» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 378 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139904 នាក់

កម្មករ​រោងចក្រ W&D និង​សហជីព​ដែល​តវ៉ា​បដិសេធ​សម្តី​សម្តេច​តេ​ជោ​រឿង​បាតុកម្ម​ទា​លុយ​អតីតភាព​ការងារ​

​ភ្នំពេញ​៖​ក្រុមកម្មករ​រោងចក្រ​W&D​និង​សហជីព​បាន​បដិសេធ​សម្តី​សម្តេច​តេ​ជោ​ហ៊ុន​សេន​នាយករដ្ឋមន្ត្រី​ដែលថា​ពួកគេ​ញុះញង់​ឲ្យ​ធ្វើបាតុកម្ម​ទា​លុយ​ទាមទារ​ប្រាក់​អតីតភាព​ក្រោយ​ពេលដែល​សម្តេច​បាន​ជំរុញ​ទៅ​មេដឹកនាំ​សហជីព លោក អាត់ ធន់ ឲ្យ​បញ្ឈប់​ការដឹកនាំ​ក្រុមកម្មករ​តវ៉ា តទៅទៀត ។​a worker 

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៨​មិនា​នេះ​សរុប​១,៧០៩​នាក់ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ហៅ​ការទាមទារ​របស់​ក្រុមកម្មករ រោងចក្រ W&D​សុំ​បើកប្រាក់​អតីតភាព ថា ជាការ​តវ៉ា «​ខុសច្បាប់​» ហើយ​សម្តេច​ថា គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​នោះទេ​។​«​អីចឹង​ទេ ថៅកែ​រោងចក្រ​នឹង​ចេញ​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ព្រឹប​។ វា​ទៅរួច​ទេ​? វា​រលំ​រោងចក្រ​ទេ​? អីចឹង ខ្ញុំ​សុំ​អំពាវនាវ​ទៅ​លោក អាត់ ធន់ សុំ​កុំឱ្យ​សមាជិក​សមាជិកា​របស់​ខ្លួន​បន្ត​។ អានេះ តាម​ដឹងថា ជា​សហជីព​ជា​សមាជិក​របស់លោក អាត់ ធន់​។ ខ្ញុំ​សុំ​ស្នើឱ្យ​មានការ​យោគយល់​អំពី​បញ្ហា​នេះ ហើយ​បន្ត​ទទួលយក​ទៅតាម​ច្បាប់​ដែល​បានកំណត់​។ យើង​កំពុង​ទាមទារ​ខុសច្បាប់​»​។​

​ថ្ងៃ​នេះដែរ​ក្រុមកម្មករ​រាប់រយ​នាក់​មកពី​រោងចក្រ W&D ដែល​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​គេហដ្ឋាន​របស់លោក​នៅ​ម្ដុំ​វិមានឯករាជ្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ដែល​អូសបន្លាយ​ពេលវេលា​រយៈ​ពេល​ជិត ៣​ខែ​មកហើយ​នោះ​។​​ក្រុមកម្មករ​ទាំងនោះ អះអាង​ប្រាប់​កាសែត​ថា ការតវ៉ា​របស់​ពួកគេ មិនមែន​ទាមទារ​បើកប្រាក់​អតីតភាព​កា​ងារ​ជា​កញ្ចប់​នោះទេ ហើយ​ថា ការតវ៉ា​របស់​ពួកគេ​ក៏​ពុំមាន​សហជីព​ណា​ជា​អ្នកដឹកនាំ​ដែរ​។​​តំណាង​កម្មករ​អ្នកស្រី ជា សុខា បានបញ្ជាក់ ថា ក្រុមកម្មករ​ជិត ១​ពាន់​នាក់ ទាមទារ​ចូលធ្វើ​ការងារ​វិញ​ទាំងអស់គ្នា​ដោយ​គ្មាន​ការរើសអើង​ពី​ថៅកែ​រោងចក្រ​នោះឡើយ​។​

