» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11449 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701620 នាក់

ពលរដ្ឋ​ថា ក្រុម​អ​ង្គេ​ត​និង​អធិការកិច្ច​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​របស់​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​អាច​រក​មិនឃើញ​កំហុស​លោក​ប្រាក់ ប៉ូ​លី ឃើញ​ទេ​?

​បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​៣០​ខែកក្កដា​២០១៩ ឯកឧត្ដម ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ បាន​បង្កើត​គណកម្មកា​រ​អធិការកិច្ច​មួយ​ដើម្បី ស៊ើប​អ​ង្គេ​ត​លើ​លោក​ប្រាក់​ប៉ូ​លី​ប្រធាន​មន្ទីរ​សុរិយោដី​និង​សំណង់ ខេត្តបន្ទាយមានជ័យ​ដែល​ល្បីល្បាញ​ខាង​ប្រ​ព្រឹ​ត​អំពើ​មិន​គប្បី​ចំពោះ​ពលរដ្ឋ ជុំវិញ​ការអនុវត្ត​ន៏​ផែនការ​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណ​ប្រព​ន្ធ័​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មីៗ​នេះ ។​a nak moly5 

តែ​ប្រជាពលរដ្ឋ​មាន​ម​ន្ទឹ​ល​ថា​ក្រុម​គណកម្មការ​ដែល​គ្នា​៩​នាក់​ដឹកនាំ​ដោយ​លោក​សរ​សុវណ្ណ​រដ្ឋលេខាធិការ​ក្រសួង​ប្រហែលជា​រក​មិនឃើញ​កំហុស​របស់លោក​ប្រាក់​ប៉ូ​លី​នោះទេ​!​។

​យោងតាម​ប្រភពព័ត៌មាន​ដែល​សារ​ពត៍​មាន​យើង​ទទួលបាន​អោយដឹងថា​គ្រាន់តែ​ក្រុង​ប៉ោយប៉ែត សំណង់ផ្ទះ​ល្វែង​ជាច្រើន ចាប់ពី​កំពស់​១​ជាន់​ឡើងទៅ ខ្នាតតូច និង​ខ្នាត​ធំ គឺមាន​ខ្ទង់​៧០%​ដែលជា​ប្រភេទ​សំណង់​មិន​រៀបរយ​ដែល​បាន​សាងសង់ ។​ប្រភព​បាន​បន្តទៀតថា សំណង់​មិនទាន់​រៀបរយ​ខាងលើ​គេ​មិន​ជឿថា​លោក​ប្រាក់​ប៉ូ​លី​មិនដឹង​នោះទេ ព្រោះថា​រាល់​សំណង់​ទាំងនោះ បើ​មិន​ន​បាន​ឆ្លងកាត់​លោក​ប្រាក់ ប៉ូ​លីន ដែលជា​បងប្រុស​បង្កើត របស់​ប្រធាន​មន្ទីរ​ខាងលើ​នោះទេ​គឺ​កុំ​ស្រ​ម៉ៃ​ថា​អាចធ្វើ​អ្វី​បាន​អោយសោះ​!? ។

​ប្រភព​បាន​បន្តទៀតថា សំណង់​ខ្លះ​ចេញ​តាម​ក្លៀក​សំណង់​ខ្លះទៀត​ចេញ​តាម​មាត់​ក៏មាន ករណីនេះ​គេ​មិនដឹង​ឡើយ​ថា តើ​ក្រុមអធិការកិច្ច​របស់​ក្រសួង​ដែលមាន​រដ្ឋមន្ត្រី​ដៃ​ឆៅ​មួយ​នេះ​អាចធ្វើ​ការ​បាន​ស៊ីជម្រៅ​ដែរ​ឬ​យ៉ាងណា​នោះទេ​?​។ ​បើតាម​ពលរដ្ឋ​ថា​នៅ​ក្រុង​ប៉ោយប៉ែត សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយាដី​និង​សំណង់ ខេត្តបន្ទាយមានជ័យ រូបនេះ​ទោះបី​មិនមែន​មាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ដែល​គេ​ហៅថា​សេដ្ឋី​ក៏ដោយ​តែ​លោក​មានទ្រព្យ​សម្បត្តិ​មិន​ណ​យ​ដែរ​។​លោក​បាន​សង់​សំណង់​ភូមិគ្រឹះ​តម្លៃ​មួយ​មានតម្លៃ​ជិត​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ទល់មុខ​និង​ផ្សារ​ថ្មី​ប៉ោយប៉ែត ដើម្បីអោយ​សត្វ​ត្រចៀកកាំ​នៅ ។

