» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10292 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700463 នាក់

ផែនការ​​ផ្ទេរ​ទិន្នន័យ​ផ្ទាល់ខ្លួន​តាម​បណ្តាញ​សង្គម​របស់​ពលរដ្ឋ​នៅ​សហភាព​អឺរ៉ុប ទៅ​សហរដ្ឋអាមេរិកត្រូវបានតុលាការបដិសេធ​

 

​អឺរ៉ុប​៖ តុលាការ​កំពូល របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កក្កដា បាន​ទាត​ចោល​នូវ​ការរៀបចំ​មួយ ដែល​បើក​ឲ្យ​ក្រុមហ៊ុន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា មាន​ហ្វែ​ស​ប៊ុ​ក​ជាដើម អាច​ផ្ទេរ​ទិន្នន័យ​ផ្ទាល់ខ្លួន របស់​ពលរដ្ឋ​នៅ​សហភាព​អឺរ៉ុប ទៅ​សហរដ្ឋអាមេរិក​។​a court EU 

​តុលាការ​យុត្តិធម៌​អឺរ៉ុប បានចេញ​សាលក្រម​អនុគ្រោះ ដល់​សកម្មជន​ឯកជន​អូទ្រីស Max Schrems ដែល​ប្រឹងប្រែង​ប្រឆាំង​ថា អំណាច​ស៊ើបការណ៍​សម្ងាត់ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ដែល​បង្ហាញ​ជា​លើកដំបូង កាលពី​៧​ឆ្នាំមុន ក្នុង​សំណុំ​រឿងក្តី​របស់លោក Edward Snowden នោះ ធ្វើ​ឲ្យ​ទិន្នន័យ​ឯកជន របស់​អ្នកប្រើប្រាស់ បណ្ដាញ​សង្គម​ហ្វែ​ស​ប៊ុ​កនៅ​អឺរ៉ុប ធ្លាក់​ក្នុង​ហានិភ័យ ដែល​មិនអាច​ទទួលយកបាន​។​

​គួរ​បញ្ជាក់ថា សេចក្តីរាយការណ៍​មួយ របស់​ទីភ្នាក់ងារ​ស​ឆរ​ពត៍​មាន UPI នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា លោក ជាដំបូង បានដាក់​ពាក្យបណ្ដឹង ទៅ​គណៈកម្មាធិការ ការពារ​ទិន្នន័យ​អៀរ​ឡង់ ស្តីពី​ការផ្ទេរ​ទិន្នន័យ​របស់លោក តាម​ហ្វែ​ស​ប៊ុ​ក សម្រាប់​ដំណើរការ​នីតិវិធី​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៣៕

​