» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5827 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057056 នាក់

ប្រទេស​រុស្ស៊ី​នឹងដាក់​ឲ្យ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​នៅ​ដើមឆ្នាំ​២០២១​ទោះ​មានកា​រិះគន់​ក៏ដោយ​!


​សហ​ព​ន្ធ័​រុស្ស៊ី​៖ វ៉ាក់សាំង កូ​វីដ​–១៩ ដំបូង​ដែល​ដែល​ត្រូវ​ចង្អុលបង្ហាញ​នៅក្នុង​វិញ្ញាបនបត្រ​ចុះបញ្ជី លេខ LP-006395 ចេញផ្សាយ​នៅក្នុង​បញ្ជី​ឱសថ​របស់​រដ្ឋ​នៅ​ប្រទេស​រុស្ស៊ី​ត្រូវបាន​គ្រោង​ដាក់​ប្រើប្រាស់​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០២១ ។​​ការចុះបញ្ជី​វ៉ាក់សាំង​ផ្លូវការ​ដំបូងបង្អស់​លើ​ពិភពលោក​ប្រឆាំងនឹង កូ​វីដ​-19 ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លា​ឌី​មៀ​ពូ​ទីន​ជាមួយ​សមាជិក​ផ្សេងទៀត​នៃ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​នា​ថ្ងៃទី ១១ ខែសីហា​។​a co vacin3 

​បើ​យោងតាម​ការចុះបញ្ជី​ផ្លូវការ វ៉ាក់សាំង កូ​វីដ​-19 ដែលមាន​ឈ្មោះថា “Gam-​កូ​វីដ​-Vac” គឺ​ប្រើ​សម្រាប់​ការចាក់​បញ្ចូល​សាច់ដុំ​។ ធាតុ​ផ្សំ​ពីរ​មុខ​នឹង​ផលិត​ចេញ​ជា​ទម្រង់ អំពូល​ថ្នាំ និង​កូន​ដប ០.៥ មី​លី​លីត្រ​។ ការថែរក្សា​ទុក​ពួកវា ត្រូវធ្វើ​នៅ​កន្លែង​គ្មាន​ពន្លឺ ក្រោម​សីតុណ្ហភាព​មិន​លើសពី ១៨ អង្សា​សេ​។ អាយុកាល​វ៉ាក់សាំង​មាន​រយៈពេល ៦ ខែ ខណៈ​ថ្នាំ​ដែល​យកចេញ​ពី​ទី​ត្រជាក់​មិនត្រូវ​ទុក​យូរ​ជាង ៣០ នាទី​ឡើយ​។​

​វិញ្ញាបនបត្រ​ចុះបញ្ជី កំណត់ថា​ការប្រើប្រាស់​វ៉ាក់សាំង​គឺអាច​ធ្វើទៅបាន​លុះត្រាតែ​ស្ថិត “​ក្នុង​លក្ខខណ្ឌ​របស់​ស្ថាប័ន​សុខាភិបាល​ដែលមាន​សិទ្ធិ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ស្របតាម​លក្ខណៈ​ដែល​បាន​កំណត់ដោយ​ច្បាប់​.​។ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ​ពូ​ទីន បាន​ប្រាប់​សមាជិក​រដ្ឋាភិបាល​ថា “​តាម​ដែល​ខ្ញុំ​ដឹង វ៉ាក់សាំង​ប្រឆាំងនឹង​ការឆ្លង​វីរុស​កូ​វីដ​១៩​នេះ ត្រូវបាន​ចុះបញ្ជី​នៅ​ព្រឹក​នេះ (​នៅ​ប្រទេស​រុស្ស៊ី​) ជា​លើកដំបូង​នៅលើ​ពិភពលោក​” ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រា​ល់​គ្នា​ដែល​បានធ្វើ​ការចាក់​វ៉ាក់សាំង​វា​ជា​ពេលវេលា​ដ៏​សំខាន់បំផុត​សម្រាប់​ពិភពលោក​ទាំងមូល​។​

​លោកពូ​ទីន បាន​ទទូចថា ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​រុស្ស៊ី​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ដោយ​គ្មាន​នរណាម្នាក់​បង្ខំ​ឱ្យ​ទទួលយក​ការចាក់​ថ្នាំ​បង្ការ​ឡើយ​។ មិនតែប៉ុណ្ណោះ លោកពូ​ទីន​ក៏បាន​ប្រកាស​ដែរ​ថា កូនស្រី​របស់គាត់​ម្នាក់​ត្រូវបាន​ចាក់​វ៉ាក់សាំង​រួចហើយ​។​

