» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6925 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697096 នាក់

ព្រះមហាក្សត្រ ប្រទាន​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​អតីតមន្ត្រី​សង្គ្រោះ​ជាតិ​៣​រូប​ទៀតហើយ​!


​ភ្នំពេញ​៖ លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​នេះ​២​រូប​ទៀត គឺ​លោក តាវ គឹម​ឈន និង​លោក​វ៉ា សាម៉ុន ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​បក្ស​នេះ ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​៣​កញ្ញា​២០២០ ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ ។ a cnrp chhay1 

​សូមបញ្ជាក់ថា​៖ កន្លងមកនេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១២​រូប​ហើយ​ក្នុងចំណោម​១១៨​រូប​ដែល​តុលាការ​កំ​ពុល​ដាក់​បំរាម​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​២០២៦ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ដែល​ក្នុងនោះ​រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា ទី​១០៖ លោក សុន ឆ័យ ទី​១១៖ លោក តាវ គឹម​ឈន និង​ទី​១២៖ លោក​វ៉ា សាម៉ុន​។​សម្រាប់​លោក​សុន​ឆៃ​និង​មន្ត្រី​២​រូប​ទៀ​តកការស្នើសុំ​នីតិសម្បទា​ន​យោ​បា​ឡើងវិញ​គឺ​ស្របពេល​ដែលមាន​ពត៍​មាន​លេច​ឮថា​លោក​អ៊ូច​ន្ទ័​រត្ន​បាននិងកំពុង​ប្រ​ម៉ែ​ប្រ​ម៉ូ​ល​កម្លាំង​បង្កើត​គនបក្ស​ថ្មី​មួយ​។​

​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ លោក សុន ឆ័យ​, លោក តាវ គឹម​ឈន និង​លោក​វ៉ា សាម៉ុន បាន​សរសេរ​លិខិត ដាច់ដោយឡែក​ពីគ្នា​ជូន សម្តេច​ក្រឡា​ហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​នីតិ​សម្បា​ទា ធ្វើ​នយោបាយ​ឡើងវិញ ។​ «​ខ្ញុំបាទ សុន ឆ័យ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល​កំពុងស្ថិត នៅក្នុង​ការហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំនាច​សាលដីកា​លេខ​៣៤០ (​ឆ​) ករណី​គណបក្ស​សង្គ្រោះ​ជាតិ​ជាតិ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​»​។​

​លោក​សុនឆៃបានបញ្ជាក់​ថា «​ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បង្កលក្ខណៈ ឱ្យ​អ្នក​ដែល​ត្រូវ​ហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។ ដូចនេះ ខ្ញុំបាទ​សម​ស្នើសុំ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេ​តា​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិ​សម្បា​ទា ធ្វើ​នយោបាយ​ឡើងវិញ​ដល់​រូបខ្ញុំ ដោយ​ក្តី​អនុគ្រោះ​»​។​

​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលជា​ច្រក​តែមួយគត់​ក្នុងការ​បើកផ្លូវ​ឲ្យ អ្នកនយោបាយ​ជាប់​បម្រាម​ធ្វើ​នយោបាយ​ដោយ​ការសម្រេច​របស់​តុលាការ ដើម្បី​អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​។​

​ដើម្បី​បាន​នីតិសម្បទា​ឡើងវិញ​នោះ អ្នកនយោបាយ​ដែល​ជាប់​បម្រាម​តុលាការ​ក្នុង​ការធ្វើ​នយោបាយ ត្រូវ​ស្នើ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ហើយ​បន្ទាប់ពី​ពិនិត្យពិច័យ ក្រសួងមហាផ្ទៃ​នឹងដាក់​ស្នើ​នាយករដ្ឋមន្ត្រី ដើម្បី​ពិចារណា​ធ្វើលិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។​a cnrp chhay 

 

​