» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10845 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701016 នាក់

​ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង​៖ ACU មាន​សិទ្ធិ​មិន​ឆ្លើយតប​ថា «​គួរ​ស៉ើ​ប​អង្កេត ឬ​មិន​ស៉ើ​ប​អង្កេត​លើ​ករណី​ណាមួយ​»


​ភ្នំពេញ​៖ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​លើកឡើងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​សិទ្ធិ​មិន​ឆ្លើយតប​ចំពោះ​ការ​ចោទ​សួរថា «​តើ ACU គួរ​ស៉ើ​ប​អង្កេត ឬ​មិន​ស៉ើ​ប​អង្កេត​លើ​ករណី​ណាមួយ​» ពិសេស​នៅពេល​មាន​ផ្សាយ​តាម​បណ្ដាញ​សង្គម ព្រោះ​ការឆ្លើយតប​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​បុគ្គល និង​ការងារ​ជំនាញ​។​a om police 

​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង l​លើក​បញ្ហា​នេះ​ជាមួយ​អ្នកកាសែត​នៅក្នុង​ឱកាស​អញ្ជើញ​ជា​សហ​ធិបតី​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ ដល់​មន្ដ្រី​នគរបាលជាតិ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៤​ដែលមាន​សមាស ភាព​ចូលរួម​ចាប់ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត រហូតដល់​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ដែលមាន​ចំនួន​សរុប​ចំនួន​៥៩៧​រូប​។ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បាន​អះអាងថា បើទោះបី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងធ្វើការ​ស៉ើ​ប​អង្កេត​ក៏ដោយ គឺ​មិនអាច​បញ្ជាក់ប្រាប់​បានឡើយ ព្រោះ​ខុស​គោលការណ៍​ច្បាប់​កំណត់​។​

​លោក​ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង មានប្រសាសន៍ថា​យើងខ្ញុំ​មិនអាច​អត្ថាធិប្បាយ​បានទេ ទើប​បី​យើង​កំពុង​ស៉ើ​ប​អង្កេត​ហើយក៏​ដោយ ព្រោះ​ខុស​គោលការណ៍​ច្បាប់​»​។​​ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បាន​ពន្យល់​ទៀតថា សមិទ្ធផល​សំខាន់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនជា​ការចាប់​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​បញ្ជូន​ទៅកាន់​តុលាការ​តែមួយ​មុខ​នោះទេ ពោល​សមិទ្ធ​ធំៗ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​បី​សំខាន់ៗ រួមមាន​៖ ទី​១៖ ការផ្សព្វផ្សាយ​អប់រំ​, ទី​២៖ ការបង្ការ ទប់ស្កាត់ និង​ទី​៣៖ ការបង្ក្រាប ហើយ​បញ្ជូន​សំណុំរឿង​ទៅកាន់​ស្ថាប័ន​តុលាការ ដើម្បី​ធ្វើ​ឲ្យ​រៀងចាល​។​

​លោក​ទេសរដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ផ្ដាំផ្ញើ​ទៅកាន់​មន្ដ្រីរាជការ​សាធារណៈ​ទាំងអស់ ក្នុងនោះ​មាន​ទាំង​មន្ដ្រី​នគរបាលជាតិ​ផងដែរ ត្រូវតែ​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត ក៏បាន​គូស​បញ្ជាក់ដែរថា ការរៀបចំ​ពិធី​ដ៏​មាន​សារៈសំខាន់​ថ្ងៃនេះ ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការចូលរួម​អនុវត្ត ចំណុច​ស្នូល និង​មុំ​ទី​៣​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្ដោត​សំខាន់​លើ​ការកែទម្រង់ និង​ការពង្រឹង​អភិបាលកិច្ច ព្រមទាំង​ធ្វើ​ទំនើបកម្ម រដ្ឋបាល​សាធារណៈ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង ឆ្លាត​វៃ និង​ស្អាតស្អំ ដើម្បី​បម្រើ​ផល ប្រយោជន៍​ជូន​ប្រទេសជាតិ និង​ប្រជា​ប្រជាពលរដ្ឋ​។​


