» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7417 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697588 នាក់

លោក​ផៃ​ស៊ី​ផាន​៖​សេចក្តីស្នើច្បាប់​រដ្ឋសភា​អាមេរិក​ចោទ​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បង្ហាញ​តែម​ហិ​ច្ឆិ​តា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​

 

​ភ្នំពេញ​៖​លោក ផៃ ស៊ី​ផាន អ្នក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តែង​ការភ្ញាក់ផ្អើល​និង​សោកស្តាយ នៅពេលដែល​លោក​ទទួលបាន​ព័ត៌មាន តាមរយៈ​សារព័ត៌មាន ស្តីពី​សេចក្តីស្នើច្បាប់​របស់​សភា​ថ្នាក់ក្រោម​អាមេរិក ដែល​បានបញ្ចប់​ក្នុង​នីតិវិធី​របស់ខ្លួន​។​a phay1 

​លោក ផៃ ស៊ី​ផាន ចាត់ទុក​ច្បាប់​នេះ មាន​ចរិត​នយោបាយ និង​គោលបំណង​ប្រឆាំង​ទៅនឹង​សុច្ឆន្ទៈ​នយោបាយ​របស់​ប្រជាជន​កម្ពុជា ដែល​បានជ្រើសរើស​មេដឹកនាំ​ខ្លួន​តាមផ្លូវ​ច្បាប់ តាមរយៈ​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​សន្តិភាព និង​ប្រជាធិបតេយ្យ​។​​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មិនអាច​ទទួលយកបាន​ទេ ដោយសារតែ​សេចក្តីស្នើច្បាប់​នេះ បាន​ធ្វើឡើង​ផ្អែកទៅលើ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បង្ហាញ​តែម​ហិ​ច្ឆិ​តា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​តែ​បុ​ណ្ណោះ​។ សេចក្តីស្នើច្បាប់​នេះ ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ផៃ ស៊ី​ផាន បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៦ ខែកក្កដា នេះ ថា “​នៅក្នុង​បរិបទ​នេះ ខ្ញុំ​សូម​អំពាវនាវ​ទាំង​នីតិបញ្ញត្តិ និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ឱ្យធ្វើ​ការពិចារណា​ឡើងវិញ នូវ​ជំហរ​របស់ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​នៃ​ការថែរក្សា​ទំនាក់ទំនង​ល្អ​និង​គ្នា ក៏ដូចជា​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​”​។​​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្តថា “​ផល​រំពឹងទុក​របស់ខ្ញុំ គឺ​ព្រឹទ្ធសភា​អាមេរិក ក៏ដូចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែលជា​អំណាចនីតិប្រតិបត្តិ ច្បាស់​ជា​យកចិត្តទុកដាក់ ចំពោះ​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​ប្រជាជាតិ​ទាំងពីរ​របស់​យើង​បាន​នឹង​កំពុងតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​បន្ត​រក្សា​ផលប្រយោជន៍​រួមគ្នា​ជាដាច់ខាត​”​។​

​សូមបញ្ជាក់ថា​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ចន្ទ​នូវ​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដែល មាន​គោលបំណង​ជំរុញឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ គោរព​សិទ្ធិសេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធា​និង​ស៊ីវិល​កម្ពុ​ជាណា ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​រំលោភសិទ្ធិ​មនុស្ស​។


​