» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12035 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702206 នាក់

យុវជន​៤​នាក់​អះ​អា​ថា​ជា​កូន​ខ្លា​ប៉េអឹម​ខណ្ឌដូនពេញ​គម្រាមកំហែង​យុវជន​២​នាក់​ចុងក្រោយ​ប៉េអឹម​ខណ្ឌ​ចេញមុខ​សុំ​សម្រួល​?

 

​ភ្នំពេញ​៖​យុវជន ៤​នាក់ តាំងខ្លួន​ជា​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រដាប់​ដោយ​វិទ្យុទាក់ទង​ជាប់​និង​ចង្កេះ បានធ្វើការ​ប្រដេញ​យុវជន​២​នាក់ ពី​ក្នុង​កោះ​ពេជ្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ពេញ​សង្កាត់​ទន្លេបាសាក់ ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ឃាត់ខ្លួន​នាំមក​កាន់​ប៉ុស្តិ៍នគរបាល​ធ្វើការ​សាកសួរ​កាលពី​វេលា​១០​និង​៥០​នាទី​យប់​ថ្ងៃទី​១០ សីហា ឆ្នាំ​២០២០ នៅ​ចំនុច​មុខ​ភោជនីយដ្ឋាន D O S ផ្លូវ​សបិតសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​a boy moto5 

​យុវជន​ទាំង​៤​នាក់​នោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ចំនួន​២ គ្រឿង ក្នុងនោះ​មួយគ្រឿង​គ្មាន​ស្លាក​លេខ និង​មួយគ្រឿង​ទៀត ស្លាក​លេខ​ក្លែងក្លាយ គ្មាន​កញ្ចក់ និង មិន​ពាក់មួក​សុវត្ថិភាព គ្មាន​ឯកសណ្ឋាន និង កាត​សម្គាល់​ខ្លួន ​ដែល​អះអាងថា​ខ្លួន​ជា​កូន ខ្លា​របស់ អាវុធហត្ថ​ខណ្ឌដូនពេញ នោះ​រួមមាន​៖
1-​ឈ្មោះ​. លឹម ជី​វ័​ន្ត ហៅ​ខួច អាយុ​18​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​11 ស្នាក់​នៅផ្ទះ​លេខ​39 ផ្លូវជាតិ​លេខ​3 សង្កាត់​ចោមចៅ​1 ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
2-​ឈ្មោះ​.​ហាក់ ភា​រ៉ា អាយុ​28​ឆ្នាំ មុខរបរ​លក់​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​10D ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​1 ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

3-​ឈ្មោះ កែវ តារា​សិរី​វ​ឌ្ឍ អាយុ​22​ឆ្នាំ និស្សិត​ឆ្នាំ​ទី​4 4-​ឈ្មោះ​.​ទី វិ​រ​: អាយុ​20​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​11 ស្នាក់នៅ ផ្ទះ​លេខ​108 ផ្លូវ​130 សង្កាត់​ផ្សារកណ្ដាល​2 ខណ្ឌដូនពេញ​។

​ប្រភពព័ត៌មាន​ពី​យុវជន​២​នាក់​ដែល​អះអាងថា​ខ្លួន​ជា​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា មុន​កើតហេតុ​គឺ​រូបគាត់​និង​មិត្ត​ភ័ក្តិ​បាននាំគ្នា​អង្គុយ​ផឹកស៊ី ជុំគ្នា​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ។​លុះដល់​ម៉ោង​កើតហេតុ​ក៏​នាំគ្នា ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​នៅ តាខ្មៅ​វិញ​តែ​ពេល​ជិះ​ចេញពី​កោះ​ពេជ្រ មកដល់​ផ្លូវ​សបិត ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​លេចមុខ​យុវជន​៤​នាក់​ខាងលើ​ជិះ​ម៉ូតូ​2​គ្រឿង មក​គៀង​ម៉ូតូ​ពួកខ្លួន​អោយ​អែប​កៀន ហើយ​ពួកគេ​ប្រាប់ថា​ខ្លួន​ជា​អាវុធ​ខណ្ឌដូនពេញ ដោយ​ចោទប្រកាន់​យុវជន​ទាំងពីរ​នាក់​ថា ជា​ជនសង្ស័យ តែ​មិនដឹង​សង្ស័យ​ពី​ករណី​អ្វី​។

ដោយ​ឃើញ​យុវជន​ទាំង​បួន​នាក់​គ្មាន​ឯកសណ្ឋាន និង កាត​សម្គាល់​ខ្លួន ទើប​ពួកគាត់​ប្រកែក​មិន​ព្រម​សហការ ក៏បង្ក​ជាការ​ភ្ញាក់ផ្អើល​លឺ​ដល់ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន និង កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាលរ​ដ្ធ​បាល​សង្កាត់​ទន្លេបាសាក់​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នាំមក​កាន់​ប៉ុស្តិ៍នគរបាល​ធ្វើការ​សាកសួរ​។

​បន្ទាប់ពី សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល រួចរាល់​ទើប​ដឹងថា ជា​រឿង​យល់ច្រឡំ​គ្នា ហើយក៏​មាន វត្តមាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បានចេញ​មុខ​សុំទោស​ចំពោះ​កំហុស​កូនចៅ​ខ្លួន ដោយមាន​ការយោគយល់​និង​អធ្យាស្រ័យ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ក៏បាន​ធ្វើការ​អប់រំ និង​អោយកម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ធានា​ខ្លួន​យុវជន​ទាំង​បួន​នាក់​ត្រលប់​ទៅវិញ​ដោយមិនមានការដាក់ពិន័យអ្វីឡើយ?។​a boy moto4 a boy moto a boy moto1 a boy moto2 a boy moto3 

​