» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7427 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986118 នាក់

កម្ពុជា ទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែ តុលា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​តំណែង​ជា​ប្រធាន​អាស៊ាន និង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ ឆ្នាំ​២០២២ បន្ត​ពី​ប្រទេស​ប្រុយ​ណេ​ដា​រុយ​សា​ឡឹម​។​a hun president 

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ស​សេរ​ថា «​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​មួយរូប ដែល​បាន​កាន់​ញញួរ​ប្រធាន​អាស៊ាន​រហូត​៣​ដង​។ ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​រូបខ្ញុំ​ក្នុងការ​ដឹកនាំ​កម្ពុជា ដែល​ធ្វើឱ្យ​ខ្ញុំ​មានលទ្ធភាព​ចូលរួម​ក្នុង​កិច្ចការ​តំបន់​និង​អន្តរជាតិ​តាមរយៈ​អាស៊ាន​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ពេល​បិទ​កិច្ចប្រជុំ​នា​រសៀល​ថ្ថៃទី​២៨​យុ​លា​ថា «​ក្នុងនាម​ជា ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា​ប្ដេជ្ញាចិត្ត​ដឹកនាំ​អាស៊ាន​បោះជំហាន​ទៅមុខ​ដើម្បី ភាពសុខដុមរមនា សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់​ទាំងមូល​»​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​នូវ​អាទិភាព​ការងារ​មួយ ចំនួន​សម្រាប់​ឆ្នាំ​២០២២ ក្នុងនោះ កម្ពុជា​នឹង​យកចិត្តទុកដាក់​ពង្រឹង​អាស៊ាន និង​ឯកភាព​អាស៊ាន ទាំង​ក្នុង​យន្តការ​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ដៃគូ​ខាងក្រៅ ដោយ​ឈរលើ​គោលការណ៍​អាស៊ាន ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ និង​ទស្សនវិស័យ​អាស៊ាន ស្ដីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាស៊ាន និង​មាន​ភាព​ធន់​ទប់ទល់​រឹងមាំ នៃ​ឥទ្ធិពល​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​កើតឡើង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ភាវ​កម្ម ការប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត​។​ល​។

សម្តេច​តេ​ជោ «​កម្ពុជា នឹង​ជំរុញ​ការអនុវត្ត​ឲ្យ​មាន ប្រសិទ្ធ ភាព​ខ្ពស់ នូវ​រាល់​គំនិត​ផ្ដួចផ្ដើម​វិធាន​ការដែល​បាន​ឯកភាពគ្នា និង​ទាញយក​ផល ប្រយោជន៍ ជា​អតិបរមា នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ស្ដារ​កំណើនសេដ្ឋកិច្ច​ឲ្យ​ឆាប់រហ័ស ពិសេស​តាមរយៈ​ការជំរុញ​ការតភ្ជាប់​ទាំង​រូបវន្ត​ឌីជីថល ការលើកកម្ពស់​សហគ្រាស ខ្នាត​មីក្រូ តូច និង​មធ្យម និង​ការលើកកម្ពស់​ស្ត្រី និង​យុវជន និង​ការងារ​អតិ​ភាព​ផ្សេងទៀត ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ និង​ពង្រឹង​សមាហរណកម្ម​តំបន់​»​។​

សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា នឹង​ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​ក្នុង​ការកសាង​សហគមន៍​រួម ការជំរុញ​ចូលរួម​ស្ត្រី និង​យុវជន​ក្នុងការ​ចូលរួម​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ ប្រព័ន្ធ​ការពារ​សង្គម និង​ការជំរុញ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន សំដៅ​ពង្រឹងស្មារតី អត្តសញ្ញាណ​អាស៊ាន​តែមួយ​។ ជារួម កម្ពុជា នឹង​កៀរគរ​កិច្ចសហប្រតិបត្តិការ ដើម្បី សម្រេច​គោលដៅ​ការកសាង​សហគមន៍​អាស៊ាន តាម​ទស្សនៈវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥​។