» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10846 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708100 នាក់

ក្រុម​សង្គម​ស៊ី​វី​ល​ជម្រុញ​ឲ្យ​រា​ជ​រដ្ឋាភិបាល​ចេញ​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង​

 

​ភ្នំពេញ​៖ តំណាង​អង្គការ សមាគម សហគមន៍ និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រមាណ​២៥០​នាក់ បាន​ជម្រុញ​ឲ្យ​រា​រដ្ឋាភិបាល​​ធ្វើ​អភិបាល​គ្រឿង​ស្រវឹង និង ជម្រុញ​ការអនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រឿង​ស្រវឹង​ក្នុង​ពិធី​ជួបជុំគ្នា​មួយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុង​បរិវេណ​វត្ត​សំពៅ​មាស រាជធានី​ភ្នំពេញ ។​a monk drink 

​មូលហេតុ​ត្រូវបាន​តំណាង​អង្គការ សមាគម សហគមន៍ និង​ប្រជាពលរដ្ឋ​ខ្មែរ លើកឡើងថា ដោយបាន​មើលឃើញថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ង រួមទាំង​បង្ក​ឱ្យ​អំពើហិង្សា​លើ​ស្ត្រី កុមារ អសន្តិសុខ​សហគមន៍ ភាព​ឥត​សណ្តាប់ធ្នាប់ និង​ជា​បន្ទុក​ជម្ងឺ​ជាង​២០០​មុខ ដូចជា ជំងឺថ្លើម ទឹកនោមផ្អែម ជំងឺមហារីក លើស​សម្ពាធ​ឈាម ជាពិសេស​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ជាដើម​។​ល​។​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​នេះ បានលើកឡើង ពី​ផលប៉ះពាល់​បណ្តា​លពី​គ្រឿង​ស្រវឹង ដូចជា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សាធារណៈ និង សីលធម៌​សង្គម​។ តាម​ការប្រមើលមើល​មួយ​ដែល​ចុះផ្សាយ​តាម​គ​ហ​ទំព័រ​ស្តា​ត​ធី​ស្តា (Statista)​នៅ​ឆ្នាំ​២០២៤ បង្ហាញថា​ការផឹក​គ្រឿង​ស្រវឹង​ក្នុង​មនុស្ស​ម្នាក់​អាច​កើន​ឡើងដល់​ទៅ ២៧.៣៨ លីត្រ​។ កាលណា​អត្រា​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​កាន់តែ​ខ្ពស់ អត្រា​គ្រោះថ្នាក់ ក៏​កាន់តែ​ខ្ពស់​ដែរ​។​

តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០២២ គ្រឿង​ស្រវឹង​បង្ក​ឱ្យ មនុស្ស​ស្លាប់​ប្រមាណ ៣​លាន​នាក់​នៅលើ​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ជារួម​១០​វិនាទី​មាន​មនុស្ស​ម្នាក់ ស្លាប់​។ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០២៣ មាន​អ្នកស្លាប់​ចំនួន​១៥៩០ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គស្នងការ​នគរ​បា​យ​ជាតិ​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤​។ គ្រោះថ្នាក់ ចរាចរណ៍ ធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ​ជា​៤៦៦.៨ លាន​ដុល្លារ​ក្នុង​នៅ​ឆ្នាំ​២០១៩ (UNDP, Road Traffic Accidents in Cambodia)​។​

​សេចក្តី​ថ្លែង​ការ​បាន​បញ្ជាក់ថា ដោយសារតែ​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​គ្រឿង​ស្រវឹង មកលើ​យុវវ័យ ស្ត្រី រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​សុខុមាលភាព​សង្គម​។​សម្រាប់​ជា​ជំហាន​វិជ្ជមាន​សំខាន់​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ក្រុម​សង្គម​ស៊ី​វី​ល​បាន​ជម្រុញ​ទឹកចិត្ត​រដ្ឋាភិបាល​ឱ្យ​គិតគូរ​ពី​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ទាំងនោះ រួមមាន​ការធ្វើ​ក្រម​ប្រតិបត្តិ​ដើម្បី​ដាក់​កម្រិត​លើ​ការផ្សាយពាណិជ្ជកម្ម ក៏ដូចជា​ការលុបបំបាត់​ផ្ទាំង​ប៉ាណូ ឬ​រូបភាព​នៃ​ការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​តាម​ដងផ្លូវ ដែល​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​។ វិធានការ​ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​ការដោះស្រាយ​បញ្ហា​ចំពោះមុខ​នាពេល​បច្ចុប្បន្ននេះ តែ​ការធ្វើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រ​វឹ​ងេ​ជា​វិធានការ​ច្បាប់​ដែល​មិនអាច​អត់​បាន​ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រឿង​ស្រវឹង​សម្រាប់​រយៈពេល​វែង​។​

​ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​ខាងលើ ដែល​បណ្តាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និង​តំណាង​ប្រជាពលរដ្ឋ​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ព​ន្លឿ​ន​ការអនុម័ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ដែល​បាន​ព្រាង និង ឆ្លង​អន្តរក្រសួង​រួចរាល់​កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥​។ ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម ការ​តម្លើង​ពន្ធ និង​ការដាក់​កម្រិត​ភាព​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង​ត្រូវតែ​មានចែង​យ៉ាងច្បាស់​នៅក្នុង​ច្បាប់​នេះ​។ ការអនុម័ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ជាការ​លើកកម្ពស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព​ទាំង​១៧ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ ជាពិសេស​គោលដៅ​ទី​៣ អំពី​សុខុមាលភាព និង​សុខ​ភាពល្អ ។​a monk drink1 a monk drink2