» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7275 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697446 នាក់

ប៉ូលិស​ហុងកុង​ឆ្មក់​ចូល​ការិយាល័យ​កាសែត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ចាប់ខ្លួន​មនុស្ស ៥​នាក់​

 

​ចិន​ហុងកុង​៖​ប៉ូលិស​ក្រុង​ហុងកុង​ប្រហែល ៥០០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រុកចូល​ការិយាល័យ​កាសែត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ Apple Daily ក្រោមលេស​ថា​របស់​កាសែត​មួយ​នេះ​បាន​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ចិនដីគោក​ដាក់​ឲ្យ​ប្រើ​នៅ​ហុងកុង​។​a china kong 

​និពន្ធ​នាយក និង​នាយក​ប្រតិបត្តិ ៤​នាក់​ផ្សេងទៀត​របស់​កាសែត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​របស់​ពួកគេ និង​បាន​បង្កក​ទ្រព្យសម្បត្តិ​ប្រហែល ២​លាន​៣​សែន​ដុល្លារ​អាមេរិក​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចំនួន​៣ ដែលមាន​ទំនាក់ទំនង​ជាមួយ​កាសែត​នេះ​។​ប៉ូលិស​មិនបាន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទេ ប៉ុន្តែ ត្រូវ​ចោទ​ពីបទ «​ស៊ុមគ្រលុំ​ជាមួយ​បរទេស ឬ​កម្លាំង​ខាងក្រៅ​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​»​។​

​តែបើតាមកាសែតឲ្យដឹងថា ភាគច្រើន​នៃ​ថ្នាក់ដឹកនាំ​កាសែត គឺ​ត្រូវបាន​នគរបាល​ហុងកុង ចុះទៅ​ចាប់ខ្លួន​ដល់ផ្ទះ រួចហើយ​បញ្ជូន​ខ្លួន​មកកាន់​ទីស្នាក់ការ​កាសែត នៅវេលា​ម៉ោង​៧​ព្រឹក​។ យោងតាម​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ហ្វេ​ស​បុក កាសែត Apple Daily គេ​ឃើញ​សមត្ថកិច្ច​ហុងកុង​ជាច្រើន​នាក់ បានដាក់​ព័ទ្ធ​ខ្សែ​សន្តិសុខ ជុំវិញ​អាគារ​ទីស្នាក់ការ​កាសែត ខណៈដែល​សមត្ថកិច្ច​ខ្លះទៀត ចុះទៅ​រឹបអូស​ឯកសារ និង​ពិនិត្យ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នកកាសែត​។

លោក Ryan Law និពន្ធ​នាយក និង​លោក Cheung Kim-hung អគ្គនាយក​កាសែត Apple Daily ត្រូវបាន​គេ​បញ្ជូន​ខ្លួន​ចូលទៅ​ទីស្នាក់ការ​កាសែត ដោយ​ដៃ​ជាប់​ចំណង ព័ទ្ធ​មក​ក្រោយខ្នង​។ បណ្តាញ​ព័ត៌មាន​អន​ឡាញ​ហុងកុង​មួយទៀត ឈ្មោះ Stand News បាន​ចុះផ្សាយ​រូបថត បង្ហាញ​ពី​ទ្វារផ្ទះ​របស់លោក Chan Pui-man ដៃស្តាំ​របស់លោក ជី​មី ឡៃ ត្រូវ​នគរបាល​ហុងកុង​វាយកំទេច ដើម្បី​សំរុក​ចូលទៅ​ចាប់ខ្លួន​។​

​គួរ​បញ្ជាក់ថា លោក​ជី​មី ឡៃ មហាសេដ្ឋី​និង​ជា​ម្ចាស់​ក្រុមហ៊ុន​កាសែត Apple Daily កំពុងស្ថិត​នៅក្នុង​ឃុំ រងចាំ​ការកាត់ទោស​។ កាសែត Apple Daily របស់លោក បានបង្ហាញ​ជំហរ គាំទ្រ​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ របស់​យុវជន​ហុងកុង ដែល​ការណ៍​នេះ បានធ្វើ​ឲ្យ​កាសែត​នេះ ក្លាយជា​សត្រូវ​ធំ​មួយ របស់​រដ្ឋបាល​ហុងកុង​.​។​​កាសែត​នេះ​ត្រូវបាន​គេ​ដឹងថា​តែងតែ​រិះគន់​ការដឹកនាំ​របស់​ចិនដីគោក​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ប៉ូលិស​បានប្រកាសថា ចាប់តាំងពី​ឆ្នាំ​២០១៩ មក កាសែត Apple Daily បាន​ចុះផ្សាយ​អត្ថបទ​ជាង ៣០​ដែល​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ដាក់ទណ្ឌកម្ម​លើ​ទីក្រុង​ហុងកុង និង​ចិនដីគោក​។​​នេះ​ជាការ​ឆ្មក់​ចូល​ឆែកឆេរ​ការិយាល័យ​កាសែត Apple Daily ជា​លើក​ទី​២​ហើយ​ក្នុង​រយៈពេល​ដល់​មួយឆ្នាំ​ផង​។ ការ​ឆ្មក់​ចូល​ឆែកឆេរ​លើក​មុន​កើតឡើង​ក្នុង​ខែសីហា​ដែល​នៅពេលនោះ មនុស្ស​ចំនួន ១០​នាក់​ត្រូវបាន​ចាប់ខ្លួន​។​​គួរ​កត់សម្គាល់ថា ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លេចធ្លោ​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំមុន​មក​៕a china kong1 a china kong2 

​