» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2757 នាក់

ម្សិលមិញ 6677 នាក់

សរុប 14150333 នាក់

ពេល​ញញួ​ប្រធាន​អាស៊ាន​ចេញផុត​ពី​ដៃ​កម្ពុជា​ទើប​ភូ​មាន​យល់ព្រម​ដោះលែង​អ្នកទោស​

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ជា​បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួលបន្ទុក​បញ្ហា​មី​យ៉ាន់​ម៉ា បានប្រកាស​ស្វាគមន៍​ការដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​នាពេល​ថ្មីៗ​នេះ ដោយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។​a burma sujy1 

​ក្នុង​សេចក្តីថ្លែងការណ៍​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បេសកជន​ពិសេស​ចាត់ទុក​ការដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​នេះ​ថា ជា កាយវិកា​ដ៏​សំខាន់​ក្នុងទិសដៅ​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​៖«​នេះ​គឺជា​សញ្ញា​បង្ហាញ​ពី​សុ​ឆន្ទៈ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន និង​ជា​ការវិវត្ត​វិជ្ជមាន ស្របតាម​ស្មារតី និង​បំណងប្រាថ្នា​នៃ​កិច្ចព្រមព្រៀង​ជា​ឯក​ឆន្ទ​៥​ចំណុច ដែល​សំរេច​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី ២៤​មេសា ឆ្នាំ​២០២១»​។​

​របប​យោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែវិច្ឆិកា បានប្រកាស​ពី​ការដោះលែង​អ្នកទោស​ជាង ៦,០០០​នាក់ ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យជាតិ​របស់ខ្លួន​។​​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​នេះ រួមមាន​អ្នកនយោបាយ​ធំៗ​ផងដែរ ដែល​រួមមាន​៖ លោក ច ទិន​ស្វេ អតីតរដ្ឋមន្ត្រី​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ អ្នកស្រី ឡី ឡី ម៉ អតីត​អភិបាល​តំបន់​តានី​នតា​យី (Tanintharyi) លោក ម្ញា អៃ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជំនាន់​៨៨៨៨​។ បណ្ឌិត ម្ញោ ញុ​ន​ត៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​អ្នកនាំពាក្យ​នៃ​បក្សសម្ព័ន្ធ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ (NLD) លោក ថេ​ន អ៊ូ សមាជិក​គណៈកម្មាធិកា​រ កណ្តាល​បក្ស NLD លោក ច ហូ ទីប្រឹក្សា​ច្បាប់​បក្ស NLD សាស្ត្រាចារ្យ ម៉ោង តា​ឆូ និង​ព្រះ​តេជគុណ ស្វ៊ែ ញ៉ា​វ៉ារ លោកស្រី វី​គី បូ​ម៉ែន អតីត​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា និង​ស្វាមី លោក​សាស្ត្រាចារ្យ សន ធើ​ណែ​ល​( Turnell )​អតីត​ទីប្រឹក្សានយោបាយ សេដ្ឋកិច្ច​របស់លោក​ស្រី អោ​ង សាន់​ស៊ូ​ជី លោក តូ​រូ គូ​បូ​តា ជា​អ្នកកាសែត និង​ផលិតករ​ភាពយន្ត​ជប៉ុន និង​លោក ច ថេ អ៊ូ ជា​ពលរដ្ឋ​អាមេរិក​។​

លោក Turnell ត្រូវបាន​ដោះលែង និង​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​វិញ បន្ទាប់ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​ចាប់ខ្លួន និង​ដាក់ពន្ធនាគារ​រយៈពេល ៦៥០ ថ្ងៃ​។​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើម​ជំរុញ​ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ដោះលែង​លោក Turnell តាំងពី​ដើមឆ្នាំ ២០២២ នៅពេលដែល​កម្ពុជា​ចូលកាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​។ ក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា​មួយ​លើក ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាម​ជា​បេសកជន​ពិសេស​របស់​អាស៊ាន បានធ្វើ​ដំណើរ​ទៅ​មី​យ៉ាន់​ម៉ា​ពីរលើក​ផងដែរ​។​តែ​អាជ្ញាធរ​យោធា​ភូមា​មិន​អើពើរ​ឡើយ​ទុក​រហូត​ពេល​សម្តេច​ប្រគល់​ញញួ​ប្រធាន​អ​ស៊ាន​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ទើប​មានការ​ដោះលែង​។​


​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​...​មិត្ត​អាស៊ាន​របស់​យើង​, ជាពិសេស​គឺ​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ដែល​បាន​ដឹកនាំ​អាស៊ាន និង​បាន​រក្សា​ការដាក់​សម្ពាធ​...​ព្រមទាំង​ប្រទេស​ជា​មិត្ត​ដទៃទៀត​នៅក្នុង​អាស៊ាន ដែល​បាន​ខ្នះខ្នែង​នាំឱ្យមាន​ការដោះលែង​សាស្ត្រាចារ្យ លោក Turnell»​នេះ​ជាការ​ថ្លែង​របស់លោក Anthony Albanese នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក្នុង​សន្និសីទ​នាទី​ក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

