» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 134 នាក់

ម្សិលមិញ 3717 នាក់

សរុប 14148467 នាក់

ប្រធានាធិបតីចិនមកទស្សនកិច្ចអារ៉ាប៊ីសាអ៊ូឌីតនៅក្រោមក្រសែភ្នែកអាមេរិក

អា​រ៉ា​ប៊ី​សា​អូឌីត​៖ ប្រធានាធិបតី​ចិន លោក​ស៊ីជី​ង​ពីង មកកាន់​រាជធានី​រី​យ៉ា​ដ (Riyadh) ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​មន្ត្រី​អ្នកមុខអ្នកការ រួម​និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​របស់​រដ្ឋាភិបាល​នៃ​របបរាជានិយម​រប​ស់​ព្រះអង្គ​ម្ទា​ស់ សាឡា​ម៉ាន់ ប៊ី​ន អា​ឌុ​ឡា​ហ្ស៊ី​ស អាល់ សា​អូដ (Salman bin Abdulaziz Al Saud)​។a china arabea1

​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​មកកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅពេលនេះ គឺ​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​រដ្ឋ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ប្រទេស​ចិន រួម​និង​កិច្ចប្រជុំ​រវាង​ចិន​ជាមួយនិង​ក្រុម​ក្រឹ​ក្សា​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស មាន​បណ្ដា​ប្រទេស​អារ៉ាប់​ជាច្រើន​ជា​សមាជិក​។​ជំនួប​កំពូល​រវាង​មេដឹកនាំ​ចិន​និង​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អារ៉ាប់​នៅពេលនេះ នឹង​អាច​ក្លាយជា​របត់​ដ៏​សំខាន់ ថ្មី​មួយទៀត​ក្នុង​កិច្ចពង្រឹង​ទំនាក់ទំនង​របស់​ចិន​ជាមួយនិង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ម​ជ្ឍិ​ម​បូព៌ា បន្ទាប់ពី​លោក ស៊ី​ជីន​ពីង ទើបតែ​បិទ​បញ្ចប់​សមាជ​បក្ស​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ក្នុង​ការបន្ដ​ដឹកនាំ​ប្រទេស​ចិន​សម្រាប់​រយៈពេល ៥​ឆ្នាំ​ទៅមុខ​បន្ដទៀត​។​

​នៅ​ថ្ងៃទី ៧ ខែធ្នូ ក្រុមហ៊ុន​ចិន និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ចំនួន ៣៤ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន Xi Jinping ។​​កិច្ចព្រមព្រៀងទ្វេភាគី​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​វិស័យ​ជាច្រើន រួមទាំង​ថាមពលបៃតង អ៊ីដ្រូសែន​បៃតង ថាមពល​ពន្លឺព្រះអាទិត្យ បច្ចេកវិទ្យា​ព័ត៌មាន សេវា​ពពក ការដឹកជញ្ជូន ភស្តុភារ ឱសថ និង​សំណង់​។​​រដ្ឋមន្ត្រី​វិនិយោគ​អារ៉ាប៊ីសាអ៊ូឌីត លោក Al-Falih បាន​អះអាងថា កិច្ចព្រមព្រៀង​ទាំងនេះ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ព្រះរាជាណាចក្រ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន​។​

​លោក Al-Falih បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​មេដឹកនាំ​ភាគី​ទាំងពីរ​ក្នុងការ​អភិវឌ្ឍ​និង​ពង្រឹង​ភាពជា​ដៃគូ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួមទាំង​សេដ្ឋកិច្ច និង​ការវិនិយោគ​ផងដែរ​។
​តម្លៃ​នៃ​កិច្ចព្រមព្រៀង​មិនត្រូវ​បានបង្ហាញ​ទេ ប៉ុន្តែ​តាម​សារព័ត៌មាន SPA ពីមុន​បាន​រាយការណ៍​ថា ភាគី​ទាំងពីរ​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​ចំនួន​២0 ចំណុច ដែលមាន​តម្លៃ​សរុប​ជិត ៣០​ពាន់​លាន​ដុល្លារ​។​សម្រាប់​រយៈពេល​៣​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច លោក​ស៊ី​ជីន​ពីង​នឹង​ជួប​សន្ទនា ជាមួយ​ព្រះ​ចៅ​សាល់​ម៉ាន់ ព្រមទាំង​ជួប​ជាមួយ​ព្រះអង្គម្ចាស់​រាជទាយាទ ម៉ូ​ហា​ម៉េ​ត បេន​សាល់​ម៉ាន់​។ បន្ថែម​ពីនេះ នៅ​ថ្ងៃ​សុក្រ លោក​ស៊ី ជីន​ពីង នឹងចូលរួម​ក្នុងជំនួប​កំពូល​នៃ​ក្រុមប្រឹក្សា សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ ដែលមាន​ប្រទេស​សមាជិក​ចំនួន​៦​។ យោងតាម​បណ្តាញ​ព័ត៌មាន​ផ្លូវការ​អា​រ៉ា​ប៊ី​សា​អូឌីត លោក ប្រធានាធិបតី​ចិន នឹង​ឆ្លៀត​ទៅ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុម​ប្រទេស​អារ៉ាប់​ផងដែរ​។​

