» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11357 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701528 នាក់

កូរ៉េ​កុំ​មុយ​និ​ស​បង្ខំ​ឱ្យ​ពលរដ្ឋ​ណា​មានឈ្មោះ​ដូច​កូនស្រី​របស់លោក គីម ជុង​អ៊ុន ត្រូវ​ប្តូរ​ចេញ​

​កូរ៉េខាងជើង​៖ អាជ្ញាធរ​កូរ៉េខាងជើង​ដែលជា​ប្រទេស​កុំ​មុ​ស​និ​ស​ផ្តាច់ការ​កំពុង​បង្ខិតបង្ខំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ដែលមាន​ឈ្មោះ​ដូចគ្នា​ទៅនឹង​កុមារី​វ័យក្មេង Ju-ae និង​ជា​កូនស្រី​របស់លោក​គិ​ម​ជុង​អ៊ុន​( Kim Jong Un) ដែលមាន​អាយុ​ចន្លោះ​ពី ៩ ទៅ​១០​ឆ្នាំ​គឺ​ត្រូវតែ​ផ្លាស់ប្តូរ​ឈ្មោះ​ពី​កំណើត​របស់ខ្លួន​។​បទបញ្ជា​នេះ ត្រូវបាន​គេ​មើលឃើញថា​ធើ្វ​ឡើង​ដើម្បី​ជាការ​កសាង​កិត្យានុភាព​សម្រាប់​កូនស្រី​របស់​ប្រមុខ​ដឹកនាំ លោក​គីម នៅ​ថ្ងៃ​អនាគត ។a kim dauhgter

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​អាជ្ញាធរ​សន្ដិសុខ​កូរ៉េខាងជើង បាន​កោះហៅ​ក្រុម​ស្ត្រី​ដែលមាន​ឈ្មោះ​ដូចគ្នា​នឹង​កូនស្រី​របស់លោក Kim Jong Un ទៅកាន់​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ដើម្បី​កែប្រែ​ឈ្មោះ​កំណើត​របស់​ពួកគេ​។ ក្នុងនោះ ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់​កុមារ​តូចៗ​ជាច្រើន ទទួលបាន​ការណែនាំ​ឱ្យ​ប្រញាប់ប្រញាល់​កែប្រែ​អត្តសញ្ញាណ​បញ្ជាក់​កំណើត​របស់​កូនៗ ដើម្បី​កុំឱ្យ​ដូចគ្នា​នឹង​ឈ្មោះ​របស់​កូនស្រី​លោក​គីម គឺ​កុមារី​ជូ​អែ​( Ju-ae)​។

​សារព័ត៌មាន the South China Morning Post ធ្លាប់បាន​រាយការណ៍​ថា របប​ដឹកនាំ​កូរ៉េខាងជើង​កុំ​មុយ​និ​ស​តែងតែ​ធើ្វ​ការហាម​ប្រាម​ពលរដ្ឋ​របស់ខ្លួន​មិនឱ្យ​ប្រើប្រាស់​ឈ្មោះ​ដូចគ្នា​ទៅនឹង​ប្រមុខ​ដឹកនាំ​ប្រទេស​នោះឡើយ ហើយ​ចំណាត់ការ​ខាងលើ​នេះដែរ បាន​កើតឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​បង្ហាញ​វត្តមាន​កូនស្រី​លោក Kim Jong Un ជា​លើកដំបូង​ទៅកាន់​មហាជន ដោយ​ធើ្វ​ឱ្យ​អ្នកវិភាគ​មួយចំនួន​យល់ឃើញថា កុមារី​រូបនេះ​ទំនងជា​នឹង​ក្លាយជា​អ្នក​បន្តវេន​ដ៏​សំខាន់​មួយរូប​នៅ​ថ្ងៃ​ខាងមុខ បន្ទាប់ពី​លោក​គីម ជុង​អ៊ុន​មិនមែន​ប្អូនស្រី​លោក​គិ​ម​ឡើយ ៕​ប្រភព​៖ Fox Newsa kim dauhgter1 

​