» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6907 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666817 នាក់

អភិបាលក្រុង​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត​!


​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក ភ្លៀង​នៅ​រដូវវស្សា​ខាងមុខ ។​​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​ទំហំ​១​ម៉ែត្រ​កន្លះ ១​គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក​ចំនួន​២​គ្រឿង រួមទាំង​ការស្តារ​ប្រឡាយទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ព​ន្លឿ​ន​ការបូមទឹក​ឱ្យបាន​លឿន បញ្ចៀស​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹក​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយៗ​ទៀត ។​a lou teuk 

\​ការសម្រេច​លើក​ផែនការ​បំពាក់​ម៉ា​ស៊ី​បូមទឹក​ថ្មី​រួមទាំង​ការស្តារ​ប្រឡាយ​នៅ​ស្ថានីយ​បូមទឹក​បឹង​ទំ​ពុង​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពី​ការអភិវឌ្ឍ​ស្ថានីយ​បូម​បឹងទំពុន នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ។​​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ថានីយ​បូមទឹក​បឹងទំពុន នេះ​បានទទួល​ទឹក​ពី​ផ្ទៃ​រងទឹក​ភ្លៀង​ជាច្រើន ដូចជា​ហូរ​ពី បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយផ្នែក​ទៀត​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ ដូច្នេះ​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ឡើងវិញ​ដើម្បី​មាន​សមត្ថភាព​រំដោះ​ទឹកបាន​លឿន​។​

​លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​នេះ​ចាប់ពី​ដើមរដូវ​ប្រាំង នេះ​តទៅ​ដើម្បី​ធ្វើយ៉ាងណា​កុំ​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឆ្នាំ​២០២១ ខាងមុខ​ត​ទៀត​។ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា ស្ថានភាព​ម៉ាស៊ីនបូមទឹក​បឹងទំពុន​បច្ចុប្បន្ន ដំណើរការបាន​៦​គ្រឿង ដែល​៤​គ្រឿង​ជា​ម៉ាស៊ីន​ចាស់​អាច​បូម​បាន​១០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី និង​ម៉ាស៊ីន​ថ្មី​ចំនួន​២​គ្រឿង អាច​បូ​ប​បាន​ចំនួន​៥ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ដែល​សរុប​ទាំងអស់​១៥​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ដូចនេះ​មិន​បំពេញ​សេចក្តីត្រូវការ​បានឡើយ ។

លោក​បាន​បន្តថា តាម​ការសិក្សា​បានឱ្យដឹងថា​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ហូរ​ទៅ​ស្ថានីយ​បឹងទំពុន​មាន​ទំហំ ៣០៣២ ហិកតា ប្រសិនបើ​ទឹកភ្លៀង​៣០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង នោះ​ចំនួន​ទឹកភ្លៀង​នឹង​កើនឡើង ជាង​៩​សែន ៩​ពាន់​ម៉ែត្រគូប ភ្លៀង​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង បរិមាណ​ទឹក​ជាង​១​លាន​២​សែន និង​ប្រសិនបើ​ភ្លៀង​ខ្លាំង​៦០ មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ​បរិមាណ​ទឹកនឹង​ជាង​១​លាន​៨​សែន ម៉ែត្រគូប ដូច្នេះ​បរិមាណ​នេះ​មិនទាន់​ឆ្លើយតប​នឹង​ម៉ាស៊ីនបូមទឹក​នោះទេ ។ លោក​បាន​បន្តថា ដើម្បី​ដោះ​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង​នៅ​តំបន់​ស្ថា​នី​បូមទឹក​បឹងទំពុន​នេះ គឺ​ត្រូវអនុវត្ត​វិធានការ​ចំនួន​៦​ចំនុច ។

យើង​មាន​វិធានការ​ចំនួន​៦​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​នេះ ទី​ដ​១ បង្កើន​សមត្ថភាព​បូម​ទឹក ពី​១៥ ម៉ែត្រគូប ទៅ​២៧​ម៉ែត្រគូប ទី​២ ជីក​ស្តា​រអាង​ស្តុក​ទឹក​បឹង​តូច​ទំហំ​១២​ហិកតា​ឱ្យបាន​ជ្រៅ និង​បុក​ស៊ី​ប​ផាយ​ការពារ ទី​៣​ជីស្តារ​ភក់​សំរាម​ឱ្យបាន​ជាប្រចាំ ទី​៤ ជួសជុល​ស្ពាន​នៅ​អម​សង​សាង​ប្រ ឡាយ ទី​៥ បង្កើន​សមត្ថភាព​បូម​ទឹក​នៅ​ស្ថានីយ​ឡូ​ប្រាំពី​៨​ម៉ែត្រ គូប ទៅ​២០​ម៉ែត្រគូប និង​ទី​៦ ត្រូវ​បំពាក់ ម៉ាស៊ីនភ្លើង​ដែលមាន​កម្លាំង​៣​ពាន់​កា​វ៉េ​ហា ដើម្បី​ការពារ​នៅពេល​ដាច់​ចរន្តអគ្គិសនី​។
​សូមបញ្ជាក់ថា តាម​ផែនការ​អភិវឌ្ឍ​ស្ថា​នី យ​បូមទឹក​បឹងទំពុន​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​៩​ខែ ដោយ ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​៕a lou teuk1 a lou teuk2 a lou teuk3 

​