» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11022 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701193 នាក់

ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!


​ខេត្ត​មណ្ឌល​គី​រី​៖​លោក​អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចាក់​ចេញពី​ទឹកដី​នៃ​ខេត្ត​មណ្ឌល​គី​រី ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​បានរៀបចំ​ដំណើរការ​ឡើងវិញ​ហើយ យប់​ថ្ងៃទី​២៤ ខែមីនា ។ សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​៖​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ចេញ​នៃ​ឈើ​ចេញពី​តំបន់​វាល​ម្រេច​នៃ​ស្នាក់ការ​បរិស្ថាន​អូររាំង ក្រោម​ការត្រួតពិនិត្យរ​បស់​លោក​កេ​ត ចន្ថា និង​លោក​ប្លុង ចាន់​ឌឿ​ន ក៏​ចាប់ដំណើរការ​ដែរ​។​a bun theun 

​សកម្មភាព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​កែវ​សីមា កំពុង​កើត មាន​យ៉ាង​គគ្រឹកគគ្រេង ដោយសារ​ពួក​ឈ្មួញ​ឃុបឃិត ជាមួយ​មន្ត្រី​បរិស្ថាន​ថ្នាក់ក្រោម​។ គេ​មិនដឹងថា​តើ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឆៅ ប៊ុនធឿន​បានដឹង​ដែរ​ឬ​ត្រុ​វ ពួក​មន្ត្រី​បរិស្ថាន​នៅតាម​ស្នាក់ការ​ស៊ីដាច់​នោះទេ​។ មូល​ហេ​តូ​ដោយសារ​លោក​ឆៅ ប៊ុនធឿន មិនសូវ​ស្គាល់​ភូមិសាស្ត្រ​ទីតាំង​ដែលមាន​ឈើ​នៅ​សេសសល់​នៅឡើយ​។ ជាក់ស្ដែង ពេលនេះ​ព្រៃឈើ​នៅ​តំបន់​វាល​ម្រេច នៃ​ជ្រោះ​អូរ​ងើយ ចន្លោះ​ស្នាក់ការ​អូររាំង និង​ស្នាក់​ការរង​អូ​ប៉ា​ម ត្រូវ​ពួក​មន្ត្រី នៃ​ស្នាក់ការ​ទាំងពីរ​ដឹកនាំ​ដោយ​លោក​កេ​ត ចន្ថា​និង​ប្លុង​សេចក្តីរាយការណ៍​និយាយថា​៖ លោក​ឆៅ ប៊ុនធឿន មិន​ធ្លាប់បាន​ចូល​ទៅដល់​ជ្រោះ​ជ្រៅ​នៃ​តំបន់​វាល​ម្រេច ដែល​ស្ថិតនៅ​ចន្លោះ​ស្នាក់ការ​អូ​រាំង​និង​ស្នាក់​ការរង​អូ​ប៉ា​ម​នោះទេ ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​ប្រធាន​,​អនុប្រធាន​ស្នាក់ការ​អូររាំង​និង​អូរ​ប៉ា​ម​ជា​អ្នក​បិទ​ភ្នែក​ឲ្យ​មាន​បទល្មើស នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​នេះ​។ សេចក្តីរាយការណ៍​ឲ្យ​ដឹងថា លោក​កេ​ត ចន្ថា ប្រធាន​ស្នាក់ការ​អូ​រាំង ដែលជា​ជន​ដៃស្ដាំ​របស់លោក​នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា អមដោយ​អនុប្រធាន​ស្នាក់ការ​អូ​រាំង លោក​ប្លុង ចាន់​ឌឿ​ន បាន​បណ្តោយ​ឱ្យមាន​បទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​វាល​ម្រេច នៃ​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា​យ៉ាង​មហន្តរាយ រយៈពេល​១​ខែ​កន្លងមកនេះ​។ នៅ​ជិត​នោះ​គឺ​ស្នាក់​ការរង​អូ​ប៉ា​ម​ដែល​គាំពារ​ដោយ​លោក​ប្រធាន សយ សំណាង ជាម​នុស្ស​ធ្លាប់មាន​រឿងអាស្រូវ​បាញ់​ប្រជាពលរដ្ឋ​កាល​នៅ​ជា​មេ​ស្នាក់ការ​ចំបក់​។ ពួក​អស់លោក​ទាំងនេះ​ត្រូវគេ​ខ្សឹប​ថា ជា​អ្នក​ស៊ី​លើ​,​ស៊ី​ក្រោម​ឃុបឃិត​ជាមួយ​ឈ្មួញ ដែល​សូម្បីតែ​ប្រធាន​មន្ទីរ​លោក​ឆៅ ប៊ុនធឿន ក៏​មិនដឹង​អំពី​បទល្មើស​កាប់​ឈើ នៅ​តំបន់​វាល​ម្រេច​នេះ​ផង​។

