» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3698 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773455 នាក់

អតីត​មេ​គុក​ទួល​ស្លែង​ស្លាប់​ប្រញាប់​ដុត​ផ្អើលដល់​បរទេស​!

 

​ភ្នំពេញ​៖​អ្នកទោស​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​ប្រធាន​សន្តិបាល​លេខ​២១(​គុក​ទួលស្លែង​របស់​អាពត​សម្រាប់​សម្លាប់​បញ្ញា​វ​ន្ត័​) បាន​ចែក​ឋាន​ហើយ កាល​វេលា​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០​ដែល​ត្រូវ​និង​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​វៀតណាម​។​មរណៈភាព​អ្នកទោស​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ចប​ង្ក​ការចាប់អារម្មណ៍​ពាសពេញ​ពិភពលោក​តាមរយៈ​បណ្តាញ​ពត៍​អន្តរជាតិ​មាន​ធំៗ​។​ប៉ុន្តែ​អ្វីដែល​ជាការ​ងឿងឆ្ងល់​ស​ព​ឌុ​ច​ត្រូវបាន​បូជា​យ៉ាង​តក់ក្រហល់​មិនដឹងថា​មកបី​អ្វី​ឡើយ​?​។a duch 

ឌុ​ច បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅវេលា​ម៉ោង ០០៖៥១​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​អាយុប្រមាណ ៧៨​ឆ្នាំ ដោយសារ​ជំងឺ​រលាក​ទងសួត និង​ជំងឺ​សួត​ធ្ងន់ធ្ងរ​។ លុះ​វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ក៏​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទៅកាន់​វត្ត​ចាក់អង្រែ​ក្រោម ហើយក៏​បូជា​តែម្តង ដោយ​មិន​មានការ​តម្កល់ទុក​យូរ​នោះឡើយ​។​ការបូជា​សព​ឌុ​ច​តាមបែប​ពុទ្ធសាសនា​គឺ​ធ្វើ​ខុសពី​បំណង​ឌុ​ច​ដែលជា​អ្នក​កាន់សាសនា​គ្រឹះ​មុតមាំ​។​

​នៅក្នុង​វត្ត​ចាក់អង្រែ​ក្រោម​កន្លែង​បូជា​នោះ គេ​ឃើញ​មានការ​រៀបចំ​ពិធីបុណ្យ​តិចតួច និង​មាន​សភាព​ស្ងប់ស្ងាត់​បំផុត ដោយមាន​ការចូលរួម​ពី​សាច់ញាតិ​បន្តិចបន្តួច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ប៉ុណ្ណោះ​។​ទាក់ទង​និង​មរណៈភាព​នេះ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ជូនដំណឹង​ថា ក្រោម​ការដឹកនាំ​របស់​អយ្យការ អម​សាលាដំបូង​ខេត្តកណ្តាល ដោយមាន​ការ ចូលរួម​ជាមួយ​មន្ត្រី​ពន្ធនាគារ មន្ត្រី​សុខាភិបាល ក្រុមគ្រូពេទ្យ​កោសល​វិច័យ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ធ្វើ ការ​យ៉ាង​យកចិត្តទុកដាក់ អង្កេត​លើ​ករណី​មរណភាព​របស់​ទណ្ឌិត រូបនេះ ជា​លទ្ធផល​ទទួលបាន ការស្លាប់ នេះ​បណ្តាលមកពី​ជំងឺ​ប្រចាំកាយ (​រលាក​ទងសួត និង​ជំងឺ​សួត​ធ្ងន់ធ្ងរ ) ។ ក្រោយពី​ពិនិត្យ​ចប់សព្វគ្រប់​មន្ត្រី ជំនាញ​យើង​ទាំងអស់​បានធ្វើ​ការប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ​ឌុ​ច ថ្វីដ្បិតតែ​មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុ​ច ជា​មេ​គុក​ទួលស្លែង ដែល​ជាប់​ពាក់ព័ន្ធ​ការធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​អស់​ជាង ១​ម៉ឺន ២​ពាន់​នាក់​។​​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច កើត​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​(៧៨​ឆ្នាំ​)​។ ឌុ​ច ត្រូវបាន​ចាប់ និង​ឃុំខ្លួន នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៩៩ ហើយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០០៧ ត្រូវបាន​ផ្ទេរ​មក​ឃុំខ្លួន ក្នុង​មន្ទីរឃុំឃាំង អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ កម្រិត​ទោស​មួយជីវិត​។​

​សព្វថ្ងៃ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ត្រូវ​ស្តង់ដា​ច្បាប់​កាត់ទោស​សល់​តែ​ម្នាក់ទៀត​ទេ​គឺ​ខៀវ​សំផន​ប្រធាន​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​។​បើ​ចឹ​ង​ក្នុងសម័យ​កូ​វិត​អត់លុយ​ជំនួយ​តើ​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បង្កើត​ដោយ​កម្ពុជា​និង​អង្គការសហប្រជាជាតិ​គួប​ន្ត​រក្សាទុក​ទៀត​ដែរ​?​។​

​សូមបញ្ជាក់ថា ឌុ​ច ត្រូវបាន​ផ្តន្ទាទោស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង នៃ អ​.​វ​.​ត​.​ក នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួលស្លែង​ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ព​ន្ថ​នាគារ​រយៈពេល ៣៥​ឆ្នាំ សងការ​ជាប់ឃុំ​ខុសច្បាប់ ១០​ឆ្នាំ​និង​សំណង​លើ​ការសហការ​ចំនួន ៦​ឆ្នាំ ទោស​ដែល​ត្រូវអនុវត្ត​គឺ ១៩​ឆ្នាំ​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់​។​

​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​សេចក្តី​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​ឌុ​ច​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​​នៅ​ថ្ងៃ​០៦ ខែមិថុនា ឆ្នាំ​២០១៣ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ដែល​នៅសល់​របស់គាត់​។​
​ទណ្ឌិត កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​បញ្ជូនមក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​។​a duch2 a duch3 a duch6 a duch4 a duch5