» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9331 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699502 នាក់

ក្រុមប្រឹក្សា​ជាតិ​ប្រ​ឆាំ​ងំ​អំពើរ​ពុករលួយ​សាទរ​រាជរដ្ឋាភិបាល​ថ្មី​អានត្តិ​ទី​៧

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) បាន​សំដែង​នូវ​អំណរ​សាទរ​ចំពោះ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​បាន​ចាប់បដិ​ស​ន្ឋិ និង​ដំណើរការ​យ៉ាង​រលូន ដឹកនាំ​ប្រកបដោយ​ថាមពល​របស់​ឯកឧត្តម កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការអបអរ សាទរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ យ៉ាង​កក់ក្ដៅ​។a acu meeting1

ក្នុងនោះ​សមាជិក ក​.​ជ​.​ប​.​ព​. ០២ រូប ត្រូវបាន​តម្លើង​ឋានៈ តួនាទី យ៉ាង​ខ្ពង់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល អាណត្តិ ទី​៧ នេះ គឺ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ឧបនាយករដ្ឋមន្ត្រី – ឯកឧត្តម កែវ រ៉េមី ប្រធាន គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រី​។​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) អាណត្តិ​ទី​៣ លើក​ទី​២៦ នេះ បាន​ដំណើរ ការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម តុ​ប សំ – សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​-​អនុ ប្រធាន ក​.​ជ​.​ប​.​ព​. ដើម្បី​៖ ១- ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ ក​.​ជ​.​ប​.​ព​. លើក​ទី​២៥ អាណត្តិ​ទី​៣ ២- ស្តាប់​របាយការណ៍​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) និង​៤- បញ្ហា​ផ្សេងៗ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣)​។​

​អង្គ​ប្រជុំបាន​ពិនិត្យ និង​អនុ​ម័​ត្ត​កំណត់ហេតុ​កិច្ចប្រជុំ​របស់ ក​.​ជ​.​ប​.​ព​. ហើយ​ឯកឧត្តម​កិត្តិ នីតិកោសល​បណ្ឌិត ឱម យិនទៀង ប្រធាន អ​.​ប​.​ព​. ក៏បាន​រាយការណ៍​ការ​ងារ​របស់ អ​.​ប​.​ព​. ក្នុង​ខែសីហា ឆ្នាំ​២០២៣ កន្លងមកនេះ​។​​អំពី​របាយការណ៍​រប​ស់ អ​.​ប​.​ព​. លើ​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល គឺ​មន្ត្រី​ចំនួន ៣៦១ នាក់ បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុងនោះ​មន្ត្រី​ទើប​ទទួល បានការ​តែងតាំង​ថ្មី​ចំនួន ២៣៤ នាក់ និង​មន្ត្រី ១២៧ នាក់​ទៀត បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​ជា​លើកចុងក្រោយ ដោយ​មូលហេតុ​លាឈប់​ពី​ការងារ -​ចូលនិវត្តន៍ និង​ចប់​អាណត្តិ​។​.​អ​.​ប​.​ព​.​បាន​ដំណើរការ​ពិនិត្យ​វិភាគ និង​ធ្វើការ​សម្រេច​លើ​ពាក្យ​ប្ដឹង​ដែលមាន​ក្នុង​ខែ​នេះ​ចំនួន ១៩ ពាក្យ​ប្ដឹង​។​

​អ​.​ប​.​ព​. បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល​ផ្ន ២០២៣ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំនួន ២០ នាក់ ក្នុងចំណោម​បេក្ខជន ដាក់ពាក្យ​ប្រឡង​ចំនួន ៨៩១ នាក់​។ អ​.​ប​.​ព​. បាន​ចាត់តាំង​មន្ត្រី​ចំនួន ៥៥ រូប ចូលរួម​ស​ង្គ​ត ការណ៍​នៅតាម​បន្ទប់​ប្រឡង​ទាំង ៣៦ បន្ទប់ ហើយ​ពិនិត្យឃើញថា ការប្រឡង​បាន​ដំណើរការ ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។ ក្រៅពីនេះ អ​.​ប​.​ព​. បាន​ចុះ​សង្កេតការណ៍​លទ្ធកម្ម​សា​ធារ ណៈ ចំនួន ១០១ គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ៤១ អង្គភាព​។​​អ​.​ប​.​ព​. បានទទួល​សំណើ​ពី​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូនេស៊ី KPK ដែល​សុំ​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពុករលួយ ដែល​បាន​រត់គេចខ្លួន ហើយ អ​.​ប​.​ព​. បាន​ឆ្លើយតប​នូវ លទ្ធផល​នៃ​ការស្រាវជ្រាវ​ជូន​ភាគី KPK វិញ​យ៉ាង​ឆាប់រហ័ស​៕a acu meeting  a acu meeting2
​