» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5082 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695253 នាក់

សកម្មភាព​បន​ល្បែង​ទឹកភ្លៀង​ខុសច្បាប់​នៅ​ខេត្តបាត់ដំបង ដើរ​ស្របគ្នា​និង​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត តើ​អាជ្ញាធរ​ទុក​យកលុយ​ចែក​អំណោយ​?


​ខេត្តបាត់ដំបង​: សម័យ​កូ​វីដ​-១៩ ត្រូវបាន​អាជ្ញាធរ សមត្ថកិច្ច រឹត បន្តឹង​ចំ​បោះ​ការប្រមូល​ផ្តុំគ្នា មាន​មនុស្ស​ច្រើន បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ ប៉ុន្តែ​វិធានការ​រដ្ឋបាល​ទាំងនេះ គណៈបញ្ជាការ​ឯកភាព​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​ងួន​រតនៈ បាន​ភ្លេច​ចំពោះ​បន​ល្បែង​ទឹកភ្លៀង​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​តំបន់​ស្រែ​១០០ សង្កាត់​អូរ​ចា ក្រុង​-​ខេត្ត​ដំបង ដែល​បាន​ដំណើរ​តាំងពី​កំឡុង​ថ្ងៃទី​២-៣​ដើមខែ​កុម្ភៈ​មុន​មាន​ព្រឹត្តិការ​សហគមន៍​កូ​វីត​១៩​។​a bb raina 

មកដល់​ពេ​ឡ​នេះ អ្វីដែល​មេបន​ល្បែង​ទឹកភ្លៀង​មាន​ឥទ្ធិពល ត្រង់​ថា​, ក្រុមអ្នកលេង​ភ្នាល់​ទឹកភ្លៀង​ណា​មិន​បង់លុយ លួច​ទៅលេង មើល​មេឃ​តាម​វាលស្រែ តាម​ក្រោម​ដើម​ពោធិ៍ គឺ​អោយ​សមត្ថកិច្ច​ទៅ​បង្ក្រាប Live ជា​វីដេអូ បង្ហាញថា សមត្ថកិច្ច​បង្ក្រាប​បន​ល្បែងស៊ីសង មាន​ស្នាដៃ​ថែមទៀត​។​ជាក់ស្តែង​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​បង្ក្រាប​ករណី​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់​ភ្នាល់​ទឹកភ្លៀង​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​បាន​ចំនួន​១៣​នាក់​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ទីវាល​ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង តែ​ការបង្ក្រាប​មិន​ចាប់​មេក្លោង​?​។​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា​ក្នុង​ប្រតិបត្តិការ​នោះ​ដកហូត​វត្ថុតាង​រួមមានៈ រថយន្ត​ចំនួន​០៤​គ្រឿង​, ម៉ូតូ​ចំនួន​១០​គ្រឿង​, វិទ្យុទាក់ទង​ចំនួន​០៣​គ្រឿង​តែ​មេបន​ល្បែង​មិនបាន​ចាប់​ទេ​?​។

ផ្ទុយទៅវិញ​សម្រាប់​ក្រុមអ្នកលេង​ក្រោម​(​ទ​)​អត់​ឃើញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័ន​តុលាការ មាន​វិធានការ​បង្ក្រាប​នៅឡើយ​។ នេះ​ជា​មូលហេតុ​ផ្តើម​ដោយ​ចំងល់ មិន​បង្ក្រាប​ដោយសារ​អ្វី ?​។​សូមបញ្ជាក់ថា​, ល្បែងភ្នាល់​ទឹកភ្លៀង​ស៊ីសង​នៅ​ខេត្តបាត់ដំបង គឺមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ឡើងទៅ មានន័យថា​, មិនមែន​(១​ខាំ​-២​ខាំ​-​កន្លះ​គីឡូ​ទេ​) ម្នាក់​ភ្នាល់​យក​(​សើម និង ស្ងួត​) ម្តងៗ​រាប់​គីឡូ , រាប់​កៅស៊ូ​,(​ភាសារ​អ្នកលេង​ភ្នាល់​)​។ កន្លែង​ទូរ​មាស​ទាំងអស់​នៅ​ផ្សា​របឹង​ឈូក បង់លុយ​ចូល​លេង​ទឹកភ្លៀង​គ្រប់គ្នា​, អ្នកលេង​ខ្លះ​ត្រូវយក​ប្លង់ដី ប្លង់​ផ្ទះ​ទៅ​ដា​ក់នៅ​ទូរ​ជញ្ជីង​មាស ទើប​មាន​សិទ្ធិ​ឡើង​(​ទិញ​-​លក់​)​។ និយាយ​រួមការ​ប្រមូល​ផ្តុំគ្នា​នៅក្រោម​(​ទ​) មាន​មនុស្ស​តិចតួច​ទេ សំខាន់​ការប្រមូល​ផ្តុំគ្នា​នៅ​ផ្សា​របឹង​ឈូក កុះ​កុញ ដើម្បី​ឡើង​(​ទិញ​-​លក់​) ដេញ​ហាងឆេង ចាប់​តាម​មេឃ មាន​ពពក មាន​ភ្លៀង​ឬ​អត់ ដូច្នេះ​អ្នកយក​ស្ងួត​លក់​, អ្នកយក​សើម​ទិញ ,​។​