ក្នុងនាម​បេសកជន​ប្រធាន​អាស៊ាន​ដែល​ជិត​ផុត​អាណត្តិ​លោក ប្រាក់ សុខុន ប្រកាស​ធ្វើដំណើរ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​លើក​ទី​៣ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ទៀត ក្នុង​បំណង​បន្ត​កិច្ចប្រឹងប្រែង​ដែល​បានធ្វើ​តាំងតែ​ពី​ដើម​អាណ​តិ្ត​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សំដៅ​ជួយ​ឱ្យ​មី​យ៉ាន់​ម៉ា​វិល​ទៅរក​ប្រក្រតីភាព និង​មាគ៌ា​ប្រជាធិបតេយ្យ​ឡើងវិញ​។​​លោក ប្រាក់ សុខុន សង្ឃឹមថា នឹង​អាច​សម្រេចបាន​នូវ​វឌ្ឍនភាព​បន្ថែមទៀត​លើ​អាទិភាព​ចំនួន​បី​នៃ​កិច្ចព្រមព្រៀង​ជា​ឯក​ឆន្ទ​៥​ចំណុច គឺ​ការបញ្ចប់​អំពើហិង្សា ការសម្របសម្រួល​ការ​ចែក​ជំនួយ​មនុស្សធម៌ និង​ការកសាង​ជំនឿ និង​ទំនុកចិត្ត សម្រាប់​កិច្ចសន្ទនា​សន្តិភាព​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​ការដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​របស់​របប​យោធា​មី​យ៉ាន់​ម៉ា​នាពេលនេះ គឺជា​ការវិវឌ្ឍ​ជា​វិជ្ជមាន​មួយ ដើម្បី​ឈានទៅរក​ដំណោះស្រាយ​នៅ​មី​យ៉ាន់​ម៉ា ដែលជា​ក្តីសង្ឃឹម​ក្នុង​ការនាំ​មី​យ៉ាន់​ម៉ា​មកកាន់​វេទិកា​អាស៊ាន​ឡើងវិញ​។​លោក ប្រាក់ សុខុន ទទួលស្គាល់ថា ភាព​វិជ្ជមាន​នៃ​កិច្ចព្រមព្រៀង​ទាំង​៥​ចំណុច គឺមាន​ភាពមិន​ស្មើគ្នា​ឡើយ តែ​ទោះជា​យ៉ាងណា ក៏​មិនបាន​បង្ហាញថា អាស៊ាន ឬ​ជាពិសេស​កម្ពុជា​ក្នុងនាម​ជា​ប្រធាន មិនបាន​ខិតខំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ភូមា​នោះដែរ​។ នេះ​បើតាម​របាយការណ៍​ចំនួន​២០​ទំព័រ អំពី​ការងារ​របស់លោក ប្រាក់ សុខុន ក្នុងនាម​ជា​ប្រេសិត​ពិសេស​អាស៊ាន ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​វិច្ឆិកា​។​

​ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​អាស៊ាន សម្របសម្រួល​វិបត្តិ​ភូមា លោក ប្រាក់ សុខុន អះអាងថា តួនាទី​របស់លោក​បាន​សម្រេច​ការងារ​ជាច្រើន ដោយ​រួមទាំង​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ភូមា និង​ការជួប​តួអង្គ​នយោបាយ​នានា លើកលែងតែ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ក៏ប៉ុន្តែ​ការដាក់ចេញ​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​ទាំង​៥​ចំណុច ហាក់​មាន​ភាព​ទូលាយ ដែល​ពិបាក​ដល់​ការប្រតិបត្តិ​ការងារ​។ បើតាម លោក ប្រាក់ សុខុន គឺ​រដ្ឋ​អាស៊ាន​ទាំងអស់​ត្រូវតែ​គាំទ្រ​គ្នា​ជា​ឯក​ច្ឆ័​ន ទើប​ប្រធាន​អាស៊ាន និង​ប្រេសិត​ពិសេស​អាចមាន​ឥទ្ធិពល​ជួយ​វិបត្តិ​ភូមា​។​

​នៅ​ចំពោះមុខ​នៃ​ការបញ្ចប់​តួនាទី​របស់ខ្លួន លោក ប្រាក់ សុខុន ថា អាស៊ាន​ត្រូវ​ធ្វើការ​មួយចំនួនធំ​បន្តទៀត ដោយ​ត្រូវ​ដាក់ចេញ​នៅ​គម្រោង​សកម្មភាព​ជាក់ស្តែង និង​ពេលវេលា​ជាក់លាក់ ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​ទាំង​៥​ចំណុច​។ សម្រាប់​លោក ប្រាក់ សុខុន ការធ្វើ​ដូចនេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ អាច​វាស់វែង​ពី​ការវិវត្តន៍​នៅក្នុង​ប្រទេស​ភូមា​។ ហើយ​ម្យ៉ាងវិញទៀត តួនាទី​របស់​ប្រេសិត​ពិសេស​អាស៊ាន ក៏​គួរតែ​ត្រូវបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​បន្ថែមទៀត នៅក្នុង​កិច្ចព្រមព្រៀង​ទាំង​៥​ចំណុច​។​

​គួរ​បញ្ជាក់ថា លោក ប្រាក់ សុខុន ប្រេសិត​ពិសេស​អាស៊ាន បានធ្វើ​ដំណើរ​ទស្សនកិច្ច​របស់ខ្លួន​ចំនួន​២​លើក​ទៅកាន់​ភូមា នា​អំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ យ៉ាងណា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​៣ គឺ​ភាគី​កម្ពុជា តាមរយៈ​លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​នៅ​ឆ្នាំនេះ លើកឡើងថា ត្រូវ​រង់ចាំ​មើល​ប្រតិកម្ម​របស់​ភាគី​ភូមា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ភ្នំពេញ​ទើបតែ​បញ្ចប់ ហើយ​ផ្លាស់​វេន​បន្តទៅ​ឲ្យ​ឥណ្ឌូនេស៊ី​៕a burma braka