​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២២ ធ្នូ អតីត​អ្នកឧកញ៉ា​ហេង សិទ្ធី ប្រធាន​ក្រុមហ៊ុន​ម៉ា​រី​ថា​ម​គ្រុប​បាន​រាយការណ៍ និង​ប្តឹង​ឱ្យ​លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​លើ​លោក​គួច ចំរើន អតីត​អភិបាលខេត្ត​ព្រះសីហនុ និង​ដែល​បច្ចុប្បន្ន​ជា​អភិបាល​ខេត្តកណ្តាល​ពីបទ​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុងពេល​បំពេញការងារ​។ លោក​ហេង សិទ្ធី​ក៏បាន​ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លាតត្រដាង​ទ្រព្យសម្បតិ្ត​ទាំងអស់​របស់លោក​គួច ចំរើន​ជា​សាធារណៈ​។ តាម​លោក​ហេង សិទ្ធី លោក​គួច ចំរើន​ទទួលបាន​លុយ​ដល់​ទៅ​រាប់លាន​ដុល្លារ​ឯណោះ​ពី​ការប្រព្រឹត្តិ​អំពើពុករលួយ​តាមរយៈ​ចេញមុខ​ការពារ​។​

​ក្នុង​សំណេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន អតីត​អ្នកឧកញ៉ា​ហេង សិទ្ធី​បាន​ចោទ​លោក​គួច ចំរើន​ពីបទ​បានទទួល​លុយ​ក្រោម​តុ​រាប់លាន​ដុល្លារ​ពី​ឧក្រិដ្ឋជន​បោកប្រាស់​តាម​អ៊ី​ន​ធ័​រ​នែ​ត និង​ឧក្រិដ្ឋជន​លាងលុយកខ្វក់​ជា​ថ្នូរ​នឹង​ការការពារ​ឧក្រិដ្ឋជន​ទាំងនោះ​ពី​សំណាញ់​ច្បាប់ និង​ថា លុយ​ពុករលួយ​រាប់លាន​ដុល្លារ​នោះ​ត្រូវបាន​ឧក្រិដ្ឋជន​បង់​ឱ្យ​លោក​គួច ចំរើន​ជា​សាច់ប្រាក់​សុទ្ធ និង​ជា​រូបិយប័ណ្ណ​ឌីជីថល​។ សម្រាប់​លោក​ហេង សិទ្ធី អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ចាត់វិធានការ​បន្ទាន់ កុំ​បង្អង់​យូរ និង​ថា មាន​ជនជាតិ​ចិន ឬ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​រឿងនេះ​សុខចិត្ត​ចេញមុខ​ធ្វើជា​សាក្សី​ចំពោះ​ទង្វើ​របស់លោក​គួច ចំរើន​។​

​ការចោទប្រកាន់​របស់លោក​ហេង សិទ្ធី​ទាំងនេះ​ត្រូវបាន​លោក​គួច ចំរើន​ច្រានចោល​ក្នុង​ថ្ងៃទី​២២ ធ្នូ​ដោយ​ចាត់ទុកជា​ការនិយាយ​បំ​ភ្លើ​ស​ការពិត​។ លោក​គួច ចំរើន​បញ្ជាក់ថា លោក​គ្មាន​រូបិយប័ណ្ណ​ឌីជីថល ឬ​លុយ​គ្រីប​តូ​ដូច​ការលើកឡើង​របស់​អតីត​អ្នកឧកញ៉ា​ហេង សិទ្ធី​សោះឡើយ និង​ថា ប្រសិនបើ​មាន​អ្នក​ដឹងថា​លុយ​គ្រីប​តូ​របស់លោក​នៅ​កន្លែង​ណា​នោះ លោក​នឹង​ចុះហត្ថលេខា​ឱ្យ​យកលុយ​គ្រីប​តូ​ទាំងនោះ​ទៅ​ចែក​ប្រជាជន​ក្រីក្រ សាងសង់​មន្ទីរពេទ្យ និង​សាលារៀន​ទាំងអស់​ចុះ​។a om police1 a heng sithy1
​