ប្រដេញ​ហាងឆេង​ចាប់ តម្លៃ​យ៉ាង​កងរំពង​សម្លេង អត់​ខ្លាច​រឿង​ជំងឺ​កូ​វីដ​-១៩ អ្វី​ឡើយ ។ បើ​និយាយ​ពី​ទូរ​ជញ្ជីង​មាស ដឹង​តែ​យក​តំលៃ​ពី​អ្នក​(​ទិញ​), និង​អ្នក​(​លក់​) ក្នុង​១​គីឡូ គឺ​០៥​ដុល្លារ មួយ​កៅស៊ូ ៥​ដុល្លារ ។ ចុះបើ​១​ថ្ងៃៗ មាន​រាប់សិប​ម៉ោង ហាងឆេង​(​ទិញ​-​លក់​) សឹងតែ​១​នាទី រាប់សិប​នាក់​ដេញ​ហាងឆេង​គ្នា ។ បើ​ពពក​ល្អ មេឃ​រកកលភ្លៀង ឬ​ខ្យល់​បក់​ពពក​នាំ​ទឹកភ្លៀង​អាច​តម្រង់​ចំ​(​ទ​) ដែល​គេ​ហៅថា​,​កន្លែង​(​កែវ​,​និង​ស៊ី​ប្រូ​) អ្នក​ទូរ​ជញ្ជីង​សប្បាយ​យកលុយ​តុង​ពី​ការ​(​លក់​-​ទិញ​)​ច្រើន​បំផុត​។ សូមបញ្ជាក់​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ក្រុង​-​ខេត្តបាត់ដំបង​អោយបាន​ជ្រាប​ផងដែរ ហាងឆេង​ភ្នាល់​ទឹកភ្លៀង​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ តំលៃ​១៣-១៥​សេន ខណ​:​ព្រឹក​មិញ​ឡើងដល់​៤០​សេន ។

គេ​មាន​ចំងល់​ថា តើ​ចៅហ្វាយក្រុង ,​អធិការនគរបាល​ក្រុង , លោកស្នងការ​ខេត្ត​, លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត , លោក​អភិបាលខេត្ត ដែលជា​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត បាន​គិតគូរ​បង្ក្រាប​ឬទេ ឬមួយ​ចង់​ដោះសា​រថា​, ឥឡូវ​គេ​លេង​ភ្នាល់​តាម​ទូរស័ព្ទ​បង្ក្រាប​មិនកើត​?​។ មានតែ​ក្មេង​បៀម​ដៃ​ទេ ដែល​គាត់​មិនដឹង អំពី​អំពើពុករលួយ​ជា​លក្ខ​ណះ​ប្រព័ន្ធ ត្រូវ​ថៅកែ​ទឹកភ្លៀង​ឈ្មោះ​(​តា​ល់​) បែងចែក​កញ្ចប់​។ មានការ​និ​យា​យាយ​ថា​, ថៅកែ​ទឹកភ្លៀង​(​តា​ល់​) ត្រូវ​គ្នា​ជាមួយ​លោកស្នងការ​នគរបាល​ខេត្ត បើ​អ្នកលេង​មិន​បង់លុយ គឺ​ហៅ​អោយទៅ​ចាប់​តាម​វាលស្រែ តាម​ក្រោម​ដើម​ពោធិ៍​, បើ​អ្នក​បង់លុយ​អាច​ឡើង​(​លក់​-​ទិញ​)​ក្រោម​(​ទ​)​ដោយ​សេរី​។

ពាក់ព័ន្ធ​និង​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា ចាំ​លោក​អោយ​មន្ត្រីក្រោមឱវាទ​ចុះទៅពិនិត្យ​(​ស៊ិ​ក​)​។ ដោយឡែក លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានអោយដឹងថា លោក​បានអោយ​អភិបាលរង​ខេត្ត​ម្នាក់​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ហើយ​។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ល្បែងភ្នាល់​ទឹកភ្លៀង ទីតាំង​ខាងលើ​អ្នក​ដែល​ដេញថ្លៃ គ្រប់គ្រង ផ្ដាច់មុខ គឺ​បាន​ទៅលើ លោក តា​ល់ ដោយ​ចំណាយលុយ​រត់ការ​ឱ្យ​សមត្ថកិច្ច​តូច​.​ធំ​គ្រប់លំដាប់​ក្នុង​ខេត្តបាត់ដំបង​នេះ រាប់ម៉ឺន​ដុល្លារ ដើម្បី​អាច​ដំណើរការ ចាក់​ភ្នាល់​បាន​យ៉ាង​រលូន​រៀងរាលឆ្នាំ​?។​​មេបន​ទឹកភ្លៀង​ម្សៀ​តា​ល់​និយាយប្រាប់គេថា៖​ការបើក​លេង​នេះ​គ្រាន់តែ​ជាការ​ប្រមូលប្រាក់​ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​សម្រាប់​ដោះស្រាយ​ដែល​ចាប់ផ្ដើម​ពេញទី​គឺ​ក្នុង​ខែឧសភា​។ ល្បិច​លេង​ពួកក្រុម​គេ​ត្រូវ​រៀបចំ បច្ចេកទេស​នៃ​ពាក្យ​និយាយ​ពាក្យ​«​ម៉ូ​» តាម​វិទ្យុទាក់ទង​ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​និង​កុំ​ឲ្យ​មហាជន​ដែល​ស្លូតត្រង់​រកស៊ី​ត្រឹមត្រូវ​ដឹង​ពី​ការនិយាយ​របស់​ពួកគេ​។ a bb rain6 a bb raina1 a bb raina2 

​