» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8984 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699155 នាក់

រថយន្ត​ដឹក​សត្វ​គោក្របី ៤០​ក្បាល​ខុសច្បាប់ មកពី​ប្រទេស​ថៃ តាម​ច្រក​អូរ​បី​ជាន់​មក​ចាប់​នៅ​ភ្នំពេញ​?

 

​ភ្នំពេញ​៖ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ ចុះ​ឃាត់​ចាប់​រថយន្ត​ចំនួន ១​គ្រឿង ម៉ាក​HYUNDAI ជា​ប្រភេទ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ចំណុះ ១៦​តោន ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-2321 ដឹក​សត្វ​គោក្របី​រស់​ចំនួន ៤០​ក្បាល មកពី​ប្រទេស​ថៃ តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​a cow car 

ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រតិបត្តិ​ការបង្ក្រាប បានធ្វើ​ឡើង​នៅ​វេ​ល​ម៉ោង ១:២​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៣​នៅ​ក្រុងភ្នំពេញ​។ មូលហេតុ​រថយន្ត​នេះ កំពុងធ្វើដំណើរ​ឆ្ពោះទៅ​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ផ្ទុយ​ពី​លិខិតអនុញ្ញាត ដែល​ម្ចាស់​សត្វ​ស្នើសុំ​ដឹកជញ្ជូន​សត្វ​គោក្របី​រស់​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម​។​បើ​ចឹ​ង​មែន​ប្រជាពលរដ្ឋ​សួរថា​៖​ការចាប់​គ្រាន់តែ​ជាការ​ធើ​របៀប​គោះ​ទេ​ដឹង​?​។

​សមត្ថកិច្ច​ជំនាញ បាន​ស្ទាក់ចាប់​ឡាន​ដឹកគោ​នេះ​នៅលើ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំពោះ​បទល្មើស​ខាងលើនេះ មន្ត្រី​ជំនាញ​បាន​នាំយក​វត្ថុតាង និង​បទល្មើស​ទៅ​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕a cow car1 a cow car2 

​