» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10294 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700465 នាក់

មហាក្សត្រ​ម៉ាឡេស៊ី​ទ្រង់​សម្ងំ​១៤​ថ្ងៃ​តាមដាន​ជម្ងឺ​កូ​វិដ​១៩

 

​ម៉ាឡេស៊ី​៖ ព្រះមហាក្សត្រ​ម៉ាឡេស៊ី និង​អគ្គមហេសី បានសម្រេច​ព្រះទ័យ​គង់​ប្រ​ថ​រាប់​នៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​ព្រះរាជសុខភាព រយៈពេល​១៤​ថ្ងៃ បន្ទាប់ពី​អ្នកបម្រើ​ការ​ក្នុង​ព្រះបរមរាជវាំង Istana Negara ចំនួន​៧​នាក់​ផ្ទុក​ជំងឺ​ថ្មី​កូ​វីដ​-១៩​។a king malay1 


​សេចក្ដីថ្លែងការណ៍ របស់​ព្រះបរមរាជវាំង​អ៊ិ​ស្តា​ណា​នី​ហ្កា​រ៉ា​( Istana Negara )​ចេញ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា បាន​ឲ្យ​ដឹងថា អ្នក​បម្រើការ​ក្នុង​ព្រះបរមរាជវាំង​ចំនួន​៧​នាក់ ត្រូវគេ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​គូ​ឡា​ឡាំ​ពួរ បន្ទាប់ពី​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​ថ្មី​កូ​វីដ​-១៩​។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​ក៏​កំពុង​កំណត់​អត្តសញ្ញាណ​នៃ​ប្រភព​ឆ្លង​របស់​អ្នកជំងឺ​ទាំង​៧​នោះ​ផងដែរ​។ ជាមួយគ្នានេះដែរ រាល់​អ្នក​ទាំងឡាយណា ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ទាំងនោះ ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទៅធ្វើ​តេស្ដ​រក​មេរោគ និង​ដើម្បី​ធានា​សុវត្ថិភាព គឺ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​អ្នកដទៃ​រយៈពេល​១៤​ថ្ងៃ​តែម្ដង​។

​ព្រះមហាក្សត្រ​ស៊ុ​ល​តង់​អា​ឌុល​ឡា​ស៊ុ​លត​ង់​អា​ម៉ា​ដ​ស្ហា​( Sultan Abdullah Sultan Ahmad Shah) និង​អគ្គមហេសី​របស់​ទ្រង់ Tunku Azizah Aminah Maimunah Iskandariah បានធ្វើ​តេស្ដ​រក​មេរោគ​កូ​វីដ​-១៩​នោះ​រួចហើយ ដោយ​លទ្ធផល​របស់​ទ្រង់​ទាំងពីរ​អង្គ​គឺ​អវិជ្ជមាន​។ ទោះជា​យ៉ាងណាក៏ដោយ ទ្រង់​ទាំងពីរ​អង្គ បានសម្រេច​ព្រះទ័យ​គង់នៅ​ដាច់ដោយឡែក​ក្នុង​ព្រះបរមរាជវាំង​រយៈពេល​១៤​ថ្ងៃ ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃ​ពុធ​មកម្ល៉េះ​។

​សូមជម្រាបថា ប្រទេស​ម៉ាឡេស៊ី​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដេ​-១៩ ចំនួន​២៣​នាក់ និង​មាន​ករណី​ឆ្លង​សរុប​ចំនួន​២,០៣១​នាក់ ដែលជា​តួលេខ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ នេះ​បើ​យោងទៅតាម​តារាង​ទិន្នន័យ Tracking Coronavirus របស់ BNO News គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ ៕a king malay 

​