» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5853 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619093 នាក់

បន្ទាប់ពី​កម្ពុជា​ប្រទេស​អា​មេ​នី​និង​អា​ហ្សែ​បៃ​ហ្ស​ង់​ស្នើ​រង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ជូន​លោក​ត្រាំ​

 

​អាមេរិក​៖​លោកនាយក​រដ្ឋមន្ត្រី​អា​មេ​នី Nikol Pachinian និង​លោក​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ Ilham Aliev បាន​យល់ព្រម​តាម​ការ​សំណើ​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បិទ​បញ្ចប់​ជម្លោះ​ដណ្តើម​ទឹកដី ជា​និរន្តរ៍ ហើយ​ផ្តើម​បើក​ទំព័រ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ថ្មី ព្រមទាំង​គោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ការអះអាង​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​អាមេរិក កាលពី​ថ្ងៃ​សុក្រ ទី​៨ សីហា​។​a azabaizen1 

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ ម្ចាស់​សេត​វិមាន បាន​សាទរ​ចំពោះ​ការយល់ព្រម​បិទ​បញ្ចប់​ជម្លោះ​ដណ្តើម​ទឹកដី​ត្រង់​តំបន់​កា​រ៉ា​បាក់ ដែលជា​តំបន់ភ្នំ​ផ្តុំ​ដោយ​ក្រុម​បំបែក​ទឹកដី​និយម និង​ដែល​អូសបន្លាយ អស់​រយៈពេល​ប្រមាណ ៣៥​ឆ្នាំ​។ ក្រោយមក​នៅ​ឆ្នាំ​២០២៣ អា​ស៊ែ​បៃ​ហ្ស​ង់​បាន​គ្រប់គ្រង​ទាំងស្រុង​នៅ​តំបន់​នោះ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អា​មេ​នី​ប្រមាណ ១០​ម៉ឺន​នាក់ ដែល​រស់នៅ​តំបន់​នោះ​រត់​ភៀសខ្លួន​ទៅ​ប្រទេស​អា​មេ​នី​។ លោក​ត្រាំ បាន​បន្ថែមទៀតថា មេដឹកនាំ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួមគ្នា បង្កើត​តំបន់​ឆ្លងកាត់​ពិសេស​មួយ​រវាង​ប្រទេស​ទាំងពីរ​ដោយ​ដាក់ឈ្មោះថា « ផ្លូវ​ត្រាំ​សម្រាប់​សន្តិភាព​និង​សុខដ​មរ​មនា​អន្តរជាតិ »​។​

​តំបន់​ឆ្លងកាត់​ពិសេស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​អា​ស៊ែ​បៃ​ហ្ស​ង់ មាន​សិទ្ធិ​ឆ្លង​កាត់ចេញ​ចូលទៅ​តំបន់ Nakhchivan ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច​អា​មេ​នី​។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងលិច​អា​មេ​នី ដែលជា​តំបន់​យុទ្ធសាស្ត្រ និង​សំបូរ​ទៅដោយ​ធនធាន​រ៉ែ​អ៊ីដ្រូកាបួរ ដ៏​ចាំបាច់​សម្រាប់​វិស័យ​ឧស្សាហកម្ម​ប្រេងឥន្ធនៈ​។ អាមេរិក​បាន​ធានាថា អា​មេ​នី​ក៏​នឹង​ទទួលបាន​ផលចំណេញ​ពី​ការអភិវឌ្ឍន៍​នេះដែរ ពីព្រោះ​អា​មេ​នី​នឹង​ក្លាយជា​ដៃគូ​ជិតស្និទ្ធ​របស់​សហរដ្ឋអាមេរិក​។ ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បានលើកឡើង​ទៀតថា ប្រទេស​ទាំងពីរ​នឹងមាន​ទំនាក់ទំនង​ល្អ​ចាប់​ពេលនេះ​តទៅ​។ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​បញ្ហា​ទាស់ទែង​គ្នា អាច​ទូរស័ព្ទ​មក​លោក​បាន លោក​នឹង​ជួយ​ដោះស្រាយ​។​

​ដោយ​ថ្លែងអំណរគុណ​ដល់​លោក ដូ​ណា​ល់​ត្រាំ ចំពោះ​ការជួយជ្រោមជ្រែង​ស្វែងរក​សន្តិភាព មេដឹកនាំ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ថែមទាំង​ស្នើ​ដាក់​លិខិត​គាំទ្រ​បេក្ខភាព​លោក ដូ​ណា​ល់ ត្រាំ​សម្រាប់​ពានរ​វង្វាន់​ណូបែល​សន្តិភាព​ផង​។ សហគមន៍​អន្តរជាតិ មាន​ជាអាទិ៍​បារាំង អង់គ្លេស តួ​ក​គី ជាដើម បាននាំគ្នា​បញ្ចេញ​ប្រតិកម្ម សំដែង​សេចក្តីសោមនស្ស​រីករាយ​និង​ចូលរួម​អបអរសាទរ ចំពោះ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ផ្ញើលិខិត​ផ្លូវការ​ទៅកាន់​គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស​ដើម្បី​គាំទ្រ និង​តែងតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​។ ចំពោះ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដូ​ណា​ល់ ត្រាំ បានរួម​ចំណែក​យ៉ាងសំខាន់​ជា​ប្រវត្តិសាស្ត្រ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ឱ្យមាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ពិសេស​ការស្វែងរក​ស​ន្តិ​ភាព​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។

​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស លោក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​ការដឹងគុណ​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ទី​៤៥ និង​៤៧​របស់​អាមេរិក ដែល​បានរួម​ចំណែក​ក្នុងការ​ជំរុញឱ្យមាន​ស​ន្តិ​ភាព​ពិភពលោក ពិសេស​សន្តិភាព និង​ស្ថិរភាព​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្រោម​ការផ្តួចផ្តើម និង​សម្របសម្រួល​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​។​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏​ចាត់ទុក​លោក ដូ​ណា​ល់ ត្រាំ ជា​វីរជន ដែល​បាន​ដោះស្រាយ​ជម្លោះ និង​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់​ពី​សង្គ្រាម ពិសេស​បាន​បន្ធូរបន្ថយ​ភាព​តានតឹង​ជម្លោះ​ក្នុង​តំបន់​មួយចំនួន​លើ​ពិភពលោក តាមរយៈ​ចក្ខុវិស័យ និង​ជំនាញ​ការទូត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ (​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ​)a azabaiazen a azabaizen2 


​