» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11051 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701222 នាក់

លួច​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រធានាធិបតី​មុន​មាន​វ៉ាក់សាំង​ផ្លូវការ រដ្ឋមន្ត្រី​សុខាភិបាល​ប៉េ​រូ​លាលែង​!

 

​ប្រទេស​ប៉េ​រូ​៖​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប៉េ​រូ​បាន​លាលែង​ចេញពី​តំណែង​ក្រោយពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មតិសាធារណៈ ដោយសារតែ​អតីត​ប្រធានាធិបតី Martin Vizcarra រង​ការចោទប្រកាន់​ពីបទ​លួច​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅពេល​កាន់អំណាច​មុន​មាន​វ៉ា​កក់​សាំង​ជូន​ប្រជាពលរដ្ឋ​។​a bero1 

​សារព័ត៌មាន​RT​បាន​ឲ្យ​ដឹងថា​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោកស្រី​ភី​ឡា​ម៉ា​ហ្សេ​ទី​(Pilar Mazzetti )​បានដាក់​លិខិត​លាលែង​ចេញពី​តំណែង​នៅ​ថ្ងៃទី ១២​ខែកុម្ភៈ​មុនពេល​មួយថ្ងៃ​ដែល​លោកស្រី​រដ្ឋមន្ត្រី​ត្រូវ​ចូល​បំភ្លឺ​ក្នុង​សភា ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ជូន​អតីត​ប្រធានាធិបតី​ក្នុងពេល ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​មិនទាន់​ចាប់ផ្តើម​ផង​។​

​ប្រទេស​ប៉េ​រូ បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីត​១៩​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយ​ទទួលបាន​វ៉ាក់សាំង​ចំនួន ៣​សែន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​Sinopharm ។ ការចាក់​វ៉ាក់សាំង​ចាប់ផ្តើម​ធ្វើឡើង​ក្រោយ​ការធ្វើ​តេស្ត​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត ១២​ពាន់​នាក់ នៅក្នុង​ឆ្នាំ​២០២០​។​​អតីត​ប្រធានាធិបតី​លោកវិស្ការ៉ា(Vizcarra )បញ្ជាក់ថា លោក​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ចំនួន​ពីរ​ម្ជុល​រួចរាល់ ក្នុងពេល​ធ្វើតេស្ត​កាលពី​ខែតុលា​ឆ្នាំ​២០២០ នៅពេលនោះ​លោក​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី ។

លោក​Vizcarra​បាន​រៀបរាប់ថា លោក​បាន​ចូលរួម​នៅក្នុង​ការធ្វើ​តេស្ត​វ៉ាក់សាំង​កូ​វីដ​-១៩ បើទោះបី មន្ត្រីក្រោមឱវាទ​រារាំង​ខ្លាច​គ្រោះថ្នាក់​ក្តី​។​​ប៉ុន្តែអ្វីដែលជាការរីះគន់នៅត្រង់ថាពេលប្រជាពលរដ្ឋមិនទាន់មានវ៉ាក់សាំងយកមកចាក់ជាផ្លូវការលោកវិស្ការ៉ាកាលនៅជាប្រធានាធិបតីបានលួចចាក់តែឯង?។ប្រទេស​ប៉េ​រូ​មាន​ពលរដ្ឋ ៣៣​លាន​នាក់​ក្នុងនោះ​មាន​ពលរដ្ឋ​ជាង​១,២​លាន​នាក់ ឆ្លង​កូ​វីដ​១៩ និង​ស្លាប់​ជាង ៤៣​ពាន់​នាក់ ។ប្រទេសប៉េរូក៏ទទួលយកវ៉ាក់សាំងប្រឆាំងកូវីតចិនមកប្រើក្នុងប្រទេសដែរ៕a bero2 a bero 

​