
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7067 នាក់
ម្សិលមិញ 9682 នាក់
សរុប 20666977 នាក់
កូរ៉េខាងត្បូង៖លោកស្សិនវ៉ុងស៊ិក( Shin Won-sik )ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា រុស្ស៉ីបានផ្តល់ប្រព័ន្ធមីស៉ីលការពារដែនអាកាស ឱ្យទៅកូរ៉េខាងជើង ជាការដោះដូរ សម្រាប់ការបញ្ជូនទ័ពពីសំណាក់ទីក្រុងព្យុងយ៉ាង ដើម្បីជួយប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤បានឲ្យដឹងថា៖ក្នុងបទសម្ភាសមួយជាមួយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយនៅថ្ងៃសុក្រនេះ លោកស្សិន( Shin) បាននិយាយថា រុស្ស៉ីបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា ដល់កូរ៉េខាងជើង។ នៅពេល ត្រូវបានសាកសួរថា តើទីក្រុងព្យុងយ៉ាង ទទួលបានអត្ថប្រយោជន៍អ្វី ពីការបញ្ជូនទាហានរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៉ី?។ លោក Shin បាននិយាយដូច្នេះថា «បើតាមយើងដឹង កូរ៉េខាងជើងត្រូវបានផ្តល់ឱ្យ នូវមីស៉ីលការពារដែនអាកាស និងសម្ភារៈពាក់ព័ន្ធ ដើម្បីជួយពង្រឹងសមត្ថភាពការពារអាកាស ដែលមានភាពទន់ខ្សោយរបស់ ទីក្រុងព្យុងយ៉ាង»។ បើតាមលោក Shin ទីក្រុងព្យុងយ៉ាង ក៏អាចទទួលបាន បច្ចេកវិទ្យាយោធាពីរុស្ស៉ី ដើម្បីគាំទ្រដល់កម្មវិធីផ្កាយរណបរបស់ខ្លួន ផងដែរ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានអះអាងថា កងទ័ពកូរ៉េខាងជើងប្រហែល ១០ ៩០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីចូលរួមក្នុងនាមជាកងឆត្រយោង និងកងម៉ារីនរបស់រុស្ស៉ី ដែលប្រឈមមុខជាមួយអ៊ុយក្រែន ខណៈទាហានកូរ៉េខាងជើងមួយចំនួន គឺបានចូលរួមប្រយុទ្ធ ក្នុងសមរភូមិរួចហើយ។ជាមួយគ្នានោះដែរសារពត៍មានSkyក៏បានឲ្យដឹងថាការបាញ់កាំជ្រួចស្តមស្សាដូរបស់ព្រទេសអង់គ្លេសចូលក្នុងទីតាំងយោធាក្នុងប្រទេសរុស្ស៊ីបានធ្វើឲ្យទាហ៊ានកូរ៉េជាច្រើនបានស្លាប់និងរងរបួស។
ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ខាងជើង(KCNA) បានដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ស្ថានការណ៍ដ៏ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េអាចនាំឱ្យមាន «សង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុត»។លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងពិធីបើកការតាំងពិពណ៌ការពារជាតិមួយនៅទីក្រុងព្យុងយ៉ាងថា៖«មិនធ្លាប់មានពីមុនមកនោះទេ មានភាគីជម្លោះនៅឧបទ្វីបកូរ៉េ ប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ និងខ្លាំងបែបនេះទេ នៅពេលដែលស្ថានការណ៍អាចប្រែទៅជាសង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញបំផុតនៅពេលណាមួយ»។
ភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងខ្លាំងនៅពេលដែល លោក គឺម ជុងអ៊ុន បញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមប្រយុទ្ធជួយកងទ័ពរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈកូរ៉េខាងត្បូងក៏បង្ហាញផែនការជួយផ្គត់ផ្គង់គ្រឿងសព្វាវុធដល់អ៊ុយក្រែនតាមរយៈសម្ព័ន្ធមិត្តលោកសេរី។លោក គឹម ជុងអ៊ុន បានកត់សម្គាល់ថា សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធ និងកម្រិតនៃការបង្កហេតុដោយការដាក់ពង្រាយនូវ«សម្ភារៈយោធាដ៏សម្បើម» និងកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន ពង្រីកប្រព័ន្ធសម្ព័ន្ធមិត្តយោធារបស់ខ្លួនជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែររួមគ្នា ដើម្បីរក្សា និងពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើបណ្តាប្រទេសរណប និងដើម្បីរារាំងអំណាចដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ដែលកំពុងក្លាយជា «បញ្ហាប្រឈមដ៏លើសលប់ចំពោះគោលនយោបាយអនុត្តរភាពរបស់ពួកគេ»។