» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5123 នាក់

ម្សិលមិញ 12070 នាក់

សរុប 18558762 នាក់

រុស្ស៊ី​ឌឺ​អាមេរិក​រឿង​ដក​ទាហាន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្តង់

 

​អា​ហ្កា​នី​ស្តង់​៖​ការដក​ទាហាន​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្សល់​នៅ​ភាព​បែកបាក់ ប្រទេសជាតិ​ខ្ទេចខ្ទី អសន្តិសុខ ការគំរាមកំហែង​ដោយ​ភេរវកម្ម វិបត្តិ​សេដ្ឋកិច្ច និង​បទល្មើស​ជាច្រើន​នៅក្នុង​ប្រទេស​នេះ​ប្រជាជន​ស្អប់ខ្ពើម​។​នេះ​ជាការ​វាយតម្លៃ​ដោយ​មន្ត្រី​ជាន់ខ​ញ​បស់​រុស្ស៊ី​។a afgan

​លោក​ស​ហ្គេ​ហ្សេ​ឡឹ​យ៉ាក​( Sergei Zheleznyak )​សមាជិក​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​រុស្ស៊ី​បាន​និយាយ​ទៅកាន់​សារព័ត៌មាន RIA Novosti ថា « ក្នុង​រយៈពេល ២០​ឆ្នាំ​នៃ​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អាមេរិក​មិនបាន​សម្រេច​គោលដៅ​សន្តិភាព​នៅ​ទីនោះ​ឡើយ ។ ការគំរាមកំហែង​វាយប្រហារ​ដោយ​ភេរវកម្ម​នៅតែ​បន្ត​កើនឡើង វិស័យសេដ្ឋកិច្ច​រង​ការបំផ្លាញ សង្គម​បែកបាក់ ពលរដ្ឋ​មិនមាន​សាមគ្គីភាព​… ការជួញដូរ​គ្រឿងញៀន​កើនឡើង ទាំងនោះ​ជា​លទ្ធផល​នៃ​សង្គ្រាម​ដើម្បី​សន្តិភាព ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​មន្ត្រី​រុស្ស៊ី បានបញ្ជាក់​ទៀតថា តាមពិត​អាមេរិក​មាន​គោលដៅ​ផ្សេង​ក្នុងការ​ធ្វើសង្គ្រាម​នៅក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​ធ្លាក់​ក្នុងស្ថានភាព​អសន្តិសុខ​។ អ្វី​គ្រប់យ៉ាង​បានបង្ហាញ​យ៉ាងច្បាស់​ក្រោយ​អាមេរិក​ប្រកាស​ដក​ទាហាន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សន្តិភាព​គឺ​មិនមែនជា​គោលដៅ​ដែល​អាមេរិក​ចង់បាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះឡើយ​។​

​លោក​ហ្សេ​ឡឹ​ន​យ៉ាក​( Zheleznyak) បញ្ជាក់ទៀតថា ទីក្រុង​វ៉ាស៊ីនតោន​បានធ្វើ​ឲ្យ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាន់តែ​ស្អប់ខ្ពើម ដោយសារតែ​បាន​បន្សល់ទុក​នូវ​បញ្ហា​ជាច្រើន​មិនទាន់​ដោះស្រាយ ក្នុងនោះ​មានការ​ជួញដូរ​គ្រឿងញៀន ការកើនឡើង​នៃ​ការវាយប្រហារ​ភេរវកម្ម​។​​បច្ចុប្បន្ន​ក្រុម​តា​លី​បង់​បាន​ដណ្តើម​គ្រប់គ្រង​តំបន់​ជាច្រើន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្រុម​តា​លី​បង់ ទទួលបាន​អាវុធ​ទំនើបៗ​ជាច្រើន មាន​ទាំង​រថយន្ត រថពាសដែក​ដែល​អាមេរិក​បោះបង់ចោល​។ ក្រុម​ភេរវកម្ម​បាន​កើនឡើង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ក្នុងនោះ​មាន​ប្រទេស អ៊ីរ៉ាក់ ស៊ី​រី និង​ប្រទេស​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ី​ភាគ​កណ្តាល​។​​ដូច្នេះហើយ​អ្វីដែល​ត្រូវធ្វើ​នៅពេលនេះ​របស់​រុស្ស៊ី គឺ​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​មាន​សន្តិសុខ ស្ថិរភាព សុវត្ថិភាព រហូតដល់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​គោលដៅ​របស់​រុស្ស៊ី និង​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​កាលពី​ថ្ងៃទី ៩​ខែកក្កដា ក្រុម​តា​លី​បង់​បាន​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​ខេត្ត Kandahar ដែលជា​តំបន់​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ កន្លងមក ក្រុម​តា​លី​បង់ ក៏បាន​ដណ្តើម​គ្រប់គ្រង ទីតាំងនៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស តាជី​គី​ស្ថាន អ៊ីរ៉ង់ និង​Turkmenistan ។​តំណាង​ក្រុម​តា​លី​បង់​ម្នាក់​ឈ្មោះ Shahabuddin Delawar បានធ្វើ​សន្និសីទកាសែត នៅ​ទីក្រុង​មូ​ស្គូ ដោយបាន​អះអាងថា គិត​មក​ត្រឹម​ពេលនេះ គឺ​ក្រុម​តា​លី​បង់ បាន​វាយ​ដណ្តើម​គ្រប់គ្រង បាន​៨៥% នៃ​ផ្ទៃដី​អា​ហ្វ​ហ្កា​នី​ស្ថាន​ហើយ​។ ពោលគឺ ២៥០​តំបន់ ក្នុងចំណោម ៣៩៨​តំបន់ របស់​អា​ហ្វ​ហ្កា​នី​ស្ថាន គឺ​ស្ថិតនៅក្នុង​ការគ្រប់គ្រង របស់​កងកម្លាំង​តា​លី​បង់ហើយ ចាប់ពីពេលនេះ​ទៅ​។​

