» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29999 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597418 នាក់

គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ


​ភ្នំពេញ ៖ ករណី អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya មុំ​ា​ន​គោ​រម្យ​ងា​ឧកញ៉ា​បាន​ត្រឹម​យលព្រម​បញ្ឈប់​ការធ្វើសកម្មភាព​ដែល​ប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ សិល្បៈ​វប្បធម៌ ប្រពៃណី ជំនឿ​សាសនា អត្តសញ្ញាណ​ជាតិ និង​ប្រជាជន ព្រមទាំង​ទម្រង់​នៃ​ការ​ស្លៀកពាក់​ក្នុងពេល​ផ្សាយ​ផ្ទាល់​ជា​សាធារណៈ ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​បន្ទាប់​ប្រតិភូ​មកពី​ក្រសួង​វប្ប​ធ​ម៍​សមាគម​ឧកញ៉ា​និង​នគរបាល​បច្ចេកវិទ្យា​នាំគ្នា​ទៅ​ជួប​នៅ​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ​នា​ព្រឹក​ថ្ងៃទី​៥​កុម្ភៈ​ឆ្នាំ​២០២៥​។​កាលពី​ី​ថ្ងៃទី​៤​កុម្ភៈ​គេ​មើលឃើញ​ដូចជា​ហ៊ឹកហ៊ាក​សម្បើម​ណាស់​ក្នុង​ការដាក់​សម្ពាត​លើ់​ឧកញ៉ា​ឡូ​វ​រី​យ៉ា​។​a riya 

ជាក់ស្តែង​បន្ទាប់ពី​ទទួលរង​ការរិះគន់​ពី​អ្នកលេង​បណ្តាញ​សង្គម​ពិសេស​លោកជំទាវ​ហ៊ុន​ស៊ី​ណាត​ប្អូនស្រី​សម្តេច​តេ​ជោ​ហ៊ុនសែន​យ៉ាង​ចាស់ដៃ​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​សមាគម​ឧកញ៉ា​កម្ពុជា បានចេញ​លិខិត​ដាច់ដោយឡែក​ពីគ្នា ដើម្បី​កោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ឱ្យចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​កន្លែង​ខុសគ្នា​។​​លិខិត​សមាគម​ឧកញ៉ា​កម្ពុជា គឺ​នាង Love Riya ដែល​គេ​ស្គាល់​ថា ជា​អ្នកលក់​ឡេ​អន​ឡាញ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ​នា​ថ្ងៃស្អែក គឺ​នៅ​ម៉ោង ៩:០០​នាទី​ព្រឹក នៅ​ការិយាល័យ​សមាគម​ឧកញ៉ា កម្ពុជា (​សណ្ឋាគារ​ភ្នំពេញ​)​។ គោលដៅ​នៃ​ការប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​លើ​ការផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​មួយចំនួន នាពេល​កន្លងមក និង​ពេល​ថ្មីៗ​នេះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សីលធម៌ សុជីវធម៌ និង​សេចក្តីថ្លៃថ្នូរ​របស់​គោរមងារ​ឧកញ៉ា​។

 

​ចំណែក​លិខិត​កោះហៅ​របស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អាគារ​(L) គឺ​តម្រូវឱ្យ Love Riya ចូលមក​កាន់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អាគារ​(L) ជាន់​ទី​០១ ក្រសួងមហាផ្ទៃ វេលា​ម៉ោង​០៩:០០ នាទី​ព្រឹក​ដូចគ្នា​។ ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ នៃ​ការកោះហៅ​នេះ​នៅឡើយ​ទេ​?​។​ចុងក្រោយ​ទាំង​សមាគម​ឧកញ៉ា​ទាំង​នគរបាល​ផេះ​ទាំងអស់​។​ព្រោះ​ថាបើ​គ្រូបាធ្យាយ​ឧកញ៉ា​ឡូ​វ​រី​យ៉ា​មិន​ខ្លាំង​ទេ​មិនមែន​ធ្វើ​ឲ្យ​ស្ពៃ​ចឹ​ង​បានទេ​?​។​

