» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 53 នាក់

ម្សិលមិញ 5378 នាក់

សរុប 14079346 នាក់

កូរ៉េខាងត្បូង​បើក​កិច្ចប្រជុំ​មន្ត្រី​សន្តិសុខ​បន្ទាន់ ក្រោយ​ទទួល​សារ​ព្រមាន​ពី​ប្អូនស្រី គីម​…


កូរ៉េខាងត្បូង​៖ មន្ត្រី​សុ​ន្តិ​សុខ​កំពូលៗ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃអាទិត្យ​ទី​១៤​មិថុនា ដើម្បី​ពិភាក្សា​អំពី​ការព្រមាន​ជា​បន្តបន្ទាប់ ពី​សំណាក់​កូរ៉េខាងជើង​រួមទាំង​ទាំង​ការប្រើ​កម្លាំងយោធា ដែល​កំពុង​បង្កឱ្យមាន​ភាព​តានតឹង​រឹតតែ​ខ្លាំង​នៅលើ​ឧបទ្វីប​កូរ៉េ​។a kim korea 

ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប​របស់​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា​​កិច្ចប្រជុំ​បន្ទាន់​ខាងលើ​ដឹកនាំ​ដោយ​នាយក​ទីប្រឹក្សា​សុ​ន្តិ​សុខ​ជាតិ​កូរ៉េខាងត្បូង លោក​ជុង​អួ​យ​យ៉ុង​( Chung Eui-yong )​ធ្វើឡើង​បន្ទាប់ពី​អ្នកនាង គីម យូ ជុង (Kim Yo Jong) ប្អូនស្រី មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀតថា​ទីក្រុង ព្យុងយ៉ាង នឹង​ចាត់វិធានការ​សងសឹក ក្នុងនោះ​រួម មាន​ទាំង​សកម្មភាព​យោធា ប្រឆាំងនឹង​ការ​បង្ហោះ​សារ​ប្រមាថ និង​រិះគន់​លោក គីម ដោយ​ប្រជាជន​កូរ៉េខាងជើង ដែល​កំពុង​រស់នៅ​ជ្រកកោន​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​(​ដែល​ភាគី​កូ​រ៉​ខាងជើង​ចាត់ទុកថា​ជាការ​ប៉ះពាល់​គោលនយោបាយ​នោ​ង​មនោគមវិជ្ជា​បក្ស​កុំ​មុនិ​ស្ត​)​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន KCNA​អ្នកនាង គីម យូ​ជុង បាន​គូសបញ្ជាក់ ដូច្នេះ​ថា​៖ «​តាមរយៈ​ការអនុវត្ត​អំណាច​របស់ខ្ញុំ ដោយមាន​ការ អនុញ្ញាត​ពី​មេដឹកនាំ​កំពូល​, គណបក្ស និង​រដ្ឋ​របស់​យើង ខ្ញុំ​បានផ្ដល់​ការណែនាំ​ទៅកាន់​…​នាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការ​ជាមួយ​សត្រូវ ដើម្បី​ចាត់វិធានការ​ជា​ជំហាន​បន្ទាប់​»​។ វិធានការ​ជំហាន​បន្ទាប់​មិន​ត្រូវបាន​អ្នកនាង គីម បញ្ជាក់​ឱ្យ​ច្បាស់​នោះទេ ប៉ុន្តែ​បើតាម​ទីភ្នាក់ងារ​ពត៍​មាន​កូរ៉េ​ខាង​ចើ​ង​( KCNA ))​វិធានការ​ទាំងនោះ​ក៏​រួមមាន​ទាំង​ជម្រើស​យោធា​ផងដែរ​។​

​នៅ​ថ្ងៃទី​១៥​មិថុនា​នេះដែរ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អុន បានចេញ​មុខ​អំពាវនាវ​ដល់​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ប្រឈមមុខ​តានតឹង​សារជាថ្មី​។ ការអំពាវនាវ​របស់​ប្រធានាធិបតី​មូ​ន ជេ​អុ​ី​ន​ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង​ព្រមាន​កាត់ផ្តាច់​រាល់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​។​​នៅក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​១៥ ខែមិថុនា ប្រធានាធិបតី មូ​ន ជេ​អុ​ី​ន​បាន​លើកឡើងថា លោក​ពិតជា​សោកស្តាយ​យ៉ាងខ្លាំង ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង នឹង​អាមេរិក មិនមាន​ការរីកចម្រើន​ដូច​ការចង់បាន​។ ប៉ុន្តែ​លោក​បាន​លើកឡើងថា​នេះ​ជា​ពេលវេលា​ដែល​កូរ៉េ​ទាំងពីរ​ចាំបាច់​ត្រូវតែ​ស្វែងរក​ចំណុច​ល្អ​ដើម្បី​បញ្ចប់​ភាពជាប់គាំង​។​

​ពាក់ព័ន្ធ​នឹង​សេចក្តីប្រកាស​រួម​ដែល ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន និង​មេដឹកនាំ​គីម ជុង​អ៊ុន ពីរលើក​កន្លងមក​នៅ​ព្រំដែន និង​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ឆ្នាំ​២០១៨ លោក​មូ​ន បញ្ជាក់ថា​«​ពាក្យសន្យា​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ របស់​មេដឹកនាំ​គីម ជុង​អ៊ុន​បាន​និយាយ​ទៅកាន់​ពលរដ្ឋ​៨០​លាន​នាក់​គឺជា​រឿង​មិនអាច​ក្រឡាស់​បានឡើយ​»​។​«​កូរ៉េខាងជើង មិនគួរ​កាត់ផ្តាច់​បណ្តា​ញ​ទំនាក់ទំនង​នៅ​ព្រំដែន​ឡើយ អាច​ជំរុញ​ឲ្យ​វិលត្រឡប់​ទៅរក​ភាព​តានតឹង​ដូច​កាលពី​អតីតកាល ។ ខ្ញុំ​សង្ឃឹមថា នឹង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈមមុខ តាម​បណ្តាញ​ទំនាក់ទំនង​នោះ​»​។​

​គួរ​បញ្ជាក់ថា ភាព​តានតឹង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ផ្ទុះឡើង​ខ្លាំង​កាលពី​សប្ដាហ៍​មុន ក្រោយ​ទីក្រុង​ព្យុងយ៉ាង ប្រកាស​កាត់ផ្ដាច់​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ជាមួយ​ទីក្រុង សេ​អ៊ូ​ល ជាការ​សម្ដែង​ការខឹង​សម្បារ​ចំពោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បរាជ័យ​ក្នុងការ​ទប់ស្កាត់​ការ​បង្ហោះ​សារ​ប្រមាថ និង​រិះគន់​លោក គីម ជុង​អ៊ុន ដោយ​ប្រជាជន កូរ៉េខាងជើង ដែល​កំពុង​រស់នៅ​ជ្រកកោន​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​បានចាត់ទុក​ថា ការ​បណ្តែតបណ្តោយ​ឲ្យ​រឿង​បែបនេះ​កើតឡើង គឺជា​ការបំផ្លាញ ចោល​នូវ​អ្វីៗ​ដែល​លោក មូ​ន ចេ​អ៉ី​ន និង​លោក គីម ជុង​អ៊ុន បាន​សាង​រួមគ្នា​កន្លងមក​៕a kim korea4 a kim korea1 a kim korea2 a kim korea3