» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5878 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696049 នាក់

សម្តេចធិបតីប្រគល់សិទ្ធជូនលោកគីតិចប្រធានមេធាវីរដ្ឋាភិបាលឲ្យឈរដោះស្រាយរឿងអតីតឧកញ៉ាឡេងចាន

ភ្នំពេញ​៖ សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីមុនចាកចេញទៅបំពេញទស្សនៈកិច្ចនៅប្រទេសកូរ៉េ បានសម្រេច​ប្រទាន​សិទ្ធិ​ពេញ​សមត្ថភាព​ជូន​ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​ប្រធាន ក្រុម​មេធាវី​រាជរដ្ឋាភិបាល ក្នុងការ​ប្រតិបត្តិ​ដឹកនាំ​រៀបចំ​ចាត់តាំង​មេធាវី​រាជរដ្ឋាភិបាល ឱ្យបំពេញ​ភារកិច្ច​ជា មេធាវី​តំណាង ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ពាក់ព័ន្ធ​ជាមួយ ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​លដ៍ ឯ​.​ក (BRILLIANT CITY WORLD CO., LTD.) នៅតាម​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​សាលាជម្រះក្តី​គ្រប់ ជាន់ថ្នាក់ រហូតដល់​សំណុំរឿង​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ។​a manet kytich2 


​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​” ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុងករណី​គម្រោង​របស់​អតីត​ឧកញ៉ា ឡេង​ចាន់ណា ដែល​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ខ្ញុំ​, ខ្ញុំ​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើជា​តំណាង​ប្រជាពលរដ្ឋនៅក្នុង​សំណុំរឿង​ទាំងឡាយ​ដែល​កំពុង​ចាត់ការ​ដោយ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ​។​​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​អំពី​ចំណាត់ការ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល និង​របស់​រូបខ្ញុំ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​ក្រោយ​ពេលដែល​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អំពី​ករណី​ទាមទារ​សំណង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​នៅលើ​គម្រោង ប្រ៊ី​លាន​ស៊ី​ធី នៅ​ខេត្តសៀមរាប របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​, នៅក្នុង​អំឡុង​ពាក់​កណ្តាលខែ​កុ​ម្ភះ​ឆ្នាំ​២០២៤ ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ក៏ដូចជា ជូន​ឧ​ត្ត​ម ប្រាក់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ក្រុម​ជំនួយការ​ច្បាប់​របស់ខ្ញុំ​ដើម្បី​ស្រាវជ្រាវ ក៏ដូចជា​រិះរក​ដំណោះស្រាយ​លើ​ករណីនេះ​។​​តាម​ការប្រគល់​ភារកិច្ច​, ឯកឧត្តម សាយ សំ​អាល់ បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ជូន​ប្រជាជន​វិញ ទៅតាម​លទ្ធភាព​ដែល​អាច​ទៅបាន និង​ទៅតាម​ជំហាន​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ ដំណោះស្រាយ​តាម​វិធី​នេះ ពុំ​អាចធ្វើ​ទៅបាន​។​

​ជាមួយគ្នានេះ​, សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណីនេះ ហើយ​បាន​រកឃើញថា គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន ប្រ៊ី​លាន​សី​ធី ពុំមាន​លក្ខណៈ​ដូចជា​គម្រោង​វិនិយោគ​អចលនទ្រព្យ​ផ្សេងទៀត ដែលជា​គម្រោង​វិនិយោគ​ពិតប្រាកដ ហើយ​ជួប​ប្រឈម​ឧបសគ្គ​ជាមួយនឹង​បញ្ហា​នៃ​ការធ្លាក់ចុះ​ទីផ្សារ​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ​គម្រោង​រប​ស់​ក្រុមអតីតឧកញ៉ា ឡេង ចាន់ណា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូបមន្ត Ponzi Scheme ។​

​ផ្អែកលើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​, នៅ​ថ្ងៃទី​១២ មីនា ២០១៤ ខ្ញុំ​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ឈានទៅ​ឃាត់ខ្លួន​ឈ្មោះ ឡេង ចាន់ណា ដើម្បី​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​។​សម្តេចធិបតីបានឲ្យដឹងថា នៅ​ថ្ងៃទី​១៣ មីនា ២០២៤ ខ្ញុំ​បានធ្វើ​សំណើ​ថ្វាយ ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​បញ្ចប់​ងារ​ជា​ឧកញ៉ា របស់លោក​ស្រី ឡេង ចាន់ណា ដែលមាន​ព្រះរាជក្រឹត​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៅ​ថ្ងៃទី​១៤ មីនា ២០២៤​។​

​ទោះបីជា​សំណុំរឿង​ស្ថិតនៅក្នុង​ដៃ​របស់​តុលាការ ក៏​រាជរដ្ឋាភិបាល​នៅ​បន្ត​តាមដាន​ករណីនេះ​ជាប្រចាំ នឹង​បានប្រគល់​ភារកិច្ច​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ការស្រាវជ្រាវ និង សហការ​គាំទ្រ​ដល់​ដំណើការ​របស់​តុលាការ​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត ធ្វើយ៉ាងណា​រួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ទៅតាម​ផ្លូវច្បាប់​។​
​

យោងតាម​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ក្នុងករណីនេះ​, ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដែលមាន​ឯកឧត្តម គី តិច ជា​ប្រធាន ដើម្បី​ខិតខំ​ការពារ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងករណីនេះ ព្រមទាំង​ផ្តល់នូវ​ជំនួយ​ផ្នែក​ច្បាប់​នានា​តាម​ការចាំបាច់ ជាពិសេស ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តាមផ្លូវ​តុលាការ​។ ខ្ញុំ​ស្នើ​មេធាវី​រាជរដ្ឋាភិបាល ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅក្នុង​សំណុំ​រឿងនេះ ហើយ​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ទៅតាម​នីតិវិធី​ជា​ធរមាន​។ រាជរដ្ឋាភិបាល នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​សំណុំ​រឿងនេះ​។​​យើង​នឹង​បន្ត​ខិតខំ​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​”៕​a chan na a manet kytich a manet kytich1 
​