​យោងតាម​សេចក្តីប្រកាស​ពត៍​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថ​ឲ​ឲ​ថា នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​កិច្ចប្រជុំ ណែនាំ​មួយ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​សមាគម​ឧកញ៉ា​កម្ពុជា និង​តំណាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​អប់រំ​ណែនាំ​ដល់​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពី​សកម្មភាព​នានា ក្រោម​ទម្រង់​ជាការ​សម្តែង ការអត្ថាធិប្បាយ និង​ការផ្សព្វផ្សាយ​សកម្មភាព​ទាំងនេះ ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់​និមិត្តរូប ព្រះ​នាង​ឥន្ទ្រ​ទេវី ជាទីគោរព​សក្ការៈ និង​បុព្វបុរស​ផ្សេងទៀត​របស់​ជាតិ​។ នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ណែនាំ​ឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់​សកម្មភាព​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿ​សាសនា អត្តសញ្ញាណ​របស់​ជាតិ និង​ប្រជាជន ព្រមទាំង​ទម្រង់​នៃ​ការ​ស្លៀកពាក់​ក្នុងពេល​ផ្សាយ​ផ្ទាល់​ជា​សាធារណៈ ដែល​ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​។​

​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួល​ស្គាល់​កំហុស ទទួលយក​ការណែនាំ និង​បាន​ផ្តិត មេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនេះ និង​យល់ព្រម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន ក្នុងករណី​នៅតែ​បន្តសកម្មភាព​ទាំងនេះ​នាពេលខាងមុខ​។ សាមីខ្លួន​ក៏បាន​សន្យា​ផងដែរ ថា​នឹង​រៀបចំ ជា​វីដេអូ​ឃ្លី​ប​សុំទោស​ជា​សាធារណៈ ទទួលស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង និង​សន្យា​មិន​ធ្វើ សកម្មភាព​បែបនេះ​ទៀត​ទេ​។​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បន្ត​អំពាវនាវ​ផងដែរ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សូម​ចៀសវាង នូវ​សកម្មភាព​ទាំងឡាយ​ដែល​បង្ក​ផលប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​វប្បធម៌ ប្រពៃណី មរតក​ដ៏​មានតម្លៃ និង​ជា​អត្តសញ្ញាណ​ជាតិ​និង​ប្រជាជន និង​សូម​ចូលរួម​ទាំងអស់គ្នា ក្នុង​កិច្ចការ​ថែរក្សា ការពារ និង​លើក តម្កើង​វប្បធម៌​ជាតិ​ឱ្យបាន​គង់វង្ស រុងរឿង​តទៅ​មុខ​។​

​គួរ​ជ្រាបថា ឧកញ៉ា​រកស៊ី​អន​ឡាញ Love Riya ដែលមាន​ឈ្មោះ​ពិត ឆេង ស្រីរ័ត្ន បានទទួល​គោរមងារ​ជា​ឧកញ៉ា​តាម​ព្រះរាជក្រឹត្យ​ដែល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤​។ ទាក់ទង​រៀង​សួយសារអាករ​ដើម្បី​រត់ការ​យក​គោ​រម្យ​ងា​ឧកញ៉ា​ដែល​រង​ក្រិះ​គន់ អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា ហ៊ុន ឡាក់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ថា សមាគម​ឧកញ៉ា​កម្ពុជា​នឹង​ចាត់វិធានការ​បន្តទៀត ប្រសិនបើ​ឧកញ៉ា ឆេង ស្រីរ័ត្ន មិនបាន​អនុវត្តតាម​ការសន្យា​នៅពេលនេះ​?​។​សូមបញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​ឧកញ៉ា​ឡូ​វ​រី​យ៉ា​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​រីះ​គន់​ករណី​យ៍​លួច​បន្លំ​សម​ទ្ធិ​ផល​ដើម្បី​យកទៅ​ស្នើសុំ​គោរមងារ​ឧកញ៉ា​។​ព្រោះថា​តម្លៃ​នៃ​ការ​ឡង​ឧក​ញ៉​ឡើងដល់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ជួយឧបត្ថម្ភ​ការងារ​សង្គម​មិន​មេន​១០​ម៉ឺន​ដូច​កាល​មុន​ទេ​។​​តែ​ឧកញ៉ា ហ៊ុន ឡាក់ នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា តើ​វិធាន​ការបន្ត​នោះ​មាន​អ្វី​ខ្លះទៅ​។ សូម​រម្លឹកថា​កាលពី​ថ្ងៃទី​២ កុម្ភៈ ករណី​ផ្សព្វផ្សាយ​បំពុល​ក្នុង​បណ្តាញ​សង្គម​ដូចគ្នានេះ​ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប​ចាត់វិធានការ ណែនាំ​ស្ត្រី​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​ព្រះ​នាង​ឥន្ទ្រ​ទេវី​ផងដែរ​៕a riya1 a riya2 a riya3 
​