» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7056 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666966 នាក់

នគរបាល​ឡោមព័ទ្ធ​ទីតាំង​កម្សាន្ត GT clbktv ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១៥៨​នាក់​រឿង​ល្បែង​និង​គ្រឿងញៀន​!

 


​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង ១​អធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៤ បាន​សហ​ការណ៍​ចុះ​ឡោមព័ទ្ធ​ទីតាំង​កម្សាន្ត GT clbktv​ស្ថិតនៅលើ​កំណាត់​ផ្លូវ​បេតុង ខាងកើត​ស្ថានទូត​រុស្សី ស្ថិតនៅក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដោយ បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១៥៨​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន និង​ល្បែងស៊ីសង !​។​a club1 

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​យោងតាម​ការស្រាវជ្រាវ​ស៊ើប​អ​ង្គេ​តរបស់​សមត្ថកិច្ច បានដឹងថា ទីតាំង​ក្លឹប​កម្សាន្ត​ដែលមាន​ស្លាក​យីហោ GT clbktv មាន​បង្កប់ និង​ប្រើប្រាស់​គ្រឿងញៀន ទើប​សមត្ថកិច្ច​ជំនាញ​កំណត់​មុខសញ្ញា​បាន ឈានដល់​ការដាក់​កម្លាំងចម្រុះ សហការគ្នា​ចុះ​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនី​យ៌​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ រួមមាន​ការចូលរួម​ពី កម្លាំង​អន្តរាគមន៍​ពិសេស កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន ចុះ​ធ្វើការ​ឡោមព័ទ្ធ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប ១៥៨​នាក់ ដែល​ភាគច្រើន​សុទ្ធតែជា​ជនបរទេស (​ជនជាតិ​វៀតណាម​) ក្នុងនោះ​មាន​ខ្មែរ​ប្រុស​ស្រី ដែលជា​បុគ្គលិក​ផងដែរ​។​

​ក្រោយ​ចុះ​ប្រតិបត្តិ​ការណ៍ កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនបរទេស ប្រុស​ស្រី ទាំង​១៥៨​នាក់ រួមទាំង​ប្រមូលបាន​វត្ថុតាង​ប្រើប្រាស់​ជាច្រើន​ទៀត ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន និង​ល្បែងស៊ីសង យកទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ទីតាំង​កម្សាន្ត​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បិទ​សៀ​ល ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន រហូតដល់​ការអនុវត្ត​ច្បាប់​រួចរាល់​។​សូមបញ្ជាក់​ថាបើ​ទាក់ទង​និង​ល្បែងស៊ីសង​គឺ​ខុសច្បាប់​ព្រោះ​កណ្តាល​រាជធានី​ភ្នំពេញ​មានតែ​កាស៊ីណូ​ណា​ហ្កា​វឺ​ល​មួយ​ប៉ុណ្ណោះ​ដែល​ផ្តាច់មុខ​។​អ្នកណា​បើក​ផ្សេងទៀត​វា​ខុសច្បាប់​ល់​លើ់កលែងតែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​សម​ត្ត​កិច្ច​ទើប​អាចធ្វើ​ទៅបាន​។​តែ​លើក​នេះ​មិនដឹងថា​តើ​មាន​ប្តឹង​ពី​កាស៊ីណូ​ណា​ហ្កា​វឺ​ល​ដែរ​ឬ​អត់​នោះទេ​ទ​ទើប​សម​ត្ត​កិច្ច​ធើ​ស៊ី​?៕a club a club2 a club3 

​