» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1193 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140375 នាក់

បន្ទាប់ពី​ការព្រមាន​របស់​អសប​ប្រទេស​ភូមា​សុខចិត្ត​ទទួលយក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​បង​ក្លា​ដេ​ស​មកវិញ​

 

​បង​ក្លា​ដេ​ស​៖​ប្រទេស​មី​យ៉ាន់​ម៉ា​(​ភូមា​) និង​បង់​ក្លា​ដែ​ស បាន​ស្រុះស្រួល​គ្នា​សារជាថ្មី​ម្តងទៀត ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជន​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្រោយពី​រាំងស្ទះ​អស់​ឆ្នាំ ។ ទាក់ទង​រឿងនេះ រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដេ​សបាន​និយាយថា គេ​នឹង​ចាប់ផ្តើម​បញ្ជូន​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ត្រលប់​ទៅកាន់​ប្រទេស​ភូមា​វិញ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។​a burma 

មន្ត្រី​ភូមា​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ច​ចារ​ជាមួយ​បង់​ក្លា​ដែ​ស បាន​ឲ្យ​ដឹងថា ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា និង​តាំងចិត្ត​យ៉ាង​មោះមុត ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង​ឲ្យ​ខាត​តែ​បាន​។ "​ភូមា មាន​ឆន្ទៈ​នយោបាយ​រឹងមាំ​និង​បត់បែន ហើយ​មាន​ទីជម្រក សម្រាប់​ទទួល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា តាម​កាលកំណត់​"​។

មន្ត្រី​ភូមា បញ្ជាក់បន្ថែម​។​មានការ​កត់សម្គាល់ថា​ការបង្ហាញ​សុ​ឆ​ន្ទះ​របស់​ប្រទេស​ភូមា​គឺ​កើតឡើង​ក្រោយពី អ​.​ស​.​ប ចេញ​សេចក្តី​ថ្លែង​ការព្រមាន​មួយ​ស្តីអំពី អំពើ​ប្រល័យពូជសាសន៍ ប្រឆាំងនឹង​ជនជាតិភាគតិច​កាន់សាសនា​អ៊ីស្លាម ដែល​នៅតែ​បន្ត​កើតមាន នា​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ឃី​ន នៃ​ប្រទេស​ភូមា ដែលជា​ភូមិឋាន​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​

ប្រទេស​បារាំង កូ​វ៉េ​ត កូ​ឌី​វ័រ ហូ​ឡង់ ប៉េ​រូ ប៉ូឡូញ ស៊ុយអែត សហរដ្ឋអាមេរិក និង​អង់គ្លេស បាន​រួមគ្នា​ចុះហត្ថលេខា លើ​លិខិត​មួយ ស្នើ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ឲ្យ​រៀបចំ ឲ្យ​មានការ​ចូលមក​និយាយ​បកស្រាយ​ពន្យល់ លើ​របាយការណ៍ ស្តីពី​អំពើ​ឧក្រិដ្ឋ​របស់​កងទ័ព​ភូមា ធ្វើ​ទៅលើ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​។​

​ប្រទេស​៩ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៥ ដែល​គាំទ្រ​សំណើរ​នេះ គឺជា​នីតិវិធី ដើម្បី​បញ្ចៀស​នីតិវិធី​បោះឆ្នោត នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ ដោយហេតុថា កន្លងមក ចិន​តែងតែ​ចេញមុខ​រារាំង និង​បោះឆ្នោត​វេតូ ដើម្បី​ការពារ​ភូមា​ជានិច្ច​។ ជា​រៀងរាល់​លើក ចិន តែងតែ​លើកឡើងថា បញ្ហា​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា គឺជា​បញ្ហា​ទ្វេភាគី រវាង​ភូមា និង​បង់​ក្លា​ដែរ ដែល​អង្គការសហប្រជាជាតិ មិនត្រូវ​លូកដៃ​ទេ​។​

​សម្រាប់ អ​.​ស​.​ប បាន​លើកឡើងថា រាល់​ប្រតិបត្តិ​ការបញ្ជូន​ក្រុម​រ៉ូ​ហ៊ីង​យ៉ា គឺត្រូវធ្វើ​ឡើង​ដោយ​មានការ​ស្ម​គ្រ័​ចិត្ត ហើយ​ត្រូវធ្វើឡើង​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​សុខ​សុ​វត្តិភាព​។​
​សូមបញ្ជាក់ថា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា កាន់សាសនា​អ៊ីស្លាម ចំនួន​ជាង ៧២០.០០០ នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ​។ ការរត់​ភៀសខ្លួន​នេះ គឺ​ដើម្បី​រត់គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ ការកាប់សម្លាប់ ក្រោម​យុទ្ធនាការ​បង្ក្រាប​ប​យ៉ាង​ឃោរឃៅ ពី​សំណាក់​ពួកយោធា​ភូមា ក្នុង​បំណង​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែលជា​អ្នក​កាន់សាសនា​អ៊ីស្លាម​។​

​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​បង្កើត​ក្រុមការងារ​ស្វែងរក​ការពិត​មួយ ដែលមាន​តួនាទី ស៊ើបអង្កេត តាមដាន​អំពី​សកម្មភាព​ឧក្រិដ្ឋ ដែល​បាន​ធ្វើឡើង ទៅលើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​។ បើ​ទោះ​ក្រុមការងារ​នេះ មិន​ត្រូវបាន​អាជ្ញាធរ​ភូម អនុញ្ញាត​ឲ្យ​ចូលទៅ​ស្រាវជ្រាវ ដល់​រដ្ឋ​រ៉ា​ឃី​ន ក៏ដោយ តែ​ក្រុមការងារ​នេះ បាន​ស្រង់​បាន​នូវ​សក្ខីកម្ម ជាច្រើន ពី​សំណាក់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ដែល​ភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស​។

របាយការណ៍ ដែល​បានចេញ​ផ្សាយ កាលពី​ខែកញ្ញា​កន្លងទៅ ដោយ​ក្រុមការងារ​ស្វែងរក​ការពិត​នេះ បាន​ចោទប្រកាន់​កងទ័ព​ភូមា ថា​បានធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ លើ​សហគមន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​a burmar2