» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10221 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700392 នាក់

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​នាំយក​សម្ភារ​បរិក្ខារ គ្រឿងឧបភោគ បរិភោគ និង​ថវិកា ជួប​សំណេះសំណាល​ជាមួយ​នាយ​នគរ បាល​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ  ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​


​ភ្នំពេញ​៖ ថ្ងៃ​អង្គារ ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ជួប​សំណេះ​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល ជាតិ ក្រសួងមហាផ្ទៃ ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹ​ស្ត​សករាជ ២០២០​។​a chanthol po 

អញ្ជើញ​ចូលរួម​មាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ​ស្នង ការ​នគរបាលជាតិ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ឯកឧត្តម អស់លោក លោកស្រី​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​សរុប​ប្រមាណ​៨៤​រូប​។​​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​ការជួបជុំ​របស់​យើង​នៅថ្ងៃនេះ អាច​ប្រព្រឹត្តទៅបាន​ក៏​ដោយសារ​ស្រុកទេស​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​អរគុណ​សន្តិភាព ដែល​នាំមក​នូវ​ការរស់រានមានជីវិត និង​ការរីក ចម្រើន​លើ​គ្រប់​វិស័យ​។​
​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អំពី​សមិទ្ធ​ល​ផល​របស់​ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​លើ​គម្រោង​ពង្រឹង ពង្រីក និង​លើកកម្ពស់ គុណភាព​ផ្លូវជាតិ​សំខាន់ៗ​ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង​(DBST) ទៅជា​ផ្លូវ​បេ​តុ​កៅស៊ូ​(AC) និង​ពង្រីក​ផ្លូវ​ពី ពីរ​គន្លង​ទៅ​បួន​គន្លង ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ការស្ដារ​ផ្លូវដែក និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ជាមួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង​ឆ្លង កាត់​ព្រំដែន ការពង្រីក​កំពង់ផែ​កុងតឺន័រ​ក្រុងភ្នំពេញ និង​ក្រុងព្រះសីហនុ និង​យន្តការ​ទប់ស្កាត់ និង​លុប បំបាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ជាដើម​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​នាំយក​ផងដែរ​នូវ​សម្ភារ​បរិក្ខារ​ចាំបាច់ និង​គ្រឿង​ឧបភោគបរិភោគ រួមមាន​៖ ទឹកស៊ីអ៊ីវ​២០០​យួរ ទឹកត្រី​២០០​យួរ ទឹក​សុទ្ធ​កម្ពុជា​៥០០​កេស មី​ជាតិ​៥០០​កេស ត្រីខ​៥០​កេស អង្ករ​៥​តោន និង​ឧបករណ៍​ត្រួតពិនិត្យ​ល្បឿន​ចំនួន​៥​គ្រឿង និង​ថវិកា​មួយចំនួន​ចែកជូន​ដល់​កម្លាំង​នគរ បាល និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រមទាំង​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​តាម​ជួយ បីបាច់​ថែរក្សា​ឱ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ កាន់តែ​មានការ​អភិវឌ្ឍ​ថែមទៀត​។​​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កងកម្លាំង​នគរបាល ជាតិ ដែល​បាន​លះបង់​យ៉ាង​ធំធេង​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ជូន​បងប្អូន​ប្រជា​ពល រដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​នាឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ​បាន​ប្តេជ្ញា​ចូលរួម​សហការ​ជាមួយ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​អនុវត្ត​ការ​កាត់​ទ្រុង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បិទ យានដ្ឋាន​ជួសជុល​កែច្នៃ​យានយន្ត​ខុសច្បាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​រួមគ្នា​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​ទេស រដ្ឋមន្ត្រី ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ និង​ជួយ​ជ្រោមជ្រែង​ទាំង​ស្មារតី​និង​សម្ភារ​ដល់​កិច្ចការ​របស់​កង កម្លាំង​នគរបាលជាតិ ជាពិសេស ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី​ក្នុងនាម​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ធ្វើ​ឲ្យ​កិច្ចការ​រឹតបន្តឹង​ចរាចរណ៍​ផ្លូវគោក​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ និង​បានស្នើ​សុំឱ្យ​បន្ត​កិច្ចសហការ​ល្អ​នេះ​ជា​បន្តទៀត​៕a chanthol po1 a chanthol po2 

​