» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5804 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065259 នាក់

សម្តេច​ហុន​សែន​ប្រកាស​ផែនការ​អនុវត្តន៍​សម្រាប់​កម្មករ​ពេល​មាន​រាជរដ្ឋាភិបាល​ថ្មី​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស​នានា នៅ​រោងចក្រ​តំបន់​លូ​៥ ក្នុង​សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ចំនួន ១៤,៦៩៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២៤​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ទុតិយាសាឍ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​នេះ​បានប្រកាស​ឲ្យ​ដឹង​ពី​កាលវិភាគ​នៃ​កា​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​និង​ផែនការ​អនុវត្តន៍​បន្ត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទៅ​បោះ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើសលប់ កាលពី​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ​និង​បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ប្រមាណ ៨២% ដែល​បាន​ទៅ បោះឆ្នោត​ចូលរួម​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។a hun sen

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ថា​៖
១)​ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត គឺ​បានបង្ហាញ​ពី​ការចូលរួម​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ពិត​នៅ​កម្ពុជា​។​២)​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ទៅ​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​តំលៃ​ស្មើនឹង​ការចូលរួម​ថែរក្សា​សន្តិភាព និង​ការ​អ​ភ​វិ​ឌ្ឍ​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០ ចំណុច​ដូចខាងក្រោមៈ​
១)​ត្រូវអនុវត្ត​ប្រាក់ខែ​អប្ប​បរិ​មា ១៧០ ដុល្លារ ចាប់ពី​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៨ តទៅ បើ​ក្រុមហ៊ុន​បើក​ជូន​កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។​
២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មករ​កម្ម ការិនី រោងចក្រ រួមទាំង​កីឡាករ កីឡាការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

៣)​ត្រូវអនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យ​បាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្មភាព​នេះ​។​៤.​ត្រូវអនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បានកូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូនក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​
៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្ម​ករនី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​
៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅដល់​ឲ្យ​បាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មករ​កម្ម​ការិនី​កុំ អោយមាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មានកំណត់​រួចរាល់​ហើយ​។​
៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺ​ត្រែ​ត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បី​ឲ្យ​ដំណើរការ​បានល្អ​នៅក្នុង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។​៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​

៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យ​បាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅពេលដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេលដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹង​នោះដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បង្កើន ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅ​ការដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែមាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធានា​ដល់​សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុងពេល​បើកបរ​។​

១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុងធ្វើកា​រ​នៅក្រៅ​ប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្របច្បាប់​។ ប​ច្ចុ​ប្ប​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែ​ករក​ទីផ្សា​ការងារ​ក្រៅប្រទេស​ផងដែរ​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​ម​ជ្ឍឹ​ម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជាដើម ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរឥស្លាម​បាន​ទៅធ្វើ​ការ​នៅ​ទីនោះ​។ កន្លង​រាជរដ្ឋាភិបាល​ក៏បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យកទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៩​កញ្ញា​រដ្ឋសភា​ថ្មី​និង​បើក​កិច្ចប្រជុំ​ពេល​ល្ងាច​ចូល​ស្បថ​។​បន្ទាប់មក​នៅ​ថ្ងៃទី​២០​កញ្ញា ប្រជុំ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​។​