» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7264 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697435 នាក់

ប្រទេស​ហ្វាំ​ង​ឡង់​ចង់​ចូល​ណា​តូ​ចោល​ស៊ុយអែត​ព្រោះ​តួ​គី​ប្រឆាំង​

​ប្រទេស​ហ្វាំ​ង​ឡង់​៖ រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ លោក Pekka Haavisto បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ហ្វាំ​ង​ឡង់​ប្រហែលជា​ត្រូវ​ពិចារណា​ឡើងវិញ ចំពោះ​ការចង់​ចូលរួម​ជា​សមាជិក​អង្គការ​ណា​តូ​ពេល​ដំណាលគ្នា​ជាមួយនឹង​ប្រទេស​ស៊ុយអែត ប្រសិនបើ​សំណើ​របស់​ស៊ុយអែត​ត្រូវបាន​ពន្យារពេល​បន្តទៅ​ទៀត​។a nato finland

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ លោក Haavisto បាន​និយាយថា ការចូលរួម​ក្នុង​អង្គការ​ណា​តូ​តំណាលគ្នា​ជាមួយ​ស៊ុយអែត នៅតែ​ជា​អាទិភាព​មួយ ទាក់ទង​នឹង​ផលប្រយោជន៍​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​បើ​នៅតែ​ពន្យា​ពេល​ទៀត​នឹងត្រូវ​ពិចារណា​ឡើងវិញ​។​តាមរយៈ​កា​ណា​ល់​ទូរទស្សន៍​រដ្ឋ​មួយ​ដែល​ប្រមុខ​ការទូត​ហ្វាំ​ង​ឡង់​លោក​ប៉េ​កា ហា​វី​ស្តូ​បាន​បញ្ជាក់ថា ហ្វាំ​ង​ឡង់​ត្រូវធ្វើ​ការវាយតម្លៃ​លើ​ស្ថានការណ៍​ជាក់ស្តែង​ដើម្បី​សម្រេច​លើ​ជម្រើស​ចូល​អង្គការ​អូតង់​។ តាម​លោក​ហា​វី​ស្តូ មាន​ជម្រើស​ពីរ​ដែល​ហ្វាំ​ង​ឡង់​អាច​ពិចារណា​ពេលនេះ ទី​១ ធ្វើដំណើរ​តែម្នាក់ឯង​ដោយ​គ្មាន​ប្រទេស​ស៊ុយអែត បើ​ស៊ុយអែត​មិនអាច​ទៅមុខ​បាន និង​ទី​២ បន្ត​រងចាំ​ស៊ុយអែត​ដើម្បី​ធ្វើដំណើរ​រួមគ្នា​។ តែ​លោក​ហា​វី​ស្តូ​មិន​ភ្លេច​រម្លឹកថា ជម្រើស​ធ្វើដំណើរ​រួមគ្នា​ជាមួយ​ស៊ុយអែត​នៅតែ​ជា​ជម្រើស​ទី​១ ដែល​ហ្វាំ​ង​ឡង់​ចង់បាន​។​


​ការធ្វើ​អត្ថាធិប្បាយ​នេះ ធ្វើឡើង​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ស៊ុយអែត​មិនត្រូវ​រំពឹងថា ប្រទេស​តួ​ក​គី​នឹង​យល់ព្រម​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ឲ្យ​សោះ បន្ទាប់ពី​មាន​ក្រុម​ជ្រុលនិយម​បាន​ដុត​គម្ពីរ​គួរ​អាន នៅ​ខាងក្រៅ​ស្ថានទូត​តួ​ក​គី​ក្នុង​ទីក្រុង Stockholm កាលពី​ថ្ងៃ​សៅរ៍​។​ប្រធានាធិបតី​តួ​ក​គី លោក តា​យី​ព អឺ​ដូ​ហ្កា​ន់ (Tayyip Erdogan) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ស៊ុយអែត​មិនគួរ​រំពឹងថា​នឹង​ទទួលបាន​គាំទ្រ​ពី​តួ​ក​គី​សម្រាប់​សមាជិកភាពរ​បស់​ពួកគេ​នៅក្នុង​អង្គការ​ណា​តូ​នោះ បន្ទាប់ពី​មានការ​តវ៉ា​នៅ​ជិត​ស្ថានទូត​តួ​ក​គី​ក្នុង​ទីក្រុង​ស្តុក​ខុល (Stockholm) រួមទាំង​ការដុត​ច្បាប់​ចម្លង​នៃ​គម្ពីរ​គូ​រ៉ា​ន់​។​នៅក្នុង​សុន្ទរកថា​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក អឺ​ដូ​ហ្កា​ន់ បាន​គូសបញ្ជាក់ថា «​អ្នក​ដែល​អនុញ្ញាត​ឲ្យ​មានការ​ប្រមាថ​បែបនេះ​នៅ​ចំពោះមុខ​ស្ថានទូត​របស់​យើង មិនគួរ​រំពឹងថា​នឹងមាន​ការគាំទ្រ​របស់​យើង​សម្រាប់​សមាជិកភាព​អង្គការ​ណា​តូ​របស់​ពួកគេ​ទៀត​ទេ​»​។​​លោក អឺ​ដូ​ហ្កា​ន់ បាន​បន្ថែមថា «​ប្រសិនបើ​អ្នក​ស្រឡាញ់​សមាជិក​នៃ​អង្គការ​ភេរ​វករ និង​សត្រូវ​នៃ​សាសនា​ឥស្លាម​ហើយ​ការពារ​ពួកគេ នោះ​យើង​ណែនាំ​អ្នក​ឲ្យ​ទៅ​ស្វែងរក​ការគាំទ្រ​ពី​ពួកគេ​សម្រាប់​សន្តិសុខ​នៃ​ប្រទេស​របស់​អ្នក​»​។​

