» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9663 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699834 នាក់

របប​សឹក​មី​យ៉ាន់​ម៉ា ចាប់​ថៅកែ​១០​នាក់​ដាក់គុក ព្រោះ​ដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​

 


​ប្រទេស​មិ​យ៉ាន​ម៉ា​៖​របប​សឹក​នៅ​មី​យ៉ាន់​ម៉ា បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១០​នាក់​ដោយសារ​ការដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក កាលពីពេល​ថ្មីៗ​កន្លងទៅ​។ ករណី​ចុងក្រោយ​បំផុត ដែល​ទើប​កើតឡើង​នៅ​ដើមខែ​កក្កដា​នេះ គឺ​ការឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Pyae Phyo Zaw បន្ទាប់ពី​ថៅកែ​ហាង​ទូរ​សព្ទ​រូបនេះ បានប្រកាស​ដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ខ្លួន នៅលើ​បណ្ដាញ​សង្គម​។​a burmar boss 

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The New York Times កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤ លោក Pyae Phyo Zaw ជា​ម្ចាស់​ហាង​ទូរ​សព្ទ​ចំនួន​៣​កន្លែង នៅ​ទីក្រុង Mandalay ដែល​បាន​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ជូនដំណឹង​ល្អ​ពី​ការដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​។ ផ្ទុយ​ពី​ការ​សារ​ទរ របប​សឹក​មី​យ៉ាន់​ម៉ា​បែរជា​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក Pyae ហើយ​ថែមទាំង​បិទ​ហាង​ទូរ​សព្ទ​ទាំងអស់​របស់លោក​ទៀត​ផង​។ របប​សឹក​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​លោក Pyae ពីបទ​ញុះញង់​ឲ្យ​មាន​ចលាចល​។​​នៅ​ខាងក្រៅ​ហាង​ទូរ​សព្ទ​របស់លោក Pyae ត្រូវ​ទាហាន​បិទ​ស្លា​កមួយ សរសេរថា មូលហេតុ​នៃ​ការបិទ​ព្រោះ​រំខាន​ដល់ “​សន្តិភាព និង​សណ្ដាប់ធ្នាប់​សង្គម​”​។​

​លោក Pyae គឺជា​បុគ្គល​ម្នាក់​ក្នុងចំណោម​មនុស្ស​យ៉ាងហោចណាស់​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ពាក់ព័ន្ធ​នឹង​ការដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​។ ការដំឡើង​ប្រាក់ខែ មិន​ខុសច្បាប់​នោះទេ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​របប​គ្រប់គ្រង​យោធា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់ថា អតិផរណា​កំពុង​កើនឡើង​ពិតមែន​។ ទោស​ដែល​អ្នកជំនួញ​ទាំង​១០​រូប​ប្រឈម គឺអាច​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​។​​ប្រទេស មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​ភាពចលាចល ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​មកម្ល៉េះ ដែល​បង្ក​ជាការ​តវ៉ា​ប្រឆាំង​ទូទាំងប្រទេស ហើយ​បណ្ដាល​ឲ្យ​កើតមាន​ជា​ជម្លោះ​ប្រដាប់អាវុធ​ថែមទៀត​ផង​។ ភាពក្រីក្រ​នៅ​មី​យ៉ាន់​ម៉ា បាន​កើនឡើង​ខ្ពស់បំផុត​ជាង​ឆ្នាំ​ណា​ណា​ទាំងអស់ ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​៕
​