» គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1742 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149318 នាក់

ព្រះមហាក្សត្រ​ចាត់តាំង​សម្តេច​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពី​ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​តាន​រយៈ​ព្រះរាជក្រឹត្យ​បាន ត្រាស់បង្គាប់​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រាប់​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ ២០១៨ ។​a king hun2 

សម្តេច​តេ​ជោ នឹង​រៀបចំ​សមាភាព​រាជ រដ្ឋាភិបាល បញ្ជូនទៅ រដ្ឋសភា នីតិកាល​ទី​៦ ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។​
សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ផ្ញើ​សារលិខិត​ថ្លែងអំណរគុណ ថ្វាយ​ព្រះមហាក្សត្រ​ចំពោះ​ការចាត់តាំង​នេះ​។​​យោងតាម​សារលិខិត​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា សម្តេច​តេ​ជោ បានទូល​ថា “​ទូល​ព្រះ បង្គំ​ជា​ខ្ញុំ សូម​ព្រះ​បរម​រាជា​អនុញ្ញាត ថ្លែង​នូវ​អំណរ​ព្រះ​មហាករុណា​ទិ​គុណ​ជា​អនេក​កប្ប​ការ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បូង ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ព្រះរាជក្រឹត្យ​ចាត់តាំង​ទូលព្រះបង្គំជាខ្ញុំ ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​”​។​

​សម្តេច​សន្យាថានឹង​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត និង​ស្មារតី ដើម្បី​បំពេញភារកិច្ច ដ៏​វិសេសវិសាល និង​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែល​ព្រះករុណា​ជា​អម្ចាស់​ទ្រង់​បាន​ព្រះរាជទាន​ដល់​សម្តេច​។​
​សូមបញ្ជាក់ថា​បើតាម​ល​ទ្ធ​ផល​ផ្លូវ​ការដែល​ចេញផ្សាយ​ដោយ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​បានទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់ រហូតដល់​៤,៨៨៩,១១៣​សំឡេង ស្មើនឹង​ប្រមាណ ៧៧​ភាគរយ​នៃ​សំឡេង​សន្លឹកឆ្នោត​បានការ ទាំងមូល ៦,៣៦២,២៤១​។​តួលេខ​នេះ​បើតាម​គជព​គណបក្ស​ប្រជាជន​កាន់កាប់​អ​សនៈ​ទាំង​១២៥​ក្នុង​រដ្ឋសភា​។

នៅ​គ្រប់​បណ្តា​រាជធានី​/​ខេត្ត គណបក្សកាន់អំណាច​៥ អាណត្តិ​ជាប់ៗ​គ្នា​កន្លងមក ទទួលបាន​សំឡេងគាំទ្រ​នាំមុខគេ​ដាច់ បើ​ធៀប​នឹង​គណបក្សនយោបាយ​ទាំង​១៩​ផ្សេងទៀត ដែល​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​៕a king hun1 a king hun