» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10567 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700738 នាក់

ម្ចាស់​បទ «​ដី​ខ្មែរ​» ត្រូវ​តុលាការ​ខេត្តសៀមរាប សម្រេច​ដាក់ពន្ធនាគារ​ខេត្តសៀមរាប​១​ឆ្នាំកន្លះ​



​សៀមរាប ៖​តារាចម្រៀង​រ៉េ​ប​រិះ​ដែល​ច្រៀង​គន់​បញ្ហា​សង្គម​នៅ​កម្ពុជា​លោក​គា​សុគន្ធ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ ត្រូវបាន​តុលាការ​ខេត្តសៀមរាប សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំកន្លះ​តែ​នៅក្នុង​គុក​១​ឆ្នាំ​ពីបទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​ឯ​យុវជន ឡុង ពុទ្ធា​រ៉ា ដែលជា​ដៃគូ​ចម្រៀង ជាមួយ គា សុគន្ធ វិញ ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​៥​ខែ ដោយសារតែ​ជា​អ​និតិ​ជន​។ លោក នូ វាសនា សម្រេច​ឲ្យ ឡុង ពុទ្ធា​រ៉ា អនុវត្ត​ទោស​៣​ខែ នៅសល់​២​ខែ​ទៀត ព្យួរទោស​។​a kun rap 

យុវជន​ទាំង​២​នាក់ ឈ្មោះ គា សុគន្ធ អាយុ​២២​ឆ្នាំ និង ឈ្មោះ​ឡុង ពុទ្ធា​រ៉ា អាយុ​១៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួន​កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នៅផ្ទះ​របស់គេ​ទល់មុខ​ប្រាសាទអង្គរវត្ត ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ក្រោយពី​ពួកគេ​ច្រៀង​ចម្រៀង​រ៉េ​ប បង្ហោះ​តាម​បណ្ដាញ​សង្គម​រៀបរាប់​ពី​ការឈឺចាប់​រឿង​អយុត្តិធម៌​សង្គម សេដ្ឋកិច្ច ធ្លាក់ចុះ​ពលរដ្ឋ​ចំណាកស្រុក​បញ្ហា​ព្រំដែន និង​សង្គមជាតិ​ទន់ខ្សោយ ជាដើម​។​

ឈ្មោះ​គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉ែ​ប «​ដី​ខ្មែរ​» ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៥ ខែកញ្ញា ក្រោយពី​ជន​រូបនេះ ច្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​។ យុវជន គា សុគន្ធ អាយុ ២២​ឆ្នាំ មានមុខ​របរ​ជាង​ថតរូប និង​វីដេអូ ក្នុង​ពិធីមង្គលការ និង​វិធី​ផ្សេង​បុណ្យ​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប​។ ជន​រូបនេះ តែងតែ​និពន្ធ​បទ​ចម្រៀង និង​ច្រៀង​ដោយ​ខ្លួនឯង បង្ហោះ​ក្នុង យូ​ធូប (Youtub) និង​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​។ វីដេអូ​ចម្រៀង ដែល​លោក​បង្ហោះ​ជា​លើកចុងក្រោយ មាន​ចំណងជើង​ថា «​ដី​ខ្មែរ​» ដែលមាន​មនុស្ស​ចូល​ទស្សនា​ច្រើន និង​មានការ​ចែករំលែក​យ៉ាងច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ករណីយ៍នេះ​លោក សឹង សែន​ករុណា​មន្ត្រី​អង្គការ​អាដហុក​ប្រាប់កាសែតថា ការឃាត់ខ្លួន និង​ចោទប្រកាន់​ពលរដ្ឋ ដែល​បញ្ចេញមតិ​តាម​រូបភាព​ផ្សេងៗ ពី​សំណាក់​អាជ្ញាធរ​នេះ វា​ជា​ដំណើរការ​នៃ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​។ «​យើង​ឃើញថា មួយរយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល ហាក់ដូចជា​មានការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ដែល​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម ក្នុងការ​បញ្ចេញមតិ​ហ្នឹង ដោយសារ​មាន​ស្ថានភាព​តានតឹង​មែនទែន រហូត​មានការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដែល​ធ្វើ​ឲ្យ​អ្នក​ដែលមាន​ទឹកចិត្ត​ចង់​ចូលរួម​ធ្វើការ​រិះគន់​សង្គម ឬក៏​រិះគន់​ទៅលើ​រដ្ឋាភិបាល​ហ្នឹង គឺ​ចាប់ផ្ដើម​មានការ​ថមថយ មានការ​ភ័យខ្លាច ដោយសារ​ការចាត់វិធានកា​រ​ជា​បន្តបន្ទាប់ ពី​រដ្ឋាភិបាល​នេះឯង​»​។

​តែ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន អះអាង​នាពេល​កន្លងមក​ថា អាជ្ញាធរ​អនុវត្ត​លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់ ដោយ​មិន​ប្រកាន់​និន្នាការ​ឡើយ​។​«​ការឃាត់ខ្លួន ការចោទប្រកាន់​(​សកម្មជន​សិទ្ធិមនុស្ស​) មិនមែន​ដោយសារ​ពួកគាត់​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ទេ គឺ​ដោយ​ការធ្វើ​បំពាន​ច្បាប់ មាន​មូលដ្ឋាន បង្កើត​ទៅជា​បទល្មើស​»​។​


​