​ប្រភព​ដដែល​ថា ក្រៅពី​សំណង់​ដ៏​ធំ​ស្គឹ​ម​ស្គៃ​នោះ លោក​ប្រាក់​ប៉ូ​លី ក៏បាន​ទិញ​ដី​តម្លៃ​រាប់លាន​ដុល្លារ​នៅ​ប្លុក​កាស៊ីណូ​ស្តារ​វើ​ហ្គាស ក្រុង​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ ដី​នោះ​ដាក់ឈ្មោះ​ប្រពន្ធ ឈ្មោះ សុះ រី​ណា​ដើម្បី​គេច​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក ស៊ើប​អ​ង្គេ​ត ។ ​ប្រជាពលរដ្ឋ​សួរថា តើ​លោក​ប្រាក់​ប៉ូល​លី ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន ក្នង​១​ខែៗ ទើប​មាន​លុយ​វាល់​លាន​ដុល្លារ​បែបនេះ ? ។​មិនដឹងថា​តើ​លោក​ឱម​យិនទៀង អាច​ពិនិត្យមើល​កញ្ចប់​ថវិកា​របស់លោក​ប្រាក់​ប៉ូ​លី​បានដែរ​ឬ​អត់​ព្រោះ​មិនដឹងថា​តើ​គាត់​ត្រូវ​ស្ថិតក្នុង​ច្បាប់​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​ឬ​អត់​នោះទេ​? ។

​ដោយឡែក​ករណី​ចុះបញ្ជីរ​ដីធ្លី​ជា​លក្ខណៈ​ជា​ប្រព​ន្ធ័​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ វិញ​គឺ​ឃើញថា មានការ​ឃ្លីងឃ្លោង​យ៉ាងខ្លាំង​បង្ក​អោយ​ពលរដ្ឋ​ទើសចិត្ត​ប៉ះពាល់​ដល់​គោលនយោបាយ​ថ្នាក់ជាតិ​ទៀតផង ។ ជាក់ស្តែង​ដី​នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ដី​ពលរដ្ឋ​ត្រង់​ក្បែរ​ទំនប់​ក​៥​ពលរដ្ឋ​ថា ដី​ពួកគាត់​មិន​ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ចេញ​ប្លង់​ប្រព​ន្ធ័​អោយ​នោះទេ ។ ចំណែក​ដី​របស់លោក​ទៀ​ចាង មន្ត្រី​យោធា ផ្កាយ​ពីរ ដែល​នៅ​ទីតាំង​ដូចគ្នា​នោះដែរ​បែ​ជា លោក​ប្រាក់ ប៉ូ​លី ចេញ​ប្លង់​អោយបាន​យ៉ាងរ​លួ​ន​ដែល ជាហេតុ​ធើ​អោយ​ពលរដ្ឋ​កើ​តម​ន្ទឹ​លពីរ​ការ​អនុ​វ្តន៍​ស្តង់ដារ​ពីរ​របស់លោក​ប្រាក់​ប៉ូ​លី និង​អស់ជំនឿ​លើ​មន្ត្រី​របស់​ស្ថាប​ន័​រដ្ឋ​ដោយសារ​ការអនុវត្ត​ន៏​ការងារ​មិន​ប្រក្រតី​បែបនេះ ។​

​នៅ​ព្រឹក​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០១៩​នេះ អង្គភាព​សារព័ត៌មាន​យើង​បាន​ព្យាយាម សុំអោយ​លោក​ប្រាក់​ប៉ូ​លី​បំភ្លឺ​ជុំវិញ ប្រភព​ដែលថា លោក​ធ្វើការ​លំអៀង​និង​មាន​លុយ​រាប់លាន​ដុល្លារ​នោះ​ប៉ុន្តែ លោក​ប្រាក់​ប៉ូ​លី មិនទាន់បាន​ឆ្លើយតប​យ៉ាងណា​នោះទេ ។ សង្ឃឹមថា​លោក​ប្រាក់​ប៉ូ​លី ប្រធាន​មន្ទីរ​សុរិយោដី​និង​សំណង់​ខេត្តបន្ទាយមានជ័យ​រូបនេះ​នឹង​បកស្រាយ​នាពេល​ក្រោយ​ជាមិនខាន ។​a nak moly a nak moly1 a nak moly2 a nak moly3 a nak moly6 
​