» កម្ពុជា បញ្ជូន​វិវាទ​នៅ​តំបន់​មុំ​បី​, ប្រាសាទតាមាន់ធំ​, តា​មាន់​តូច និង​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​រួចហើយ​មិនដឹងថា​តើ​ការចរចារ​ទៅរួច​ដែរ​ឬ​អត់​? » ឃើញ​ហើយ​សព​ស្រី ដែល​លោត​សម្លាប់ខ្លួន​ពី លើ​ស្ពាន​កោះនរា នៅ​ចំណុច​ក្រោម​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី » កម្ពុជា​វៀតណាម​ព្រមព្រៀងគ្នា​យកពន្ធ​សូន្យ​លើ់​មុខទំនិញ​២៨​មុខ​! » លោក​ត្រាំ ហាមប្រាម​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​១២ មិន​ឱ្យចូល​ទឹកដី​សហរដ្ឋ​អាម៉េរិក​កម្ពុជា​រួចខ្លួន​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » ​អ្នកប្រឆាំង​ច្បាប់​អាជ្ញា​សិ​ក​កាលពី​ខែធ្នូ ឆ្នាំ​២០២៤ក្លាយជាប្រ​ធានា​ធីប​តី​ថ្មី​កូរ៉េខាងត្បូង​សន្យាបន្តធ្វើល្អជាមួយកូរ៉េខាងជើង » អភិបាលរង​ស្រុក​ជុំ​គិរី ទៅ​រៀបការ​ប្រពន្ធ​ថ្មី ខណៈ​មិនទាន់​លែងលះ​ដាច់​ » កម្ពុជា​ប្រកាស​ប្រើ​យន្តការ​តុលាការ ICJ​ថៃ​ថា​ប្រើ​JBC » ​មេ​ទ​ព័​វៀត​ត​ណា​ម​មកដល់​ចំពេលកម្ពុជាមានបញ្ហាជាមួយថៃ » ​កិច្ចប្រជុំ​រវាង​រុស្ស៊ី អ៊ុយ​ក្រែ​ន​១​ម៉ោង​បាន​ត្រឹម​ដោះដូរ​អ្ម​លកទោស​និង​សា​កសព​យោធា! » សម្តេចឪ​និង​សម្តេច​កូន​និយាយ​ពី «​ការអភិវឌ្ឍ​បែប​ទូលាយ​» និង «​ការអភិវឌ្ឍ​បែប​ស៊ីជម្រៅ​» នៅក្នុង​វិស័យ​កសិកម្ម​? » ប្រតិភូ​មកពី​ស្ថានទូត​អង់គ្លេស និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៥០​រូប មក​ទស្សនា​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ » សមាជ​សភា​ពីរ​ថ្នាក់​គាំទ្រ​ជំហរ​រាជ​រដ្ឋា​ភិ​បាល​ស្តីពី​ការយក​បញ្ហា​ជម្លោះព្រុំដែន​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ » មកដល់​ឆ្នាំ​២០២៥​កម្លាំង​ប្រឆាំង​អំណាច​កង​ទ​ព័​ថៃ​ក៏​មិនធម្មតា​ដែរ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1162 នាក់

ម្សិលមិញ 8715 នាក់

សរុប 16836705 នាក់

ល្មម​ដល់ពេល​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​តិ​មាន​ហើយ​ក្រោយពី​មាន​ជម្លោះ​រវាង​កាសែត​និង​មេ​គយ​ព្រែក​ចាក​!

​កំពត​៖ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តកំពត មាន​ករណី​ទំនាស់​មួយ​បាន​កើតឡើង រវាង​អ្នកសារព័ត៌មាន​មួយក្រុម និង​មន្ដ្រី​គយ​ប្រចាំ​នៅ​ប៉ុស្ដិ៍​នោះ ។​a kk free1 

​ឃ្លិប​វីដេអូ​ដែល​ត្រូវបាន​ចែកចាយ នៅលើ​បណ្ដាញ​សង្គម Facebook គេ​ឃើញ​អ្នកយកព័ត៌មាន​មួយក្រុម បាន​ចុះទៅ​ផ្សាយ​ផ្ទា​ល់ពី​ការដឹក​ទំនិញ​ឆ្លងកាត់ នៅ​ប៉ុស្ដិ៍​ព្រែក​ចាក ហើយ​ត្រូវបាន​មន្ដ្រី​គយ​ដែលមាន​តួនាទី ជា​មេ​ប៉ុស្ដិ៍​ព្រែក​ចាក បាន​ដកហូត​ទូរស័ព្ទ ដែល​នាំ​ឲ្យ​ផ្ទុះ​ជម្លោះ​ដាក់គ្នា​រហូត​ចង់​ប្រើ​អំពើហិង្សា​ទៀតផង​។​

