» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6133 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696304 នាក់

គជប​ប្រកាស​ធានា​ពី​គុណភាព​ទឹកខ្មៅ​ជ្រលក់​ដៃ​និង​ធានា​សន្តិសុខ​នៅ​ការិយាល័យ​បោះឆ្នោត​!


​ភ្នំពេញ ៖ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​សាលប្រជុំ​នៃ​ក្រសួងមហាផ្ទៃ​ក្រោយពេល​ពិសោធន៍​ថ​ថា ទឹកខ្មៅ​ជ្រលក់​ដៃ មកពី​ប្រទេស​ឥណ្ឌា សម្រាប់​បំរើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ នេះ មានគុណ​ភាពល្អ គឺ​ដូច​ទឹកខ្មៅ ដែល​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​អាណត្តិ​ទី​៤ ។​a nec ing1 

លោក ទេព នីថា “​យើង​បាន​សាក ល្បង​រួចហើយ គឺ​ការសាកល្បង​ដូច​កាល​បោះឆ្នោត​ឃុំ​-​សង្កាត់​ដែរ គឺ​បាន​ធានាថា គុណភាព​(​ទឹកខ្មៅ​)​នេះ​ល្អ ហើយ​សូម​ជម្រាប​បន្ថែមថា បើ​យើង​នៅ​ខាងក្រៅ​កន្លែង​បោះឆ្នោត គឺ​ទឹក​ថ្នាំ​នេះ​រក្សាបាន​នូវ​គុណភាព​ដូចគ្នា ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​” នេះ​បើតាម​លោក ទេព នីថា មានប្រសាសន៍​បន្ថែម​។​

​លោក​បាន​បន្តថា ការបង្ហាញ​នេះ គឺ​ឱ្យ​តំណាង​គណបក្សនយោបាយ និង​អង្គការ​ជាតិ​-​អន្តរជាតិ សាកល្បង​ជ្រលក់ ដើម្បី​ឱ្យដឹងពី គុណភាព​នៃ​ទឹកខ្មៅ ជ្រលក់​ដៃ​នេះ​។ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ មាន​ចំនួន​៥១.០០០​ដប ពី​ប្រទេស​ឥណ្ឌា ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ៨០​ម៉ឺន​ដុល្លារ ហើយ​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ ទឹកខ្មៅ​ទាំងនេះ គឺ​សម្រាប់​ប្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត ជាង​២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំងប្រទេស ដោយ​ក្នុង​១​ការិយាល័យ តម្រូវ​ឱ្យប្រើ​ទឹកខ្មៅ​ចំនួន​២​ដប​។​ក្រៅពី​បង្ហាញ​ទឹកខ្មៅ លោក ទេព នីថា បាន​ប្រាប់ថា គ​.​ជ​.​ប បានដាក់​បណ្តឹង​ទៅកាន់​ក្រសួងមហាផ្ទៃ​ឱ្យ​ចាត់ វិធានការ​លើ​អ្នក​ទូរស័ព្ទ ដែល​បាន​ប្រើ​ពាក្យអសុរស និង​ប្រមាថ​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយណា​ដែល​ប្រឆាំង និង​ធ្វើឱ្យប៉ះពាល់​ដល់​ការបោះឆ្នោត គឺជា​ទង្វើ​ខុសច្បាប់​។​

​ក្នុងឱកាស​នោះដែរ លោក ហ៊ែ​ល សារ៉ាត់ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជាក់ថា នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នីមួយៗ ត្រូវមាន​កម្លាំង​សន្តិសុខ​ការពារ​ចំនួន​៣​នាក់ ប៉ុន្តែ​ពួកគាត់​អាច​កាន់​អាវុធ​វែង​បានតែ​១​ដើម​គត់ ដែលមាន​គ្រាប់​យ៉ាងច្រើន​៣០​គ្រាប់ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ​។ ភ្នាក់ងារ​សន្តិសុខ​៣​នាក់ ដែល​ការពារ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នីមួយៗ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កងក​ម្លាំ​ង​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ពាក់​ប្រឡង់​ដៃ​សន្តិសុខ​របស់ គ​.​ជ​.​ប រហូតដល់​ចប់​ភារកិច្ច​។ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​មាន​ភារកិច្ច​ការពារ​ស​ន្តិ​សុខ សណ្ដាប់ធ្នាប់ កុំឱ្យ​មានការ​រំខាន ការអុកឡុក ការបំភិតបំភ័យ និង​ការគំរាមកំហែង ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​អាច​កើតឡើង​បាន ហើយ​ត្រូវ​ហាត់​ឃាត់​ជន​ដែល​យក​អាវុធជាតិផ្ទុះ និង​វត្ថុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ចូលក្នុង​បរិវេណ​ខាងក្រៅ និង​បរិវេណ​ខាងក្នុង​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។​

​ភារកិច្ច ភ្នាក់ងារ​សន្តិសុខ​ម្នាក់ ត្រូវ​ចល័ត​ការពារ​បរិវេណ​ខាងក្នុង​នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែលមាន​ចម្ងាយ​យ៉ាងតិច​១៥​ម៉ែត្រ ពី​ការិយាល័យ​នោះ ដោយ​មិនចាំបាច់​ប្រើប្រាស់​អាវុធ​។ រីឯ​ភ្នាក់ងារ​សន្តិសុខ​ចំនួន​២​នាក់​ទៀត ត្រូវ​ចល័ត​ជុំវិញ​បរិវេណ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ក្នុង​ចម្ងាយ​ពី​១០០​ម៉ែត្រ ឬ​ស្ថិតក្នុង​ស្ថានភាព​ជាក់ស្ដែង នៃ​បរិវេណ​ខាងក្រៅ​នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នីមួយៗ អាច​ប្រើប្រាស់​អាវុធ​វែង​១​ដើម ដែលមាន​គ្រាប់​យ៉ាងច្រើន​៣០​គ្រាប់​។ ក្នុងករណី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ច្រើន​ប្រមូលផ្តុំ​ក្នុង​បរិវេណ ឬ​អគារ​តែមួយ ចំនួន​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​សម្រាប់​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ត្រូវ​សមស្រប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​មិនត្រូវ​លើសពី​៣​នាក់​ក្នុង​មួយ​ការិយាល័យ​ឡើយ​។​a nec ing a nec ing2 

​