» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1236 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767302 នាក់

ឯកឧត្តម​ប​ណ្ឌឹ​ត​ម៉ុង ឫទ្ធី​ឧកញ៉ា​មាត់ឆៅ​សុំទោស​ព្រោះ​សម្តី​ផ្តាំផ្ញើ​កូនចៅ​!

 

​ភ្នំពេញ​៖ កាលពី​ថ្មីៗ​កន្លងទៅនេះ​ឃ្លិប​វិ​ដេ​អូ​ខ្លី​មួយ​របស់ ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី​ដែល​ស្ថិតនៅលើ​គ្រែពេទ្យ​ផ្តាំផ្ញើ​កូនចៅ​ប្រពន្ធ​កូន​មុនពេល​ចូល​វះកាត់ នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​ជាច្រើន ។​a oknha mong 

​នៅក្នុង​នោះ ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ឧកញ៉ា​ល្បីឈ្មោះ​ខាង​មាត់ឆៅ​បាន​និយាយ​ពាក់ព័ន្ធ​ទៅនឹង​ការចែក​ទ្រព្យសម្បត្តិ​ទៅកាន់​កូនៗ​បាន​ស្មើៗ​គ្នា​ពិសេស​លោក​ផ្តាំ​ឲ្យ​ចេះ​ស្រលាញ់គ្នា​ដោយ​លោក​ថា​ក្នុង​លោក​នេះ​គ្មានអ្វី​ស្រួល​ជាង​...(​គី​លូ​គ្នា​) ធ្វើ​ឲ្យ​សមាជិកគ្រួសារ​ទាំងមូល​អស់ពី​បារម្ភ បាននាំគ្នា​ផ្ទុះសំណើច សើច​ក្អាកក្អាយ ផងដែរ​។​

​តែ​យ៉ាងណាមិញ ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ក្រោយមក​លោក​ក៏បាន​បង្ហោះ​សារ​សុំទោស​នៅលើ​បណ្ដាញ​សង្គម ចំពោះ​សម្ដី​មិន​សមរម្យ បន្ទាប់ពី​បាន​និយាយ​ផ្ដែផ្ដាំ​ទៅកាន់​ក្រុមគ្រួសារ ដោយមាន​ប្រសាសន៍ថា​៖

​ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យើ​ទាំងអស់ ចំពោះ​ពាក្យសម្ដី មិន​សមរម្យ ដែល​ខ្ញុំ​បាន​និយាយ​ផ្តែផ្តាំ ទៅកាន់​ក្រុមគ្រួសារ​ប្រពន្ធ​កូន មុនពេល​ចូល​បន្ទប់វះកាត់ ដោយ​គិតថា ភាគរយ​នៃ​ការរស់នៅ​បន្តទៀត​មាន​មិន​ច្រើន​

​និង​ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​កូន​មានការ​តក់ស្លុត​ផង ក៏បាន​និយាយ​ខុស​ដោយ​អ​ចេតនា មិនបាន​គិតទុក​ជាមុន បើ​រនាប​បាក់ អាច​យក​រនាប​មក​ជួស​វិញ​បាន តែបើ​សម្ដី​ហួស​មានតែ​សុំទោស​ដល់​ប្រិយមិត្ត​យើងទាំងអស់គ្នា​តែប៉ុណ្ណោះ ខ្ញុំ​និយាយ​នេះ ជា​អ្នក​ជម្ងឺ​ដែលមាន​ការភិតភ័យ​

​និង​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ខ្លួន​ទេ ក្នុងនោះ​ផងដែរ ក៏​សូម​អរគុណ​ដល់​ប្រិយមិត្ត​យើងទាំងអស់គ្នា ដែល​បាន​ជូនពរ​ដល់​រូបខ្ញុំ ពេលនេះ​ខ្ញុំ​បាន​ធូរស្បើយ​ពី​ជំងឺ​វិញ​បន្តិច​វិញ​ហើយ ៕a oknha mong1 a oknha mong2