» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3759 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773516 នាក់

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ខ្មែរ​អំពាវនាវ​កុំ​ឲ្យ​អង្គការ មិនមែន​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម​!

 

​ភ្នំពេញ​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ខ្មែរ នា​ព្រឹក​ថ្ងៃទី​២៩ មករា​នេះ បាន​អំពាវនាវ​ក្រុម​អង្គការ មិនមែន​រដ្ឋាភិបាល (NGOs) របស់​បរទេស​នៅ​កម្ពុជា ឲ្យ ជៀសវាង​ជាដាច់ខាត រាល់​សកម្មភាព​ទាំងឡាយណា ដែល​អាច​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ​លោក ។​a brak ngo1 

​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើកដំបូង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ប្រមាណ​៣០០​នាក់ ក្រោយពី​ការប្រកាស​ដាក់​ឲ្យ អនុវត្ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ កន្លងមក​ លោករ​ប្រាក់ សុខុន បកស្រាយពីកង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅលើ​ច្បាប់​ថ្មី​នេះថា​៖ «​ខ្ញុំ​យល់ថា មានតែ​មូលដ្ឋាន​ច្បាប់​និង​គតិយុត្តិ​ច្បាស់លាស់​ប៉ុណ្ណោះ ដែលជា​សរសរ​ស្តម្ភ រឹងមាំ​ទ្រទ្រង់​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង អាចមាន​អាយុកាល​យូរអង្វែង ប្រកបដោយ​ភាព​សុខដុម និង​ជោគជ័យ​។ ច្បាប់​នេះ មិន​ត្រូវបាន​ធ្វើឡើង​ដើម្បី​រឹតត្បិត​អង្គការ​ណាមួយ​ទេ ប៉ុន្តែ​ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​អង្គការ​ទាំងអស់​ប្រតិបត្តិការ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព សុចរិត​ភាព និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​»​។​

​លោក​រដ្ឋមន្ត្រីការបរទេស​ខ្មែរ​ក៏បាន​អំពាវនាវ ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​ដៃគូ​របស់​អង្គការ មិនមែន​រដ្ឋាភិបាល​ប​រទេស ត្រូវ​បន្ត​សហការ សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល ដល់​អង្គ​ការដែល​នៅមាន​សុពលភាព MoU ជាមួយ​ក្រសួងការបរទេស ក្នុង​កិច្ចប្រតិបត្តិការ​សកម្ម​ភាព របស់​ពួកគាត់ ។ “​ទន្ទឹមនេះ សូម​អង្គការ​មិនមែន​រដ្ឋាភិបាល បរទេស​ទាំងអស់ អនុវត្ត​សកម្មភាព​របស់ខ្លួន ឲ្យ​ស្របតាម​ក្របខណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន ។

លើសពីនេះ​ទៀត សូម​ជៀសវាង​ជាដាច់ខាត​នូវ សកម្មភាព​ទាំងឡាយណា ដែល​អាច​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ ដែល​បាន​កំណត់ឡើង ដោយ​ក្រុម​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក​ស្តីពី​ការសម្អាត​ប្រាក់ ដើម្បី​ជៀសផុត​ពី​ការធ្លាក់ ចូលទៅក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​នេះ និង​កុំ​ឲ្យ​មាន​ជា​បច្ច័យ​អវិជ្ជមាន ដល់​កម្ពុជា​យើង​លើ​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និង​នយោបាយ​ជាដើម​” ។​

​លោក​ប្រាក់​សុខុន​បញ្ជាក់ថា​៖ អង្គការ​មិនមែន រដ្ឋាភិបាល​បរទេស​ទាំង​អស់ ក៏ត្រូវ​តែ​ធ្វើ​ប្រតិបត្តិការ ហិរញ្ញវត្ថុ​របស់ខ្លួន​តាម​ប្រព័ន្ធ ធនាគារ​ដែល​ស្របច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ផ្លូវការ ចេញ​ដោយ​ធនាគារជាតិ នៃ​កម្ពុជា​។​
​សូមបញ្ជាក់ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន ៣៨៦ នៅមាន​សុពលភាព ហើយ​អង្គការ​មិនមែន រដ្ឋាភិបាល​បរទេស​ទាំង​នោះ មកពី​ប្រទេស​ផ្សេងៗ​នៃ​ទ្វីបអាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី ដែលមាន​គម្រោង​សំខាន់ៗ ផ្តោតលើ​វិ​ស័​យៈ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និង​បោសសម្អាត​មីន ៕a brak ngo