» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10323 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700494 នាក់

ប្រើ​ឈ្មោះ​ប៉េអឹម​កៀបស៊ី​ប្រជាពលរដ្ឋ​បាន​៦០០​ដុល្លារ​នៅ​ភូមិ​ដំណាក់​ធំ​ស្ទឹងមានជ័យ​

​ភ្នំពេញ ៖​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​កម្លាំងប្រដាប់អាវុធ​១​ក្រុម​តូច​ធ្វើ​ស៊ី​ទាំងយប់​នៅផ្ទះ​ជួល​ផ្លូវ​វ៉េងស្រេង​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​ដោយ​ចោទថា​ជួញ​គ្រឿងញៀន​ហើយ​បាន​​បង្ខំ​ឲ្យ​យក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ ដើម្បី​យកលុយ​៦០០$​មក​ឲ្យ​ពួកគេ​។​a hus drug 

បុគ្គល​ម្នាក់​បាន​យកឈ្មោះ​អាវុធហត្ថ​មក​ប្រើ រួមជាមួយ​បក្ខពួក​៥-៦​នាក់​ទៀត បានមក​ធាក់​ទ្វារ​ឲ្យ​បើក​និង​យក​គ្រឿងញៀន​ទៅ​ទម្លាក់​លើប្ដី​ប្រពន្ធ​ខាង​លេ​ី​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​។​ជនរងគ្រោះ​ជា​ប្ដី​មានឈ្មោះ ដេ​ត កុសល អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​កេ​ី​ត​ហេតុ ។​

បុរសរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា រឿងហេតុ​នោះ​គឺ​នៅ​យប់​ថ្ងៃ​កើត​ហេតុ រូបគាត់​និង​ប្រពន្ធ​បាន​នៅក្នុង​បន្ទប់​ជួល​កន្លែង​កេ​ី​ត​ហេតុ​ខាង​លេ​ី ហេ​ី​យ​រៀប​និង​សម្រាក​ទៅហើយ ក៏​ស្រាប់​តែមាន​បុគ្គល​ម្នា​ក់មក​គោះ​ផង​ធាក់​ទ្វារ​ផង​ឲ្យ​បើក ហេ​ី​យ​ប្រាប់ថា​ខ្លួនគេ​ជា​អាវុធហត្ថ​។ បន្ទាប់មក​ក៏មាន​បក្ខពួក​៥​ទៅ​៦​នាក់​ទៀត​បាន​ចូលមកក្នុង​បន្ទប់​គាត់​រួច​ទម្លាក់​គ្រឿងញៀន​១​កញ្ចប់​តូច​មក​ឲ្យ​គាត់ និង​ធ្វេ​ី​សកម្មភាព​ចាប់វាយ​ខ្នោះ​គាត់​ព្រមទាំង​ថតរូប​គាត់​ជាប់​ជាមួយ​គ្រឿងញៀន​ថែម​ទៀតផង ។​ ក្រោយពី​ចាប់វាយ​ខ្នោះ​រូបគាត់​ហើយ ពួក​ទាំង​នោះបាន​ឲ្យ​រូបគាត់​និង​ប្រពន្ធ​យកលុយ​៥០០$​ដេ​ី​ម្បី​ជា​ថ្នូរ​សម្រាប់​ដោះលែង តែ​គាត់​មិនមាន​លុយ ពួកគេ​ក៏​បង្ខំ​ឲ្យ​គាត់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​បាន​ប្រាក់​៥៥០$​មក​ឲ្យ ។ ដោយ​ពួកគេ​មិន​អស់ចិត្ត​ក៏​ឱ្យ​រូបគាត់​ទៅយក​១០០$​ទៀត និង​គំរាម​ឲ្យ​រេ​ី​អីវ៉ាន់​ចេញពី​ផ្ទះជួល​ទាំងយប់​ដេ​ី​ម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ។​

លុះ​ព្រឹក​ឡេ​ី​ង​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ប្ដី​ប្រពន្ធ​ទាំង​២​នាក់​កើត​ទុក្ខ​មិន​សុខចិត្ត  ក៏​សម្រេចចិត្ត​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ជួយ​ដោះស្រាយ​និង​រក​យុត្តិធម៌​ឲ្យ​វិញ ។​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​៣ បាន​ចុះទៅ​សួរនាំ និង​ឱ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ដេ​ី​ម្បី​ធ្វើការ​ស្រាវជ្រាវ​ដោះស្រាយ​តាម​ជំនាញ ។ ក្រោយពី​ដឹង​ដល់​នគរបាល ស្រាប់​តែមាន​បុគ្គល​ផ្សេង​ដែល​មិន​បញ្ចេញ​មុខ​បាន​អះអាងថា នឹងមាន​គេ​យកលុយ​គ្រប់​ចំនួន និង​ការប្រាក់​មក​ឲ្យ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​វិញ​ដេ​ី​ម្បី​បញ្ចប់រឿង​។​

ករណីនេះ ពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​កេ​ី​ត​ហេតុ​បាន​ស្នេ​ី​សុំ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជួយ​ចាត់​កម្លាំង​ជំនាញ​ធ្វើការស្រាវជ្រាវ​ឃាត់ខ្លួន​ជនខិលខូច​ទាំងនោះ​យកមក​ផ្ដន្ទាទោស​ឲ្យ​ខាងតែបាន​ផង ។​a hus drug1 a hus drug2 

​