​រឿងនេះ​លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​កាសែត​ថា មន្ដ្រី​អាជ្ញាធរ​អាច​ប្ដឹង​ទៅលើ​អ្នកកាសែត​ទាំងនោះ ពាក់ព័ន្ធ​ទៅនឹង​ការប្រមាថ ខណៈដែល​ពួកគេ​កំពុង​បំពេញ ភារកិច្ច​របស់ខ្លួន​។​«​តាមច្បាប់ អាជ្ញាធរ​អាច​ប្តឹង​បាន​ពី​ការប្រមាថ​មន្ត្រី​ដែល​កំពុង​បំពេញការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​»​។​

​ក្រោយពី​បាន​ភ្លើង​ខៀវ​ពី​រដ្ឋមន្ត្រីក្រសួង​ព​តិ​មាន​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ខេត្តកំពត លោក ហេង សំបូរ បាន​បង្ហើប​ថា អង្គភាព​របស់លោក បាននិងកំពុង​ពិចារណា ពិភាក្សា​ជាមួយ​មេធាវី​របស់ខ្លួន ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅលើ​អ្នកយកព័ត៌មាន​ទាំងនេះ ទៅកាន់​សាលាដំបូង​ខេត្តកំពត​ទៀតផង​។​

លោក ហេង សំបូរ បាន​បញ្ជាក់ថា មុនពេល​មានរឿង​នេះ​កើតឡើង អ្នកយកព័ត៌មាន​ដែល​លោក​អះអាងថា ដូចជា​ប្រធាន​ក្លឹប​ឯករាជ្យ​ផង​នោះ ប្រមាណ​ជាង ១០​នាក់ បាន​ចូលទៅក្នុង​បរិវេណ​ប៉ុស្ដិ៍​ព្រែក​ចាក ខណៈដែល​មន្ដ្រី​គយ​របស់លោក​កំពុង​បំពេញភារកិច្ច ហើយ​ពួកគេ​បាន​ផ្សាយ​ផ្ទាល់​ពី​ការដឹក​ទំនិញ ដូចជា ប្រេងឆា មី និង​ត្រីខ ពី​ប្រទេស​វៀតណាម ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​។ ទើប​នៅពេលនោះ​មន្ដ្រី​របស់លោក ដែលជា​មេ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក បាន​កញ្ឆក​យក​ទូរស័ព្ទ​មិន​ឲ្យ​ឡាយ​ទើប​ផ្ទុះ​ជម្លោះ​យ៉ាង​ដូច្នេះ​។ មន្ដ្រី​គយ​រូបនេះ បានបញ្ជាក់​ទៀតថា បើសិនជា​អ្នកយកព័ត៌មាន​ខាងលើ មកសុំ​សម្ភាសន៍​ត្រឹមត្រូវ មន្ដ្រី​របស់លោក នឹង​ផ្ដល់ជូន​ព័ត៌មាន​ជាក់​ជាមិនខាន​ឡើយ​។​

​សម្រាប់​លោក ហ៊ុយ វណ្ណៈ​ប្រធាន​សហ​ព​ន្ធ័​អ្នក​សារ​ពត៍​មាន​កម្ពុជា​វិញ​បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​រឿ​នេះ​ថា​៖
១- តើ​ការផ្សាយ Live អំពី​បុគ្គល​ណា​ម្នា​ក់ដោយ​គ្មាន​ការព្រមព្រៀង ឬ​ការអនុញ្ញាត តើ​«​ខុស​»? ចម្លើយ​៖ ពិតជា ខុស​! គឺ​ខុស​នឹង​គោលការណ៍ Off Record ដែលជា​គោលការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​។ កុំថាឡើយ បុគ្គល​អសាធារណ​: សូម្បីតែ​អ្នកកាសែត សម្ភាសន៍​ជាមួយ អ្នកនាំពាក្យ ដែលជា​មន្ត្រី​សាធារណៈ​ក៏ដោយ បើ​អ្នកនាំពាក្យ​រូបនោះ សុំ Off Record គឺ​អ្នកកាសែត​ត្រូវតែ​គោរព​សំណូមពរ និង​គោលការណ៍​នេះ​។ ចុះបើ​កាសែត​នៅតែ​បំពាន​? បើ​បំពាន គឺ​ខុស ហើយ​ករណីខ្លះ​ឈានដល់​បទល្មើស​ជាក់ស្តែង គឺ​ភាគី​អាច​ប្តឹង​ប៉ូលីស​ឲ្យ វ៉ៃខ្នោះ ឃាត់ខ្លួន រួច​ចាំ​ដោះស្រាយ​ជា​ក្រោយ​។ អ្នកកាសែត ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល គឺ​សុទ្ធតែ​បាន​យល់​អំពី​គោលការណ៍ Off Record និង On Record​។​

