» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1241 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140423 នាក់

ដី​ចំណីផ្លូវ​ខាងមុខ​ផ្សារ​ក្រុង​បាន​លុង​ត្រូវបាន​ថៅកែ​ផ្សារ វាស់​លក់ អោយ​អាជីវករ​ក្នុង ១ ម៉ែត្រការ៉េ​៥០០០០​រៀល​ក្នុង​១​ថ្ងៃ ...?


​រតនៈគិរី​÷ ដោយ​មានការ​រអ៊ូរទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រីរាជការ នឹង​មជ្ឈដ្ឋាន​ក្នុង​ខេត្តរតនគិរី រួម​នឹង​បណ្តា​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​នានា តែងតែបាន​លើកឡើង អំពី​បញ្ហា​ការអនុញ្ញាតិ​អោយមាន​ការដាក់​តាំង​លក់ទំនិញ​នានា ដោយ​ខ្វះ​សណ្តាប់ធ្នាប់​មកលើ​ដងផ្លូវ​សាធារណៈ លើ​កំណាត់​ផ្លូវ​ប្រហែល ជា​១០០​ម៉ែត្រ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​ចូល​មុខ​ផ្សារ​ក្រុង​បាន​លុង សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។a market mondul2

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ រួម​នឹង​អ្នក​ទេ​ចរណ៍​ដែល​បានមក​ធ្វើ​ទេសចរណ៍​កំសាន្ត​ក្នុង​ខេត្តរតនគិរី តែងតែមាន​ការលើកសរសើ​រ​មិន​ដាច់​ពី​មាត់ ពី​ការកែប្រែ​មុខមាត់​ថ្មី នៃ​សោ​ភ័​ណ្ឌ​ភាព​ទី​រួម​ក្រុង​បាន​លុង ស្រប​ពេលដែល​ថ្នាក់ដឹកនាំ​ខេត្ត​ជំរុញ​អោយ អង្គភាព មន្ទីរ ជុំវិញ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​ថែរក្សា​អោយបាន​នៅ​បរិស្ថាន​ល្អ ។​

​មួយរយៈ​កន្លងមកនេះ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ក្នុង​តំណែង​ទើប​ទទួលខុសត្រូវ​ទើបតែ​បាន​ត្រឹម​រយៈពេល​ជាង​៤​ខែ គឺមាន​ការកោតសរសើ​រ​ពី​ការ​ពី​មហាជន​ទូទៅ ។ ជាពិសេស នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​លើ​ការអភិវឌ្ឍ​ដាក់លូ ដែលមាន​មុខកាត់​ធំ ពង្រីក​ផ្លូវ​ក្នុង​ក្រុង​បាន​លុង​អោយមាន​ទំ​ហ៊ុំ ធំ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ប្រកបដោយ​ការទទួលខុសត្រូវ ។ ស្រប​ពេលដែល ឯកឧត្តម បានដាក់​ចេញ​នៅ​ទិសដៅ​ផែនការ​អោយ​គ្រប់ មន្ត្រីរាជការ កងកម្លាំង ស្ថាប័ន អង្គភាព​មន្ទីរ​នានា​ក្នុង​ខេត្តរតនគិរី ផ្តោតទៅលើ​ការរស់នៅ​ប្រកបដោយ​អនាម័យ​បរិស្ថាន​ល្អ ទើប​ខេត្ត​ភូមិភាគ​ឦសាន​រតនគិរី មួយ​នេះ​ទទួលបាន​ការកោតសរសើ​រ នឹង​សាទរ ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ក្នុង​ខេត្ត​នឹង​បណ្តា​ភ្ញៀវ​ទេ​ចរណ៍ ដែល​បាន​ចូលធ្វើ​ទេ​ចរណ៍​កំសាន្ត​ក្នុង​ខេត្តរតនគិរី ។

ប៉ុន្តែ អ្វីដែល​នៅ​សេសសល់ ដោយ​មិនមាន​ការចូល​រួមសហកា​រ​នោះ​គឺ កំណាត់​ផ្លូវ​ដែលមាន​ប្រវែង​មួយ​កន្ទុយអណ្តើក នៅខាងមុខ​ផ្សារ​ក្រុង​បាន​លុង​ខេត្តរតនគិរី គឺ​បាន​ដាក់តាំង​ទំនិញ​ផ្សេងៗ​លក់ ដូរ​យ៉ាង​អនាធិបតេយ្យ រុល​មកលើ​ផ្លូវថ្នល់​តែម្តង ។ បញ្ហា​នេះ​បានធ្វើ អោយមាន​មតិ​រិៈ​គន់​ជា ច្រើន​ពី​មជ្ឈដ្ឋាន​ប្រជា​ពល រដ្ឋ មន្ត្រីរាជការ​ទូទៅ ដោយ​ពួកគាត់​បាន​បន្ទោស ទៅលើ​អាជ្ញាធរ​ដែនដី រដ្ឋបាល​សាលាក្រុង​បាន​លុង នគរបាល​សណ្តាប់ធ្នាប់ ហាក់​មិន​ខ្វល់ ឬក៏​មាន​ភាពជាប់គាំង​ត្រគៀក​ស្តូក ! តើ​បញ្ហា​នេះ​វា​ជា​ប្រភព​លាភសក្ការៈ​សម្រាប់​ស្អំ​ប្រចាំថ្ងៃ ឬ​..? ។