«​ពួក​ខ្ញុំ​សុំ​បញ្ជាក់​តាមរយៈ​សារព័ត៌មាន​មួយ​នេះ​ថា ពួក​ខ្ញុំ​មិនមែន​ទាមទារ​ឲ្យ​ថៅកែ​បង់​ផ្តាច់​ប្រាក់​អតីតភាព​ឆ្នាំ​ចាស់​ទាំងអស់​នោះទេ គឺ​ពួក​ខ្ញុំ​សុំចូល​បម្រើ​ការងារ​វិញ​ទាំងអស់គ្នា​ដោយ​គ្មាន​ការរើសអើង ហើយ​មួយទៀត ពួក​ខ្ញុំ​សុំ​បដិសេធ​ដែលថា ខាង​ពូ អាត់ ធន់ ខាង ស៊ីខាវ​ឌូ ជា​អ្នក​ញុះញង់​នៅ​ពីក្រោយ​ខ្នង​។ ខ្ញុំ​សូមបញ្ជាក់ថា មាន​ខាង​ស៊ីខាវ​ឌូ​ចូលមក គឺ​ពួក​ខ្ញុំ​ទៅ​យំ​អង្វរ​គេ​ជួយ​ជំនួយ​ខាង​ផ្លូវច្បាប់ ព្រោះ​ពួក​ខ្ញុំគេ​បញ្ឈប់​អត់​មាន​មូលហេតុ​។ ពួក​ខ្ញុំ​ឈប់​ទាមទារ​ប្រាក់​អតីតភាព​ទៀតហើយ​»​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ក៏បាន​ច្រានចោល​ការលើក​របស់លោក​នាយករដ្ឋមន្ត្រី​នេះដែរ ដោយ​លោក​ថា លោក ហ៊ុន សែន ទទួលបាន​ព័ត៌មាន​ខុសពី​មន្ត្រីក្រោមឱវាទ​។​​លោក អាត់ ធន់ ឲ្យ​ដឹងថា ក្រុមកម្មករ​ឲ្យ​សហជីព​របស់លោក​ជួយ គឺ​ករណី​ថៅកែ​បញ្ឈប់​កម្មករ​ក្នុង​ចំនួន​ច្រើន​ដោយ​មូល​គ្មាន​មូលហេតុ​តែប៉ុណ្ណោះ​។​«​គាត់​លើកឡើង​នេះ គឺមាន​ការភាន់ច្រឡំ ប្រហែលជា​អ្នក​ចុះទៅ​ធ្វើការ​ហ្នឹង​រាយការណ៍​ទៅ​រដ្ឋមន្ត្រី​ខុស ហើយ​រដ្ឋមន្ត្រី​អាច​រាយការណ៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ខុស ដោយសារតែ​តាមពិតទៅ កម្មករ​បាន​ឈប់​ទាម​ទារលុយ​អតីតភាព​ការងារ​ហ្នឹង​យូរហើយ​តាំងពី​ទី​ថ្ងៃទី​៨ ខែ​មួយ ឆ្នាំ​២០១៩​ម្ល៉េះ ហើយ​ខាង​ស៊ីខាវ​ឌូ​ហ្នឹង មិនដែល​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ជូន​ពួកគាត់​ទេ គឺ​យើង​ឲ្យ​គាត់​ហ្នឹង​ដោះស្រាយ​អតីតភាព​តាមច្បាប់ ហើយ​កម្មករ​ក៏​ឯកភាព​តាម​យើង​ដែរ​។ ប៉ុន្តែ អ្វីដែល​សំខាន់​នោះ គឺ​ថៅកែ​បញ្ឈប់​គាត់​មិន​ឲ្យ​ចូលធ្វើ​ការងារ​វិញ​ទេ​។ នេះ​ជា​រឿង​សំខាន់​»​។​

លោក អាត់ ធន់ បញ្ជាក់ថា “​ខ្ញុំ​មិនបាន​នៅ​ពី​ក្រោយខ្នង នៃ​ក្រុមកម្មករ​ធ្វើបាតុកម្ម​នោះទេ (​ទាមទារ​ប្រាក់​អតីតភាព​ការងារ​សរុប​) សូម្បីតែ​កម្មករ​ក៏​លែង​ទាមទារ​ប្រាក់ អតីតភាព​ការងារ​ដែរ​។ ពីដំបូង​ដែល​សហជីព​ដឹកនាំ​នោះ គឺ​លែង​ហើយ ។ ចឹ​ង​គ្មាន​ហេតុផល​អី​ទៅ​ទាមទារ គឺ​សូម​តែ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត ឲ្យ​ពួកគាត់​ចូលធ្វើការ​វិញ​”​។​​លោក​ថា ករណី​ប្រាក់​អតីតភាព​ការងារ ក្រុមកម្មករ ព្រម​ទទួលយក​ការបើក​ឲ្យ​៦​ខែម្តង​ហើយ​។​

​អគ្គលេខាធិការរង​គ​ណៈ​កម្ម​ការដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក ហែម ហឿន ប្រាប់​អ្នកសារព័ត៌មាន​កន្លែង​កម្មករ​តវ៉ា​ថា ករណី​វិវាទ​ការងារ​នៅ​រោងចក្រ W&D នេះ គឺ​ក្រសួង​មាន​សិទ្ធ​ត្រឹមតែ​ជួយ​សម្របសម្រួល​ប៉ុណ្ណោះ ហើយ​ថា​រឿងនេះ​បាន​ដល់ដៃ​តុលាការ​ទៅហើយ​។​

​សូមបញ្ជាក់ថា​៖​វិវាទ​រវាង​ក្រុមកម្មករ និង​ថៅកែ​រោងចក្រ W&D ដែលមាន​ទីតាំង​ស្ថិតក្នុង​ខ័​ណ្ឌ​មានជ័យ បាន​ផ្ទុះឡើង​តាំងពី​ចុងឆ្នាំ​២០១៨​មកម្ល៉េះ បន្ទាប់ពី​ក្រុមកម្មករ​ដល់​ទៅជិត ២​ពាន់​នាក់ បានទាមទារ​ទៅ​ថៅកែ​រោងចក្រ​នេះ​ឲ្យ​បើកប្រាក់​អតីតភាព​ការងារ​ជាក​ម្ច​ប់ ដល់​ពួកគេ​នៅមុន​ឆ្នាំ​២០១៩​។​
​វិវាទ​នេះ​កាន់តែ​ស្មុគស្មាញ​ថែមទៀត បន្ទាប់ពី​កម្មករ​ជាង ១​ពាន់​នាក់ ត្រូវបាន​ថៅកែ​រោងចក្រ​នេះ សម្រេច​បញ្ឈប់​ពី​ការងារ និង​ចោទថា មិន​គោរព​តាម​សេចក្ដីសម្រេច​រក្សា​ការពារ​របស់​តុលាការ​រាជធានី​ភ្នំពេញ​៕a hun athun a hun athun2 a hun athuna