មិនដឹងថា​ជាការ​ពិត​ដែរ​ឬ​អត់​នោះទេ​។​នៅ​ទី​នោះគេ​រាយការណ៍​ថា ជា​ជ្រោះ​ជ្រៅ​ដែល​មាននៅ​សេសសល់​ប្រភេទ​ឈើប្រណិត​ច្រើន​គួរសម​។ យ៉ាង ហោចណាស់​គ្រឿងចក្រ​២​គ្រឿង សម្រាប់​បម្រើ​ឲ្យ​ការលើក​,​ជញ្ជូន​ឈើ ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវ​លំបាក ជ្រោះ​ជ្រៅ​កំពុង​បង្កប់​នៅក្នុង​តំបន់​វាល​ម្រេច​។ នៅ​ទីនោះ​គឺមាន​មន្ត្រី​បរិស្ថាន​នៃ​ស្នាក់ការ​អូ​រាំង​លោក​ប្លុង ចាន់​ឌឿ​ន ត្រូវគេ​ខ្សឹប​ថា ជា​អ្នក​ដែល​ជិតដិត​ជាមួយ​ឈ្មួញ​រកស៊ី​ដឹក ជញ្ជូន​ឈើ​ដ៏​ល្បីឈ្មោះ​ម្នាក់​រស់នៅក្នុង​តំបន់​ទីប្រជុំជន​កែវ​សីមា​។ ទិដ្ឋភាព​បែបនេះ​គឺជា​មហន្តរាយ​ដ៏​ធំ​នៅក្នុង​ឆ្នាំ​២០២៤ នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។​

​ឈ្មួញ​រកស៊ី​ឈើ​ប្រើ​គ្រប់​វិធី ដើម្បី​យក​ឈើ​ចេញពី​តំបន់​ជ្រោះ​ជ្រៅ​វាល​ម្រេច​។ អា​ម៉ី​អា​ថោង នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ខ្សឹប​ថា​រឿង​នៅ​តំបន់​វាល​ម្រេច​ថិ​ត​ក្រោម​ការទទួលខុសត្រូវរ​បស់​លោកនាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​អ្នក​ប្រតិបត្តិការ​ផ្ទាល់​ជាមួយ​ឈ្មួញ​ម្នាក់ គឺ​លោ​កកេ​ត​ចន្ថា ប្រធាន​ស្នាក់ការ​អូ​រាំង អមដោយ​អនុ ប្រធាន​លោក​ប្លុង ចាន់​ឌឿ​ន ។ លោក​កេ​ត ចន្ថា ត្រូវគេ​ប្រាប់ថា​ជា​មនុស្ស​របស់​លោកនាយ​ក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ លោក​ប្លុង ចាន់​ឌឿ​ន ជាម​នុស្ស​ដែលមាន​សមត្ថភាព​ធ្វើ​ការងារ​កាន់​កុំព្យូទ័រ ដូច្នេះ​ជា​អ្នកធ្វើ​របាយ ការណ៍​បោកប្រាស់​ជូន​ប្រធាន​មន្ទីរ​។​ប្រសិនបើ​ដូច​សេចក្តីរាយការណ៍​មានន័យថា​៖​ការមិន​ដឹង​គ្រប់ពេលវេលា​របស់លោក​ឆៅ ប៊ុនធឿន ធ្វើ​ឲ្យ​ពួក​មន្ត្រី​ក្រោមបង្គាប់​ជិះសេះ លែងដៃ ក្នុង​ផលប្រយោជន៍​ដែល​បាន​បន្តិចបន្តួច​ឲ្យ​ទៅ​លោក​ប្រធាន​មន្ទីរ​។ លោក​ឆៅ ប៊ុនធឿន សូម្បីតែ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក៏​លោក​នៅតែ​ឆ្លើយ​ភាសា​១​ម៉ាត់​ថា “​បាទ​មិនដឹង​, មិន បានដឹង​,​អត់​ដឹង​”​ទេ ឯកឧត្តម !​។ បើ មិនដឹង គ្រប់ពេល​យ៉ាង​ដូច្នេះ តើ​ក្រសួងបរិស្ថាន គួរ​ទុក​គាត់​ឲ្យ​នៅ​ធ្វើការ ដើម្បី​តែ “​មិនដឹង​”​រហូត​ទៅ​ឬ​យ៉ាងណា​?៕a bun theun1 a bun theun2 

​