» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11127 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701298 នាក់

តៃវ៉ាន់ ថា​មិន​ចង់​បិទទ្វារ​ទំនាក់ទំនង​ជាមួយ​ចិន ទេ បន្ទាប់ពី​ចិន​ព្រមាន​ប្រើ​កម្លាំងយោធា លើ​ខ្លួន


​តៃវ៉ាន​៖ លោក ស៊ូ សេង ចាង (Su Tseng-chang)​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​បាន​និយាយថា តៃវ៉ាន់​មិន​ចង់​បិទទ្វារ​ទំនាក់ទំនង​របស់ខ្លួន ជាមួយ​ចិន​ទេ ហើយ​ចង់​ចូលរួម​ក្នុង​ស្មារតី​សុ​ឆន្ទៈ​ជាមួយ​ប៉េកាំង​។ ប៉ុន្តែ ត្រូវ​ឈរលើ​មូលដ្ឋាន​ស្មើភាព និង​គ្មាន​លក្ខខណ្ឌ​នយោបាយ​។a army tai1

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមិថុនា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​ការលើកឡើង​ខាងលើ​របស់លោក ស៊ូ សេង ចាង ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​ជាតិចិន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សន្តិសុខ សាង​គ្រី​-​ឡា (Shangri-La) នៅ​ប្រទេស​សិង្ហ​បុរី​ថា រដ្ឋាភិបាល​ចិន​បាន​ស្វែងរក​ការបង្រួបបង្រួម​ដោយ​សន្តិភាព​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ​តៃវ៉ាន់​បែរជា​ជ្រើស​រើសយក​ជម្រើស​ផ្សេងទៀត ហើយ​ថា​នឹងមិន ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការប្រើ​កម្លាំងយោធា បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។​

​លោក ស៊ូ​ក៏ បានបញ្ជាក់​អំពី​គោលជំហរ​របស់លោក​ស្រី ស្សៃ អ៉ី​ង​វិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់​ជាថ្មី​ម្តង​ទៀតថា តៃវ៉ាន់​តែងតែមាន បំណងល្អ​ចំពោះ​ចិន «​ដរាបណា​មាន​សមភាព​, ភាពស្មើគ្នា​នៃ​ទំនាក់ទំនង​ទៅវិញទៅមក និង​គ្មាន​លក្ខខណ្ឌ​នយោបាយ ពោលគឺ​តៃវ៉ាន់​មាន​ឆន្ទៈ​ក្នុងការ​ទំនាក់ទំនង ដោយ​សុ​ឆន្ទៈ​ជាមួយ​ចិន​»​។​​គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង ស្ថិតក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​ចិន​បាន​ព្រមាន​ជារឿយៗ​ថា​ខ្លួន​នឹង ប្រើ​កម្លាំងយោធា​លើ​តៃវ៉ាន់​ភ្លាមៗ បើ​ទីក្រុង​តៃប៉ិ​ហ៊ាន​ប្រកាស​ឯករាជ្យ​ផ្ដាច់ខ្លួន​ពី​ចិន​៕

​