» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29586 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597005 នាក់

នាយករដ្ឋមន្រ្តីបញ្ជូនបេសកជនកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ជួបក្រុមការងារ AOT នៅខេត្តព្រះវិហារ ដើម្បីរៀបឯកសារប្តឹងក្រុមប្រឹក្សាសន្តិសុខអង្គកាសហប្រជាជាតិ!?

 

ព្រះវិហារ៖ គណៈប្រតិភូប្រេសិតពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងរដ្ឋនានា ដឹកនាំដោយលោសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅសាលប្រជុំក្រុមអ្នក សង្កេតការណ៍ ស្នាក់ការទី១ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។a siphana aot 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព និងការវិវឌ្ឍថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍ស្តីពីស្ថានភាពដែលកម្ពុជាចោទប្រកាន់ថា មានការឈ្លានពាន និងការបន្តគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់យោធាថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជាមុននឹងលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនាថ្ងៃទី២២ដល់២៨កញ្ញាខាងមុខ។

ព័ត៌មាន និងស្ថានភាពដែលទទួលបានពីក្រុមការងារ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយសម្រាប់រៀបចំរបាយការណ៍ជូនដល់សមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជ្រាប និងពិនិត្យពិចារណាអំពីស្ថានភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។a siphana aot1 a siphana aot2