​មាន​ប្រទេស​ប្រមាណ​ជា​២០​ប្រទេស​ហើយ ដែល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​របស់​រុស្ស៊ី​នេះ ចំនួន​១​ពាន់​លាន​ដូ​ស ហើយ​ដែល​រុស្ស៊ី នឹង​ផលិត​ឲ្យ​បាន​បញ្ជូនទៅ​ឲ្យ នៅ​រវាង​ខែមករា​ឆ្នាំ​២០២១​។ មន្ទីរពិសោធន៍​រុស្ស៊ី ដែល​បាន​ស្រាវជ្រាវ​រកឃើញ​ថ្នាំ​វ៉ាក់សាំង​នេះ គឺ​វិទ្យាស្ថាន Nikolaï Gamaleïa ហើយ​ការផលិត​នឹង​ប្រគល់​ទៅ​ឲ្យ សហគ្រាស​ផលិត​ឱសថ​រុស្ស៊ី​ចំនួន​៣​។​

​ទោះជា​យ៉ាងណា​មាន​ចំណុច​មិន​ក្រ​ក្រ​តី​ច្រើនណាស់ ដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​សុខាភិបាល និង​ជំនាញ​ស្រាវជ្រាវ​ឱសថ ផ្សេងទៀត មាន​ការមិនទុកចិត្ត​។ ជាបឋម គឺ​វា​ទាក់ទិន​ទៅនឹង​ភាព​លឿន​រហ័ស​ជ្រុល​ពេក ក្នុងការ​ស្រាវជ្រាវ តាមដាន​អំពី​ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង​នេះ​។ ក្រៅពីនេះ គឺ​ខាង​ភាគី​រុស្ស៊ី មិនបាន​បោះផ្សាយ​ទិន្នន័យ​នៃ​ការស្រាវជ្រាវ ក៏ដូចជា​លទ្ធផល​សន្និដ្ឋាន​របស់ខ្លួន​ទេ​។ ដែល​តាម​ធម្មតា ក្នុង​វិស័យ​ស្រាវជ្រាវ​វិ​ជ្ជ​សាស្ត្រ គឺ​គេ​ត្រូវតែ​បោះផ្សាយ​ទិន្នន័យ​ស្រាវជ្រាវ ដើម្បី​ឲ្យ​មានការ​ស្វែងយល់ ជជែក វិភាគ ពី​សំណាក់​អ្នកជំនាញ​ផ្សេងៗ​ទៀត​។​

​លោកស្រី Marie Paule Kieny អតីត​អគ្គលេខាធិការរង​អង្គការ​សុខភាព​ពិភពលោក ហើយ​បច្ចុប្បន្ន​ជា​នាយក​ផ្នែក​ស្រាវជ្រាវ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិ​ជ្ជ​សាស្ត្រ​បារាំង Inserm បាន​លើកឡើងថា តាម​ធម្មតា វ៉ាក់សាំង​នីមួយៗ ត្រូវការ​ពេលវេលា​ប្រមាណ​១០​ឆ្នាំ​ឯណោះ ទើប​អាច​ផលិត​ចេញមក​បាន​។ ប៉ុន្តែ​ដោយ​ភាព​បន្ទាន់ បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩​នេះ អ្នកជំនាញ​អាច​បំ​ព្រួញ​ពេលវេលា ហើយ​អាច​ផលិត​បាន​យ៉ាង​ឆាប់​បំផុត ក៏​មួយ​ឆ្នាំកន្លះ​ទៅ ២​ឆ្នាំ​ដែរ​។ ដំណាក់កាល​បឋម គឺ​ការសាកល្បង​ទៅលើ​សត្វ​។ បន្ទាប់មកទៀត​គឺ​ដំណាក់កាល Essais cliniques ដែល​គេ​សាកល្បង​ទៅលើ​មនុស្ស ដែល​ចែកជា​៤​ដំនាក់កាល​ទៀត​។​

​បើតាម​ការប្រកាស​រប​ស់​រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី ទាក់ទិន​នឹង​ការសាកល្បង​នេះ គឺ​វា​ហាក់ដូចជា​ធ្វើ​ឲ្យ​គេ​មិន​ទុកចិត្ត​ទេ ព្រោះ​វា​បាន​ប្រ​ព្រឹ​តិ្ត​ទៅ មិន​តាម​បទ​វិធាន Protocoles វិ​ជ្ជ​សាស្ត្រ ដែល​មន្ទីរពិសោធន៍​ធំៗ តែងតែ​អនុវត្ត​។ យោងតាម​ប្រភព​របស់​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​រុស្ស៊ី របស់​វិទ្យាស្ថាន Gamaleïa នេះ គឺ​ទើបតែ​ស្ថិតនៅ​ដំណាក់កាល​ទី​១ នៃ​ការសាកល្បង Essais Cliniques ប៉ុណ្ណោះ ពោលគឺ​នៅ​៣​ដំណាក់កាល​ទៀត​ឯណោះ ដែល​ត្រូវ​ឆ្លងកាត់ មុននឹង​អាច​សន្ម​ត់​ផ្លូវការ​បាន​។​

