» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11167 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701338 នាក់

ខ្មែរ​យើង​៣១​នាក់​ចូល​សៀម​ខុសច្បាប់ ត្រូវ​តម្រួត​ចាប់​ជាប់​!


​ថៃ​៖ ជនជាតិ​ថៃ ៣ នាក់ និង​ខ្មែរ​យើង​ចំនួន ៣១ នាក់​ដែល​ធ្វើដំណើរ​ខុសច្បាប់ តាម​រថយន្ត​ម៉ាក Pickup ៣ គ្រឿង​នៅ​ស្រុក Khok Sung នៃ​ខេត្ត Sa Kaeo កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​មិថុនា​ត្រូវបាន​សម​ត្ត​កិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​។a khmer go thai

តែ​អ្នកបើកបរ​យានយន្ត ៤ នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន​។​អ្នក​បើកឡាន​ជនជាតិ​ថៃ​ទាំង ៣ ទី​១: ឈ្មោះ Yotha Nadkhiew អាយុ ៣៩ ឆ្នាំ​រស់នៅ​ស្រុក Khok Sung; ទី​២: ឈ្មោះ Manas Tachai អាយុ ៤២ ឆ្នាំ​រស់នៅ Bang Bua Thong ក្នុង​ខេត្ត Nonthaburi; និង ទី​៣: ឈ្មោះ Khanakorn Niyomthat អាយុ ១៩ រស់នៅក្នុង​ស្រុក Muang ខេត្ត Ratchaburi​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួយ​ពលករ​ចំណាកស្រុក​ខុសច្បាប់ ។​

​កាសែត​បាងកក​ប៉ុស្តិ​ឲ្យ​ដឹងថា ​លោក Kittipong Sommana ជំនួយការ​ស្រុក Khok Sung បាន​និយាយថា​ក្រុម​ប៉ូលីស​មន្ត្រី​មូលដ្ឋាន និង​ក្រុម​អ្នកស្ម័គ្រចិត្ត​ការពារ​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ភូមិ Khok Samakkhi បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​ជន​ចំណាកស្រុក​កម្ពុជា​ខុសច្បាប់​នឹង​ចូលមក​ប្រទេស​ថៃ​តាមផ្លូវ​នេះ​។​

​ក្រោយមក​បាន​ប្រទះឃើញ​រថយន្ដ​ម៉ាក Pickup ចំនួន ៧ គ្រឿង​ក្នុងនោះ ៤ គ្រឿង​បាន​បើក​ចេញ ពី​ចំណុច​ត្រួតពិនិត្យ​។ លោក Kittipong បាន​និយាយថា​ក្រុមមន្ត្រី​បាន​ស្ទាក់ចាប់​រថយន្ត​ភី​ក​អាប់ ៣ គ្រឿង​ផ្សេងទៀត​។ ក្រុមការងារ​ក៏បាន​រកឃើញ​ជនជាតិ​ខ្មែរ​សរុប​ចំនួន ៣១ នាក់​ស្ថិតនៅក្នុង​យានយន្ត​។ គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​មាន​ឯកសារ​អនុញ្ញាតអោយ​ចូល​ទេ ។​តាមច្បាប់ថៃគឺត្រូវជាប់គុកព្រោះសម័យកូវិដផង!។

​រថយន្ត​ដែល​ដឹក​ជនអន្តោប្រវេសន៍​កម្ពុ​ជា​ខុសច្បាប់​ចំនួន ៣១ នាក់​​ជន​ចំណាកស្រុក​បាន​ប្រាប់​មន្ត្រី​ថា ពួកគេ​បាន​ឆ្លង​ចូល​ប្រទេស​ថៃ​នៅឯ​ភូមិ​តាម​ព្រំដែន​មួយ​ក្នុងស្រុក Khok Sung ហើយ​បន្ទាប់មក​បាន​ចូលទៅក្នុង​ឡាន​ដឹកទំនិញ​។ ពួកគេ​ត្រូវបាន​ប្រគល់ឱ្យ​នគរបាល​ស្រុក Khok Sung ដើម្បី​ចាត់ការ​តាមច្បាប់​។​a khmer go thai1 


​