​តែ​យ៉ាងណា ការប្រកាស​អះអាង​របស់​ក្រុម​តា​លី​បង់​នេះ ត្រូវបាន​ខាង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន លើកឡើងថា ថា​មិន​ពិត​ទេ​។ លោក​ហ្វា​យ៉ា​ា​ម៉ាន​( Fawad Aman) អ្នកនាំពាក្យ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​លើកឡើងថា បើសិនជា​ក្រុម​តា​លី​បង់ កំពុងតែ​គ្រប់គ្រង​ដែនដី ៨៥%​មែន ចុះ​ហេតុអ្វី​បានជា​ពួក​មេក្រុម​តា​លី​បង់ នៅតែ​បន្ត​សំងំ​លាក់ខ្លួន​នៅ​បា​គី​ស្ថាន​? ហេតុអ្វី​មិន​ព្រម​ចូលមក​ដែនដី​អា​ហ្វ​ហ្កា​នី​ស្ថាន​។ មួយវិញទៀត បើ​ក្រុម​តា​លី​បង់​គ្រប់គ្រង​ផ្ទៃដី​អា​ហ្វ​ហ្កា​នី​ស្ថាន ជាង​៨០%​មែន ចុះ​ហេតុអ្វី​បានជា​ពេល​សមាជិក​ក្រុម​នេះ​របួស ឬ​ស្លាប់ ម្តេចក៏​បញ្ជូន​ចេញទៅ​ប៉ា​គី​ស្ថាន​?

​ទន្ទឹម​និង​អះអាងថា​ដណ្តើម​កានកាប់​បាន​ទឹកដី​ជា​បន្តបន្ទាប់​ក្រុម​តា​លី​បង់​ក៏បាន​ស្នើ​ដល់​ប្រទេស​ចិន ចូលរួម​កសាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​សន្យាថា នឹង​ធានា​ដល់​សន្តិសុខ សុវត្ថិភាព​របស់​កម្ម​ករ​ចិន​។ ចំណែក​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ ក៏បាន​អំពាវនាវ​ដល់​ចិន រុស្ស៊ី និង​ឥណ្ឌា ចូលរួម​កសាង​ប្រទេស​នេះ​ឡើងវិញ ក៏ដូចជា​ទប់ស្កាត់​ក្រុម​ភេរវកម្ម ក្រោយ​អាមេរិក​ដក​ទាហាន​ចេញ​។​ប្រទេស​មហាអំណាច​ធំៗ​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ចូល​តុ​ចរចារ​។​ប្រហែលជា​ចឹ​ង​ហើយ​បានជា​ពួក​តា​លី​បង់ខំ​សម្រុក​ដណ្តើម​កាន់កាប់​ទឹកដី​ដើម្បី​តថ្លៃ​ការចរចារ​។​a afgan1