» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5436 នាក់

ម្សិលមិញ 12070 នាក់

សរុប 18559075 នាក់

ការផ្តល់​ពាន​សិទ្ធមនុស្ស​ឲ្យ​កញ្ញា​ឈឹម​ស៊ីថា​មន្ត្រី​សិទ្ធមនុស្ស​សាទរ​តែ​រដ្ឋ​ភិ​បាល​ចាត់​តុ​កថា​ជាការ​លើកទឹកចិត្ត​ដល់​មនុស្ស​ល្មើសច្បាប់​

​ភ្នំពេញ​៖​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ ខែ​កម្ភៈ ឆ្នាំ​២០២៣ បានផ្ដល់​ពាន​អ្នកការពារ​សិទ្ធិមនុស្ស​សកល​ប្រចាំឆ្នាំ​២០២២ ដល់​បុគ្គល​ឆ្នើម​ចំនួន​១០​រូប នៃ​បណ្តា​ប្រទេស​លើ​សកលលោក ក្នុងនោះ​មាន​ទាំង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កញ្ញា ឈឹម ស៊ីថរ ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​ការចេញមុខ​ការពារ​សិទ្ធិ​កម្មករ​ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ​។​​ពាន​នេះ​ជាការ​ទទួលស្គាល់​ភាពជា​មេដឹកនាំ​ក្លាហាន​ក្នុងការ​តស៊ូ​មតិ ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ដែល​គេ​ទទួលស្គាល់​ជាស​កល​។​a naga setho 

​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ យល់ឃើញថា ជាការ​លើកទឹកចិត្ត​សកម្មជន​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ដែល​សកម្ម​ក្នុង​បុព្វហេតុ​សង្គម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ពី​កាតព្វកិច្ច​លើកកម្ពស់​សិទ្ធិមនុស្ស​។​លោក​ឃុន ថា​រ៉ូ ថា​៖ «​ខ្ញុំ​គិតថា មានតែ​ការតាមដាន​និង​ការឆ្លើយតប​មួយ​ដែលមាន​លក្ខណៈ​ប្រាកដ ហើយ​មាន​វិធានការ​ជាក់លាក់​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​សិទ្ធិ​ការងារ​ហ្នឹង​ទេ ទើប​ទំនាក់ទំនង​ហ្នឹង វា​ប្រសើរឡើង ក្នុង​កម្រិត​នយោបាយ​ការបរទេស​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក ជាពិសេស​ប្រទេស​លោក​សេរី ក្នុង​ប្លុក​សេដ្ឋកិច្ច​ដែល​យើង​ពឹង​ផ្អែកលើ​ការនាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ជា​អាទិភាព​ទី​១​សម្រាប់​ទីផ្សារ​កម្ពុជា ហើយ​អាហ្នឹង​ជាការ​កសាង​សេដ្ឋកិច្ច​ស្នូល​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​រយៈពេល​វែង​»​។​

​លោកស្រី ចក់ សុភាព នាយិកា​ម​ជ្ឈ​ម​ណ្ឌ​សិទ្ធិមនុស្ស​កម្ពុជា យល់ឃើញថា ការផ្តល់​ពាន​នេះ​ជាការ​ផ្តល់​គុណ​តម្លៃ និង​ទទួលស្គាល់​ពី​វីរភាព​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​គាត់​ទទួលរង​នូវ​ការយាយី​ជាច្រើន និង​ការចាប់ខ្លួន​ទាំង​កំរោល តែ​គាត់​នៅតែ​បន្ត​បង្ហាញ​ភាព​អង់អាច ដើម្បី​ការពារ​សិទ្ធិ​សហជីព រហូត​ជាប់ពន្ធនាគារ​ដល់​ទៅ​ពីរលើក​ក្នុង​ឆ្នាំ​២០២២ ហើយក៏​ជា​សារ​មួយ​បង្ហាញថា ការចូលរួម​ជំរុញ​តម្លាភាព​សង្គម មិន​នៅឯ​កោ​ទេ តែមាន​សហគមន៍ជាតិ​និង​អន្តរជាតិ​គាំទ្រ ស្របច្បាប់​ជាតិ​និង​អន្តរជាតិ​។​

​តែ​សម្រាប់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក កត្តា អ៊​ន យល់ថា ការដែល​អាមេរិក​ផ្តល់​ពាន​ការពារ​សិទ្ធិមនុស្ស​ដល់ក​ញ្ញា ឈឹម ស៊ីថរ មិនមាន​ឥទ្ធិពល​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ​កម្ពុជា​ទេ​។​​លោក​ថា​៖ «​នេះ​ជាការ​វាយតម្លៃ​របស់​អា​មេ​រិ​ក​។ ប៉ុន្តែ​កម្ពុជា​យើង​នៅតែ​ជា​កម្ពុជា គឺ​យើង​ធ្វើយ៉ាងណា រដ្ឋាភិបាល​ប្រឹងប្រែង​អនុវត្ត​ច្បាប់ ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​»​។​

ក្រសួងការបរទេស​ក​ម្ពុ​ជា​វិញ តាមរយៈ​សេចក្តី​ថ្លៃ​ង​ការណ៍ បាន​សំអាងថា ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​កញ្ញា ឈឹម ស៊ីថរ ពុំ​ពាក់ព័ន្ធ​នឹង​សិ​ទិ្ធ​មនុស្ស ឬក៏​វិវាទ​ការងារ​ទ ប៉ុន្តែ​គឺ​ដោយសារ​ការបំពាន​ជាក់ស្តែង​លើ​បម្រាម​មិនឱ្យ​ចាក​ចេញពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​កំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​​ក្រសួងការបរទេស​ចា​ត់​ទុក​ការផ្ដល់​ពាន​អ្នកការពារ​សិទ្ធិមនុស្ស ឆ្នាំ​២០២២ ដោយ​អាមេរិក​ដល់ក​ញ្ញា ឈឹម ស៊ីថរ គឺជា​ការផ្តល់​ទៅឱ្យ​បុគ្គល​ល្មើសច្បាប់ និង​មិនមែនជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ នៅក្នុង​តុលាការ​នោះឡើយ​។​a naga sitho1