​គួរ​បញ្ជាក់ថា បាតុកម្ម​នៅ​ទីក្រុង​ស្តុក​ខុល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​ប្រទេស​តួ​ក​គី និង​ប្រឆាំង​ចំពោះ​បំណង​របស់​ស៊ុយអែត​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ NATO ហើយ​វា​បាន​បង្កើន​ភាព​តានតឹង​ជាមួយ​ទីក្រុង​អង់កា​រ៉ា ដែល​ស៊ុយអែត​កំពុង​ត្រូវការ​ការគាំទ្រ​ដើម្បី​អាច​ក្លាយជា​សមាជិក​នៃ​បក្សសម្ព័ន្ធ​យោធា​មួយ​នេះ​។ គួ​បញ្ជាក់ថា ការដេញថ្លៃ​ខាង​ចូល​ជា​សមាជិក​ណា​តូ​នេះ ត្រូវបាន​រារាំង​ដោយ​រដ្ឋាភិបាល​តួ​ក​គី ដែល​ចោទប្រកាន់​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ថា គាំទ្រ​ក្រុមប្រឆាំង​តួ​ក​គី​។​​រដ្ឋ Nordic បាន​សន្យាថា​នឹង​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​របស់​តួ​ក​គី ហើយ​បាន​យល់ព្រម​ដោះស្រាយ​ការ​និរទេស​ដែល​រង់ចាំ​របស់​ទីក្រុង​អង់កា​រ៉ា ឬ​សំណើ​ធ្វើ​បត្យាប័ន​សម្រាប់​ជនសង្ស័យ “​ភេរវកម្ម​” ប៉ុន្តែ​សភា​តួ​ក​គី​មិនទាន់​បានផ្តល់​សច្ចាប័ន​លើ​សមាជិកភាព​របស់​ពួកគេ​នៅឡើយ​ទេ​។​
យ៉ាងណាក៏ដោយ ប្រមុខ​ការទូត​ស៊ុយអែត​បាន​សុំ​ឲ្យ​លោក​ហា​វី​ស្តូ​បំភ្លឺ​លំអិត​បន្ថែម​នូវ​អ្វីដែល​បានលើកឡើង​។

គួររម្លឹកថា ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​អូតង់​រួមគ្នា​ក្នុង​ថ្ងៃ​តែមួយ​កាលពី​ខែឧសភា ឆ្នាំ ២០២២​។ តែ​ដើម្បី​អាច​ចូល​បាន លុះត្រាតែ​មានការ​យល់ព្រម​ពី​សមាជិក​អូតង់​ទាំង ៣០​ប្រទេស ក្នុងនោះ​ក៏មាន​តួ​ក​គី​មួយ​ដែរ​។​​រដ្ឋបាល​លោក ចូ បៃ​ដិ​ន (Joe Biden) កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់ខ្លួន​សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ក្នុង​ការចូល​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) បន្ទាប់ពី​ប្រទេស​ហ្វាំ​ង​ឡង់ បាន​លើកឡើងថា ចាំបាច់​ត្រូវ​ផ្អាក​កិច្ចចរចា​ត្រីភាគី​ជាមួយ​តួ​ក​គី ចំពោះ​ការស្នើ​សុំចូល​ជា​សមាជិក NATO​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ CNA នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ នេះ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក នេ​ត ប្រា​យស៍ (Ned Price) ត្រូវបាន​ចោទសួរ​ម្តង​ហើយ​ម្តងទៀត ថា​តើ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​គាំទ្រ​ការចូល​ជា​សមាជិក​របស់​ហ្វាំ​ង​ឡង់ ដោយ​គ្មាន​ប្រទេស​ស៊ុយអែត ឬ​យ៉ាងណា​? ប៉ុន្តែ​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​ចាត់ទុកថា​ជា «​វា​ជាការ​រំពឹងទុក និង​មិនមែនជា​សំណួរ​ដែល​ត្រូវ​សួរ​នៅពេលនេះ​ទេ​»​។​
​លោក​បន្ថែមថា​៖ «​ទាំងអស់នេះ គឺជា​កិច្ចពិភាក្សា​អំពី​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត […] [​អំពី​]​ការផ្លាស់ប្តូរ​ពី​សម្ពន្ធមិត្ត ២៨​ប្រទេស ទៅជា ៣០​ប្រទេស​។ នេះ​ជា​អ្វីដែល​យើង​ចង់ឃើញ​កើតឡើង​»​។​លោក​បន្តថា​៖ «​ប្រទេស​ហ្វាំ​ង​ឡង់ នឹង​ចូល​ជា​សមាជិក NATO ដាច់ដោយឡែក​។ យើង​មិនទាន់​អាច​ឆ្លើយ​បានទេ​»​។a nato1 

 

​