​លោក រដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់ លើកឡើងថា អាល្លឺម៉ង់​ក៏ដូចជា​សហភាព​អឺរ៉ុប​ទាំងមូល មិនអាច​យកសុខ​ភាព​ប្រជាជន​គេ ទៅលេង​សើច​ជាមួយ​ថ្នាំ​វ៉ាក់សាំង​រុស្ស៊ី​នេះ​បានទេ ព្រោះ​គេ​មិនដឹងថា វ៉ាក់សាំង​នេះ ត្រូវបាន​ស្រាវជ្រាវ​ដោយ​របៀប​ណា សាកល្បង​លើ​មនុស្ស​ប៉ុន្មាន​នាក់ ហើយ​អាច​ប៉ះពាល់​អ្វីខ្លះ​ដល់​ខុស​ភាព​មនុស្ស ។​ល​។​

​ចំណែក​លោក François Balloux អ្នកស្រាវជ្រាវ​នៅ University College of London បាន​និយាយ​ដោយ​ត្រង់ៗ​តែម្តង ថា​ការប្រកាស​របស់​រុស្ស៊ី​នេះ គឺជា​ទង្វើ​ដែល​គ្មាន​ការទទួលខុសត្រូវ គ្មាន​មនសិកា​ក្នុង​ខ្លួន​ទេ​។ ផលិត​ថ្នាំ​វ៉ាក់សាំង បែប​លេង​លេង គឺ​ដូចជា​យក​ជីវិត​មនុស្ស​រាប់លាន​នាក់​ទូទាំង​ពិភពលោក ទៅលេង​សើច ហើយ​បើ​មាន​បញ្ហា​ទៅ គឺ​មនុ​ស្សនឹង​លែង​ទុកចិត្ត ថ្នាំ​វ៉ាក់សាំង​គ្រប់មុខ​ឯទៀត​តែម្តង​។​

​គិត​មក​ត្រឹម​ពេលនេះ គឺមាន បេក្ខភាព​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​នេះ ចំនួន​ប្រមាណ​ជា​២០០​ឯណោះ ដែល​ស្ថិតនៅក្នុង​តំណាក់កាល​ស្រាវជ្រាវ​ខុសៗ​គ្នា​។ ផ្អែក​តាម​ប្រភព​របស់​អង្គការ​សុខភាព​ពិភពលោក គឺមាន​បេក្ខភាព​ចំនួន​២៦ ដែល​កំពុង​ស្ថិតនៅក្នុង ដំណាក់កាល Essais cliniques ពោលគឺ​ការសាកល្បង​ទៅលើ​មនុស្ស​។​

​ក្នុងចំណោម ២៦​វ៉ាក់សាំង​នេះ គឺមាន​តែ​៥​ទេ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ទី​៣ នៃ​ការសាកល្បង​។ ក្នុងនោះ​មាន​ជាអាទិ គឺ​វ៉ាក់សាំង​ដែល​ស្រាវជ្រាវ​ដោយ មន្ទីរពិសោធន៍​BioNTech របស់​អាល្លឺម៉ង់ សហការ​ជាមួយ​មន្ទីរពិសោធន៍ Pfizer របស់​អាមេរិក វ៉ាក់សាំង​ស្រាវជ្រាវ​ដោយ​មន្ទីរ​ពិ​សោ​ធ៍ Moderna របស់​អាមេរិក វ៉ាក់សាំង​២​ស្រាវជ្រាវ​ដោយ​មន្ទីរពិសោធន៍​ចិន ២​ផ្សេងគ្នា គឺ Sinopharm និង Sinovac ហើយ​ចុងក្រោយ គឺ​វ៉ាក់សាំង ដែល​កំពុងតែ​ស្រាវជ្រាវ​ដោយ សកលវិទ្យា​ល័យ Oxford សហការ​ជាមួយ​មន្ទីរពិសោធន៍ AstraZenaca របស់​អង់គ្លេស​។​

​ក្នុងចំណោម​វ៉ាក់សាំង ដែល​ស្ថិតក្នុង​ដំណាក់កាល​ទី​៣​នេះ គឺ វ៉ាក់សាំង​ចិន ឈ្មោះ Coronavac ស្រាវជ្រាវ​ដោយ​មន្ទីរពិសោធន៍​ចិន Sinovac Biotech គឺ​កំពុងតែ​ទៅមុខ លឿន​ជាងគេ​។ បច្ចុប្បន្ន​វ៉ាក់សាំង​នេះ កំពុងតែ​សាកល្បង ទៅលើ​មនុស្ស​៩០០០​នាក់ នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី បានប្រកាសថា គេ​បានចាប់ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង របស់​មន្ទីរពិសោធន៍ Sinovac ទៅលើ​មនុស្ស​ប្រមាណ​១៦០០​នាក់​។​

​គួររំលឹកថា គិត​មកដល់ពេលនេះ មាន​មនុស្ស​ជាង ៧០០.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​មាន​មនុស្ស​ជាង ២០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ភព​ទាំងមូល កំពុង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ Covid-19 ដែល​បាន​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​ផងដែរ​៕a co vacin1 a co vn