២- ចុះបើ​នរណាម្នាក់ ដកហូត​សម្ភារៈ​របស់​អ្នកកាសែត នៅក្នុងពេល​បំពេញការងារ តើ «​ខុស​»? ចម្លើយ​៖ ពិតជា ខុស​! គឺ​ខុស​នឹង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ បើទោះជា​ត្រូវ​ដកហូត​សម្ភារៈ​ដែល​យល់ថា ជា​មធ្យោបាយ​ជម្រិត​យក​ព័ត៌មាន ឬ​ជាការ​លួច​ថត​ដោយ​គ្មាន​ការព្រមព្រៀង ឬ​គ្មាន​ការអនុញ្ញាត ក៏​គេ​មិនត្រូវ​ធ្វើ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​ត្រូវ​ប្តឹង​បន្ទាន់​ទៅ ប៉ូលីស ឲ្យ​ឃាត់ និង​ដកហូត​សម្ភារៈ​នោះ​យកមក​ត្រួតពិនិត្យ​។

សួរថា ទង្វើ​នេះ​ជាការ​បំពាន​អ្នកកាសែត​? ចម្លើយ​៖ អ្នកដទៃ​ក្រៅពី​អ្នកកាសែត ក៏​ជាម​នុស្ស ហើយ​មាន​សិទ្ធិ​តាមផ្លូវ​ច្បាប់ ក្នុងការ​ការពារ​តម្លៃ​របស់ខ្លួន ដែល​មិនអាច​ត្រូវគេ​បរិហារ ឬ​ត្រូវគេ​ប្រមាថ ដោយ​គ្មាន​មូលដ្ឋាន ឬ​មិន​ទុក​ឱកាស​ឲ្យ​ការពារ​ខ្លួន​នោះទេ​។ យើង​ត្រូវ​ថ្លឹងថ្លែង​ទាំង សិទ្ធិមនុស្ស និង តម្លៃ​នៃ​វិជ្ជាជីវៈ​។ សូម្បី គ្រូពេទ្យ ក៏​មិនអាច​ថត​បង្ហោះ​រូបភាព​វះកាត់ ហើយ ប៉ូលីស ក៏​មិនត្រូវ​ស្រាតខោ​ជនសង្ស័យ ហើយ​ថត​បង្ហោះ​នោះទេ​។ តម្លៃ មនុស្ស​គឺ​ការពារ​ដោយ​សីលធម៌ និង សុ​ច្ចរិតភាព មុនគេ​បំផុត​។ ដរាបណា​ការបំពេញ​វិជ្ជា​ជីវៈ​បាន​ត្រឹមត្រូវ​ជាមុនសិន ទើប ដំណឹង​ដែល​ផ្សាយ​ចេញមក បាន​អនុលោម​តាម​គោល​ការ​វិជ្ជាជីវៈ​។ នេះ​ជា​ចំណេះដឹង​ខ្លះៗ ដែល​ទាំងអស់គ្នា​អាច​ស្វែងយល់​បន្ថែម ដើម្បី​រក្សា​តម្លៃ​គ្នា​ទៅវិញទៅមក​។​

​សម្រាប់​លោក​ឱម​ចន្ទ​តារា​ប្រធាន​សមាគម​មិត្ត​អ្នក​សា​រព​តិ​មាន​ខ្មែរ​វិញ​បាន​មើល​មើលឃើញថា​ទំនាស់​រវាង​គយ​ដែល​សង្ស័យថា​មានការ​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​អ្ន​កកាសែត​យក​ព​តិ​មាន​ជួយសង្គមគឺ​វា​ល្មម​ដល់​ពេលដែល​ត្រូវ​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​តិ​មាន​ហើយ​។​

លោក​ឱម​ចន្ទ​តារា​ថា​៖​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុនសែន​បាន​ខិតខំ​កែទម្រង់​ដោយ​ដាក់ចេញ​អភិក្រម​៥រួមមាន៖ងូតទឹក​ដុះក្អែល​ឆ្លុះកញ្ចក់​ព្យាបាល​និង​វះកាត់​។​គោលបំណង​គឺ​ដើម្បីកែ​ទម្លាប់​មន្ត្រីរាជការ​និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​លុបបំបាត់​អំពើពុករលួយ​និង​ព​តិ​មាន​ក្លែងក្លាយ​។​ចឹ​ង​ក្រៅពី​បង្កើត​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប​ន័​រដ្ឋ​ដើម្បី​ប្រតិកម្មបំភ្លឺ​ការបើកចំហ​រកា​រ​ពិត​តាមរយៈ​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​តិ​មាន​គឺជា​កត្តា​គន្លឹះ​ងាយស្រួលសម្រាប់​អ្នក​សា​រព​តិ​មាន​និង​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ព​តិ​មាន​បានត្រឹមត្រូវ​។​ព្រោះ​ច្បាប់​ស្តីពី​របប​សា​រព​តិ​មាន​ឆ្នាំ​១៩៩៥​វា​លែង​សមស្រប​ហើយ​!៕a dara p3 a kk free a kk freea a kk pres2