» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10515 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700686 នាក់

មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ជាប់ឆ្នោត​ជា​យក​រដ្ឋមន្ត្រី​ថៃ​សម្រាប់​៥​ឆ្នាំ​ទៀត​!


​ថៃ​៖​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​អតីត​មេ​ទ​ព័​ជើងគោក​ថៃ​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​លោកស្រី យី​ង ឡាក់​ស៊ីណាវ៉ាត្រា កាលពី ៥​ឆ្នាំមុន​(២០១៤)​បាន​ជាប់ឆ្នោត​ដូច​ការ​គិតទុក​សម្រាប់​តួនាទី​ជា​នាយក​រដ្ឋ​ថៃ​សម្រាប់​អាណត្តិ​៥​ឆ្នាំ​ហើយ​កាលពី​ថ្ងៃទី​៦​មិថុនា​ឆ្នាំ​២០១៩​។a bra yuta1 

ការបោះឆ្នោត​សកល​ដ៏​ចំរូងចម្រាស់​កាលពី​ថ្ងៃទី​ខែ​មិនា​ឆ្នាំ​២០១៩​កន្លងមកនេះ​ទោះ​គណបក្ស​កម្លាំង​ប្រជារាស្ត្រ (Palang Pracharath) ដែល​គាំទ្រ​លោក​ប្រា​យុទ្ធ​មិនបាន​ឈ្នះ​ការបោះឆ្នោត​ក៏ដោយ ក៏​គេ​បាន​ទស្សន៍ទាយ​ជាមុន​ថា លោក ប្រា​យុទ្ធ​នឹង​នៅតែ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ដោយសារតែ​ក្នុង​ព្រឹទ្ធ​សភាសមាជិក​ទាំងអស់​២៥០​ដែលមាន​តួនាទី​បោះឆ្នោត​ជ្រើស​នាយករដ្ឋមន្ត្រី​ដែរ​ត្រូវបាន​ក្តោប​ក្តាប់​និង​តែងតាំង​ដោយ​កម្លាំងយោធា​។​

យោងតាម​បណ្តាញ​ព័ត៌មាន​របស់​ថៃ បានឱ្យដឹងថា លោក ប្រា​យុទ្ធ ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិកសភា​និង​ព្រឹទ្ធសភា​ចំនួន ៥០០​សំឡេង ពី​សមាជិក​សរុប ៧៥០​សំឡេង ខណៈ​ដៃគូ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​របស់លោក គឺ​លោ​កថា​ណា​ថន​ជួន​រុង​រួន​គីត​( Thanathorn Juangroongruangkit )​ប្រធាន​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ដែល​ចង​សម្ព​ន្ធ័​ភាព​៧​គណបក្ស​ក្នុងនោះ​មាន​បក្ស​ភឿ​ថៃ​ផង ទទួលបាន​សំឡេងគាំទ្រ​ត្រឹមតែ ២៤៤​ប៉ុណ្ណោះ​ដែល​មានន័យថា​គេ​បាន​បោះឆ្នោត​ឲ្យ​លោក​ប្រា​យុទ្ធ​ដែរ​។​

​បើតាម​បណ្តាញ​ព័ត៌មាន​ថៃ បានបញ្ជាក់​ទៀតថា លោក ប្រា​យុទ្ធ ត្រូវបាន​រំពឹងថា នឹង​ចូល​ដឹកនាំ​រាជរដ្ឋាភិបាល​ថៃ​អាណត្តិ​ថ្មី​នៅ​ចុងខែ​នេះ​។ មានការ​កត់សម្គាល់ថា​ការបោះឆ្នោត​ជាប់​លោក​ប្រា​យុទ្ធ​នេះ​បានធ្វើ​ឲ្យ​លោក​អា​ភិ​សិទ​វ៉េ​ចា​ជីវ៉ា​( Abhisit Vejjajiva) ដែលជា ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សម្រេចចិត្ត​លា​ចេញពី​បក្ស​និង​ពី​តំណាងរាស្ត្រ តាម​ពាក្យសន្យា​ដែល​លោក​អះ​អា​ថា​មិន​គាំទ្រ​ពួកយោធា​។​

​លោក​អា​ភិ​សិទ​វ៉េ​ចា​ជីវ៉ា​( Abhisit Vejjajiva) បានធ្វើការ​សុំទោស​ទៅដល់​ប្រជាជន​ទាំងអស់​ដែល​បាន​បោះឆ្នោត​ជូន​បក្ស​លោក និង​បេក្ខជន​ទាំងអស់​នៅក្នុង​ការបោះឆ្នោត​កាលពីពេល​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​លោក​បរាជ័យ​ក្នុង​យក​ការសន្យា​របស់លោក​ទៅ​អនុវត្ត​។​​លោក​ថ្លែងថា គាត់​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ បានសម្រេច​ចិត្ត​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ដើម្បី​ចូលរួម​ជាមួយនឹង​បក្ស Palang Pracharath គណបក្ស​ដែល​គាំទ្រ​ដោយ​របប​យោធា​។​សូមបញ្ជាក់ថា រដ្ឋា​សភា និង​ព្រឹទ្ធសភា​ថៃ កំពុង​បន្ត​កិច្ចការ​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ ដែល​សមាជិកសភា​ចំនួន ៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០​នាក់​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី​៕a bra yuta a bra yut5 a bra yut win1 


​