បើតាម​ការវិភាគ ប្រេង​គឺជា​សំណុំរឿង​ធំ​បំផុត ដែល​លោក​ស៊ី ជីន​ពីង​នឹង​និយាយ​ជាមួយ​ថា្នក់​ដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​។ អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ផលិត​ប្រេង​ធំជាងគេ ហើយ​ចិន​វិញ គឺជា​ប្រទេស​ដែល​នាំចូល​ប្រេង​ច្រើនជាងគេ​។ នៅក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្រុម​ប្រទេស​G7 រួមជាមួយ​សហភាព​អឺរ៉ុប បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ដោយ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី មិន​ឲ្យ​លើសពី​៦០​ដុល្លារ ក្នុង​មួយ​ធុង​បារី​ល​។ ប្រការនេះ បានធ្វើ​ឲ្យ​មានការ​បារម្ភ​ខ្លាំង ទាក់ទិន​នឹង​បញ្ហា​គ្មាន​ប្រេង​នៅលើ​ទីផ្សារ ក្នុងករណី​ដែល​រុស្ស៊ី​ឈប់​នាំចេញ​។ ទន្ទឹមគ្នានេះ​ទៀត ក្រុម​ប្រទេស​ផលិត​ប្រេង OPEP+ ដែលមាន​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុស្ស៊ី​ជា​មេដឹកនាំ​នោះ ទើបតែ​បានសម្រេច បន្ត​កាត់បន្ថយ​ការផលិត ចំនួន​២​លាន​ធុង​បារី​ល​ក្នុង​មួយថ្ងៃ រហូតដល់​ដាច់​ឆ្នាំ​២០២៣ ដើម្បី​កាត់បន្ថយ​ស្តុក ហើយ​រក្សា​តម្លៃ​លក់​ឲ្យ​នៅ​ខ្ពស់​។​

​ក្រៅពី​សំណុំរឿង​ប្រេង ភាគី​ចិន​ទំនងជា​ចង់​និយាយ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ខ្លួន មាន​វត្តមាន​ចូលរួម​នៅក្នុង​គម្រោង​មហាសាល របស់​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត បេន​សាល់​ម៉ាន់​។ ជា​គម្រោង​ស្ថាបនា​ទីក្រុង​ទំនើប ឈ្មោះ NOAM ដែលមាន​តម្លៃ​ទឹកប្រាក់​ចំនួន ៥០០​ពាន់​លាន​ដុល្លារ​។ គម្រោង​ដ៏​ធំ​មហិមា​នេះ នឹងត្រូវ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ការពារ​សន្តិសុខ ដូចជា​កា​ម៉េ​រ៉ា​ចាប់​មុខ​មនុស្ស​ជាដើម ហើយ​ដែល​ចិន​ប្រើ​ច្រើន​និង​ឈានមុខ​គេ​។​
​ដោយឡែក លោក Nayef al-Hajraf អគ្គលេខាធិការ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ បាន​លើកឡើងថា វត្តមាន​របស់លោក​ស៊ី ជីន​ពីង​ក្នុងជំនួប​កំពូល​នៅ​ថ្ងៃ​សុក្រ គឺមាន​សារៈសំខាន់​ណាស់ ក្នុ​យ​ង​នាម​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត របស់​តំបន់​នេះ​។ ទស្សនកិច្ច​របស់លោក​ស៊ី ជីន​ពីង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នាពេលនេះ ក៏ត្រូវ​សហរដ្ឋអាមេរិក​តាមដាន​យ៉ាង​ម៉ដ្ឋ​ចត់​ផងដែរ ខណៈ​កន្លងមក អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​សម្ព័ន្ធ​របស់​អាមេរិក​ប្រចាំ​តំបន់​ឈូង​សមុទ្រ​។​ប្រភព​៖ Reutersa china arabea