» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8437 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698608 នាក់

ចាប់ខ្លួន​ថៅកែ​ម្នាក់ ចាប់រំលោភ និង​គំរាម​សម្លាប់​ក្មេងស្រី​អាយុ ១៤​ឆ្នាំ ដែលជា​ឈ្នួល​បម្រើ​!

 


​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៥ ករណី​យ៍​ចាប់រំលោភ និង​គំរាម​សម្លាប់​ក្មេងស្រី​ម្នាក់​អាយុ ១៤​ឆ្នាំ ដែលជា​ឈ្នួល​បម្រើ​របស់ខ្លួន​។a rap homade 

​ជនសង្ស័យ​មាន ឈ្មោះ ប៉ាង គឹម​ចាន់ អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ត្រូវ​កម្លាំង នគរបាល​ចាប់ខ្លួន ដោយ​អនុវត្តតាម​ដីការ របស់​សាលាដំបូង​ខេត្ត​កពង់​ឆ្នាំង ពីបទ​រំលោភ សេពសន្ថវៈ បង្ខាំ​មនុស្ស​ខុសច្បាប់ និង​គំរាម​សម្លាប់ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

​តាម​ពាក្យបណ្តឹង​ក្មេងស្រី​រងគ្រោះ បានឱ្យដឹងថា នាង​ជា​អ្នកបម្រើ​ការងារ​នៅផ្ទះ​របស់​ជនសង្ស័យ ។ ធ្វើការ​បាន​រយៈពេល​ក​ន្លះ​ខែ​ឈ្មោះ ប៉ាង គឹម​ចាន់ បាន​ដូរ​ឱ្យ​នាង​ទៅ​ជួយ​លក់​កាហ្វេ​គាត់​នៅ​តូប មួយទៀត​។ ក្រោយមក​ក៏បាន​ដក មកឱ្យ​ជួយ​លក់​ភី​ហ្សា​នៅផ្ទះ​ស្ថិតនៅ​ភូមិ​កំពង់ប្រាសាទ​វិញ​។

​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៤ នៅវេលា ម៉ោង ៤​ទៀបភ្លឺ ខណៈ​នាង​កំពុងតែ​ដេក​នៅលើ​គ្រែ​ក្រៅ​បន្ទប់​ក្នុងផ្ទះ ក៏​ស្រាប់តែ​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ បាន​ចេញមក​ចរចា​ឱ្យ​កុមារី​រងគ្រោះ ចំនួន ១០០​ដុល្លារ ជា​ថ្នូរ​នឹង​កា​រំលោភ តែ​កុមារី​មិន​ព្រម ទើប​ជនសង្ស័យ​ចាប់រំលោភ​រហូត​បានសម្រេច​។ ពេល​រំលោភ​រួច ជនសង្ស័យ​បាន​និយាយថា កុំ​និយាយ​ប្រាប់ថា បើ​ក្មួយ​មិន​និយាយ​ក៏​អត់​មាន​អ្នកណា​ដឹង​ឡើយ​។ តែបើ​ហ៊ាន​និយាយ ពូ​នឹង​សម្លាប់ចោល​។

រយៈពេល ៥​ថ្ងៃក្រោយ​ជនសង្ស័យ ក៏បាន​រំលោភ​កុមារី​រងគ្រោះ​លើក​ទី​២ ហើយ​និយាយ​គំរាម​ដូច​លើក​មុន​ដែរ​។ លុះ​ព្រឹក​ឡើង​ពេល​ក្មេងស្រី កំពុង​អង្គុយ​លាងចាន និង​កែវ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ បាន​យកលុយ​មក​បោះ​ឱ្យ ក្មេងស្រី​រងគ្រោះ​ចំនួន​២០​ម៉ឺន​រៀល ។​មួយសន្ទុះ​ក្រោយមក​ប្រពន្ធ​របស់​ជនសង្ស័យ បាត់​លុយ ២០​ម៉ឺន​រៀល ទើប​បែក​រឿង​ប្តី​ចាប់រំលោភ​កូនឈ្នួល​។​នៅពេលដែល​បានដឹង​ហើយ​, ប្រពន្ធ​ជនសង្ស័យ​ក៏បាន​ហាម​ជនរងគ្រោះ​មិនឱ្យ​និយាយប្រាប់​អ្នកណា​ឡើយ​។ ចំណែក​លុយ​ចំនួន ២០​ម៉ឺន​រៀល​នោះ ប្រពន្ធ​ជនសង្ស័យ បាន​ដកហូត​ទៅវិញ​បាត់ទៅ​។ ដោយ​ខ្លាច​ការគំរាមកំហែង ពី​ជន​ខាងលើ កុមារី​រងគ្រោះ​ស៊ូទ្រាំ​បន្តធ្វើ​ការងារ​រហូត​គ្រប់​មួយខែ ដើម្បី​សុំ​បើក​លុយ​។

​លុះ​រហូតដល់​ថ្ងៃ​បើក​ប្រាក់ខែ គឺ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទើប​កុមារី​ប្រាប់​ថៅកែ​ថា សុំ​ឈប់​ធ្វើការ​ហើយ​។ ពេលមកដល់​ផ្ទះ ក៏​និយាយ​ពី​ដំណើររឿង​ប្រាប់​ម្តាយ ហើយ​ម្តាយ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​តែម្តង​៕

​