តួយ៉ាង​ដូចជា​ខាងមុខ​ផ្លូវ​ចូល​ផ្សារ​ក្រុង​បាន លុង ខេត្តរតនគិរី ត្រូវ​អាជីវករ​លក់ដូរ​និយាយថា បច្ចុប្បន្ន លោក ហេង ដា​រ៉ា នឹង​លោក សា លាង ជា​អធិរាជ​ស្តេច​ក្រាញ់​ក្នុង​របរ​រក ទទួលទាន​ជា​អ្នកវិនិយោគ​ផ្សារ កំពុង​ប្រើ​យុទ្ធវិធី​ជញ្ជក់​ឈាម​អាជីវករ​យ៉ាង​ត្រជាក់ ចិត្ត ទាំង​លើ​ការវិនិយោគ​ផ្សារ ទាំង​លើ​ផ្ទៃដី​សាធារណៈ​របស់​រដ្ឋ​តំបន់​៤ នឹង​ទំ​ហ៊ុំ​ផ្ទៃដី​ខាងមុខ​បរិវេណ​ផ្សារ ដែលមាន​ទំ​ហ៊ុំ​៥៤​ម៉ែត្រ​គុណ​នឹង​១១០​ម៉ែត្រ ( ៥៤​ម​×១១០​ម​) ។

​ចំណែក​ផ្លូវ​ចូល​ផ្សារ​ក្រុង​បាន​លុង​វិញ​ត្រូវ​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​លើក​ឡើង​ថា គឺ​វាស់​ម៉ែត្រ​គិតលុយ​តែម្តង ដោយ​កន្លែង​ផ្លូវ​ចូល​ផ្សារ​ពី​ខាងមុខ ត្រូវ​អាជីវករ​បញ្ជាក់ថា គឺ​ខាង​ផ្សា​វាស់​ក្នុង​មួយ​ម៉ែត្រ​អោយ​ដាក់​ទំនិញ​លក់ គឺ​ត្រូវ​ចំណាយ​បង់អោ​យ​ខាង​ផ្សារ ៥០០០០​រៀល បើ​យក​ពីរ​ម៉ែត្រ​ត្រូវ​ចំណាយ​អស់​១០០០០០​រៀល គឺ​លក់ដូរ​ក្នុង​មួយថ្ងៃ ! តើ​នេះ​វា​ជាការ​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ជា​អាជីវករ​ដែរឬទេ​..​ទាន ? ។

រឿង​ផ្សារ​ក្រុង​បាន លុង​ខេត្តរតនគិរី គឺជា​ចំណុច នៃ​រឿង​ឈឺចាប់​របស់​អាជីវករ​លក់ដូរ​តាំងពី​អតីតកាល​រហូត មកដល់​បច្ចុប្បន្ន បាន​ចាក់​ឫសគល់​យ៉ាងរឹងមាំ កុំថាឡើយ​ថ្នាក់រដ្ឋបាល​សាលាក្រុង បាន​លុង រដ្ឋបាល​សាលាខេត្ត នឹង​ថ្នាក់ជាតិ គឺ​មិនអាច​ទៅរួច​និង​លោក សា លាង ប្រធាន​ក្រុមហ៊ុន​វិ​និ យោគ​ផ្សារ​បានឡើយ ។​

​មជ្ឈដ្ឋាន​ទូទៅ​សម្លឹង​មើលឃើញថា ភាពខ្លាំង​របស់​ក្រុមហ៊ុន វិនិយោគ​ផ្សារ​ហេង ដា​រ៉ា ដែលមាន​លោក សា លាង​ជា​ប្រធាន បាន​ប្រើ​គ្រប់​កល​វិធី​វាយបំបាក់​ក្រុមហ៊ុន​វិនិយោគទុន​ស្របច្បាប់​នានា អោយ​រត់​ចាក​ចេញពី​ខេត្តរតនគិរី ស្ទើ​តែ​គ្មាន​ខោ​ស្លៀ​ត​ទាំង​ការឈឺចាប់​នឹង​អយុត្តិធម៌ ជាពិសេស​ជំនាន់ លោក ថង សាវុន កាន់​ជា​អភិបាលខេត្ត​រតនគិរី​។​

​ឥឡូវ​បញ្ហា​រឿង​ផ្សារ​ដ៏​ចាក់​ច្រេស​មួយ​នេះ ត្រូវបាន​បន្សល់ទុក​ស​ម្រា​ប់​អោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​ថ្មី​ដែល​ទើប​មាន​អាយុ​ដឹកនាំ​បាន​ត្រឹម​រយៈពេល​ជាង​៤​ខែ​តើ​មានលទ្ធភាព​ដោះស្រាយ​ដែរឬទេ ? ។​ចំណុច​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ មន្ត្រីរាជការ មជ្ឈដ្ឋាន​ទូទៅ​ក្នុង​ខេត្តរតនគិរី រង់ចាំ​មើលថា តើ​របត់​ក្នុងការ​ដឹកនាំ​របស់ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ញ៉ែម សំអឿន មាន​មន្តអាគម​អ្វី​សូត្រ​ផ្លុំ​បន្សាបពិស​បានដែរ​ឬទេ ដល់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ ហេង ដា​រ៉ា ដើម្បី​ស្អំ​ចិត្ត​របស់​បងប្អូន​ប្រជា ពលរដ្ឋ​អាជីវករ ៕a market mondul a market mondul1 a market mondul3 a market mondul4 a market mondul5 a market mondul6 a market mondul7