» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5363 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695534 នាក់

ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​

 

​តាកែវ​៖​ចាប់បាន​អ្នកបើករថយន្ដ​ដឹក​ខ្សាច់​បុក​អ្នកជិះ​កង់​ស្លាប់ នៅ​ចំណុច​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ហើយ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៥​នេះ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ថ្លែងថា ការចាប់ខ្លួន​អ្នកបើករថយន្ដ​បង្ក​ខាងលើ គឺ​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​។​​ជនសង្ស័យ​អ្នកបើករថយន្ដ​បង្ក​ឈ្មោះ ណាំ ឈាវ ហៅ​អា​ងោ​ល អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​a car kila1  

​ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ តាំងពី​ថ្ងៃកើតហេតុ រហូត​ដល់ពេល​ចាប់ខ្លួន និង​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​ស្ថាប័ន​អយ្យការ ដែល​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ជនបង្ក​ខាងលើ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​សូម​រំលឹកថា រថយន្ដ​ប្រភេទ​បែន​ដឹក​ខ្សាច់ បាន​បុក​អ្នកជិះ​កង់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ នា​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ចំណុច​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ម៉ម ឈី​ម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ បាន​ជិះ​កង់​ហាត់ប្រាណ​នៅ​តំបន់​ខាងលើ ហើយក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ដ​បង្ក​បុក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្លាប់​ពេល​បញ្ជូន​តាមផ្លូវ​ទៅ​មន្ទីរពេទ្យ​។ ដោយឡែក អ្នកបើកបរ​រថយន្ដ​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​រហូតដល់​សព្វថ្ងៃ​?​។​រហូតមកដល់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មិនទាន់​ស្រាវជ្រាវ​រកឃើញ​រថយន្ដ និង​អ្នកបើកបរ​នៅឡើយ​ទេ​មិនដឹងថា​ហេតុអ្វី​។ ផ្អែក​តាម​ការ​ឆែក​កាមេរ៉ា​របស់​ក្រុមគ្រួសារ​សាច់ញាតិ បាន​ឃើញថា រថយន្ដ​ដែល​សង្ស័យ​ជា​ប្រភេទ​រថយន្ដ​បែន​ដឹក​ខ្សាច់​កង់​៦ ពណ៌​ស មិនឃើញ​ផ្លាកលេខ (​ពេល​កើតហេតុ​កំពុង​ដឹក​ខ្សាច់​)​។​

​តាមរយៈ​ការ​ប្រដេញ​កាមេរ៉ា​សុវត្ថិភាព បាន​ប្រទះឃើញ​រថយន្ដ​នេះ​បន្ដដំណើរ​ដល់​ចំណុច​ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ហើយ​ឆ្ពោះទៅ​ភូមិ​ក្រាំង​យ៉ូ​វ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល (​តំបន់​កំពុង​ជួសជុល​ផ្លូវ​) ចន្លោះ​ម៉ោង​០៥៖៣០​នាទី​ព្រឹក (​ក្រោយ​កើតហេតុ​)​។​ក្រុមគ្រួសារ​មិនទាន់​អស់ចិត្ត ចំពោះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច និង​បាន​ចោទ​ជា​សំណួរ​ពី​ទៅកាន់​លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាល​ស្រុក​ព្រៃកប្បាស នៅ​ចំណុច​មន្ទិលសង្ស័យ​ចំនួន​ពីរ រួមមាន​៖

*​ទី​១៖ ហេតុអ្វី​នាយរង​ប៉ុស្តិ៍​ឃុំ​ស្នោរ ឈ្មោះ ញ៉ុ​ច សុខ​ឡេង ជិះ​ម៉ូតូ​ដេញតាម​ឡាន ហើយ​បែរជា​បាត់​មុខសញ្ញា ខណៈពេលដែល​ឡាន​ទើប​ទៅ​ហួស​ប្រហែល​កន្លះ​គីឡូម៉ែត្រ (​តាម​សំដី​អ្នកឃើញ​ហេតុការណ៍​)?
*​ទី​២៖ ហេតុអ្វី​បានជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រាំង​យ៉ូ​វ ទទួលបាន​ព័​ត៍​មាន និង​ឆ្លើយតប​ហើយ បែរជា​មិន​ក្រោក​ជួយ​ស្ទាក់ (​តាម​សំដី​របស់​នាយរង​ប៉ុស្តិ៍​ឃុំ​ស្នោរ ឈ្មោះ ញ៉ុ​ច សុខ​ឡេង និង​អធិការរង​ស្រុក​ព្រៃកប្បាស​)?​។​ករណី​យ៍​នេះ ក្រុមគ្រួសារ​សាច់ញាតិ បាន​អំពាវនាវ​ដល់​លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ ជួយ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ដ​បង្ក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​រក​យុ​ត្តិ​ធ​ម៍​ជូន​ជនរងគ្រោះ​ផង​ទាន​។​a car kila 

​