» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12080 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702251 នាក់

ចិន ប្រកាស​ពន្យារពេល​ដល់​ប្រទេស​ចំនួន ៧៧ សម្រាប់​ការសង​បំណុល​ក្នុងសម័យ​កូ​វិដ​!


ចិន​៖ ប្រទេស​ចិន​បានប្រកាស​កាល​ថា នឹង​ពន្យារពេល​ដល់​ប្រទេស​ចំនួន ៧៧ ដែលមាន​ប្រាក់ចំណូល​ទាប សម្រាប់​ការសង​បំណុល​ចិន ។ ការប្រកាស​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​បាន​ផ្តល់ឱ្យ​ប្រទេស​ចិន​នូវ​កម្លាំង​នយោបាយ​មួយ ជាមួយ​សម្ព័ន្ធមិត្ត​បរទេស ចំ​ពេលដែល​ប្រទេស​ចិន​កំពុង​ស្ថិតនៅក្រោម​ការពិនិត្យ​ពិច័យ ទាក់ទិន​នឹង​តួនាទី​របស់ខ្លួន ពាក់ព័ន្ធ​ជាមួយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ ។​a china debt 

​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ម៉ា​ហ្សា​វ​ស៊ូ​( Ma Zhaoxu) ប្រាប់​អ្នកកាសែត​នៅក្នុង​ទីក្រុង​ប៉េកាំង កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ពន្យារពេល​ដល់​ប្រទេស និង​តំបន់​ចំនួន ៧៧ សម្រាប់​ការសង​បំណុល​ដល់​ចិន តែ​លោក​មិនបាន​ផ្តល់​សេចក្តីលម្អិត​ទេ ទាក់ទិន​នឹង​ប្រទេស​ដែល​ទទួលបាន​ការលើក​លែង​នេះ ។ ចិន គឺជា​ប្រទេស​ដែល​ផ្ដល់​កម្ចី​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​នៅពេល​បច្ចុប្បន្ន​នេះ ដោយមាន​កម្ចី​មិនទាន់​សង​មាន​ចំនួន​លើស ៦% នៃ GDP របស់​សាកលលោក ។

ការសិក្សា​ស្រាវជ្រាវ​មួយ ដោយ​ទស្សនាវដ្ដី Harvard Business Review បាន​រកឃើញថា ក្នុងចំណោម​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន ៥០ ដែល​ជាប់បំណុល​ច្រើន​បំផុត មាន​ប្រមាណ ១៥% នៃ​បំណុល​សរុប​ទាំងអស់ គឺ​ជំពាក់​ប្រទេស​ចិន ។ ការឆ្លង​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូ​រ៉ូ​ណា បានធ្វើ​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សាកលលោក ហើយ​វិស័យ​ហិរញ្ញវត្ថុ​ផ្ទាល់​របស់​ប្រទេស​ចិន​ក៏មាន​បញ្ហា​ដែរ ។​

​នៅអង្គប្រជុំ​របស់​សភា​ប្រជាជន​ជាតិចិន​កាលពី​ចុងខែ​ឧសភា លោកនាយក​រដ្ឋមន្ត្រី លី​ខឹ​ឈាង​(Li Keqiang )​បាន​ព្រមាន​ថា រដ្ឋាភិបាល​នៅ​គ្រប់​ក​ម្រឹត​ទាំងអស់​ត្រូវតែ​រឹតបន្តឹង​ថវិកា ហើយ​រដ្ឋាភិបាលកណ្តាល​គួរ​នាំមុខ​នៅក្នុង​ការចាត់វិធានកា​រ​នេះ ។ អត្រា​ផ្លូវការ​នៃ​អ្នកគ្មានការងារ​ធ្វើ​នៅក្នុង​ប្រទេស​ចិន កាលពី​ខែមេសា មាន ៦% គឺ​ខ្ពស់ជាង​អត្រា​កាលពី​ខែមីនា​បន្តិច ។ ក៏ប៉ុន្តែ​សេដ្ឋវិទូ​នានា បាន​ប៉ាន់ប្រមាណ​ថា អត្រា​អ្នកគ្មានការងារ​ធ្វើ​ពិតប្រាកដ​នៅ​ប្រទេស​ចិន មាន​ចំនួន ២០,៥% កាលពី​ខែមេសា ដោយមាន​មនុស្ស​គ្មាន​ការងារ​ធ្វើ​យ៉ាងហោចណាស់ ៧០ លាន​នាក់ ។​

​លោក Li Keqiang បាន​ប្រាប់ កាសែត​មួយ កាលពី​ថ្ងៃទី​២៨ ខែឧសភា​ថា ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​នៅក្នុង​ប្រទេស​ចិន​សម្រាប់​មនុស្ស​ម្នាក់ គឺ​ប្រហែល ៧,៧៥៥ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​មនុស្ស​ប្រហែល ៦០០ លាន​នាក់ អាច​រកចំណូលបាន​តែ ១៤០ ដុល្លារ​រ​ប៉ុណ្ណោះ ក្នុង​មួយខែ ៕a china debt1 
​